ប្រធានសមាគមសិល្បករខ្មែរ ទទួលតំណែងជា អភិបាលកិត្តិយស នៃព្រឹត្តិការណ៍មហោស្រពភាពយន្តអន្តរជាតិកម្ពុជា | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ប្រធានសមាគមសិល្បករខ្មែរ ទទួលតំណែងជា អភិបាលកិត្តិយស នៃព្រឹត្តិការណ៍មហោស្រពភាពយន្តអន្តរជាតិកម្ពុជា

ប្រធានសមាគមសិល្បករខ្មែរ ទទួលតំណែងជា អភិបាលកិត្តិយស នៃព្រឹត្តិការណ៍មហោស្រពភាពយន្តអន្តរជាតិកម្ពុជា

ស្ត្រី​ខ្លាំង​ក្នុង​ភាព​ជា​អ្នក​ដឹក​នាំ! លោក​ជំទាវ​អ្នក​ឧកញ៉ា ម៉ៅ ចំណាន ប្រធានសមាគមសិល្បករខ្មែរ ជា​ស្ត្រី​ខ្មែរដំបូង​ទី​១ ដែល​ទទួល​បាន​ការ​តែងតាំង​ជា «អភិបាល​កិត្តិយស» ក្នុង​ព្រឹត្តិការណ៍​មហោស្រពភាពយន្ត​អន្តរជាតិ CIFF ដ៏​ធំ​បំផុត​ប្រចាំ​ឆ្នាំ​របស់​កម្ពុជា។

Advertisement

មិន​ធ្លាប់​មាន ក្នុង​ការ​ផ្ដល់​តំណែង​ជា «អភិបាល​កិត្តិយស» ជូន​ដល់​ប្រធាន​សមាគម​សិល្បករ​ខ្មែរ លោក​ជំទាវ​អ្នក​ឧកញ៉ា ម៉ៅ ចំណាន ក្នុង​ព្រឹត្តិការណ៍​មហោស្រព​ភាពយន្ត​អន្តរជាតិ​កម្ពុជា លើក​ទី១៥ ក្នុង​ឆ្នាំ ២០២៦ នេះ។ ដ្បិត​ថា​តួ​នាទី​ជា អភិបាល​កិត្តិយស នេះ​មាន​សារៈសំខាន់​ខ្លាំង​ក្នុង​ការ​រួម​ចំណែក​ដល់​ការ​លើក​កម្ពស់​វិស័យ​វប្បធម៌ និង​ឧស្សាហកម្ម​ច្នៃ​ប្រតិដ្ឋ​របស់​កម្ពុជា ជាមួយ​គ្នា បង្ហាញ​ឱ្យ​ឃើញ​ពី​ការ​រួម​ចំណែក​យ៉ាង​សំខាន់​នៃ​វិស័យ​ទាំង​នេះ​ចំពោះ​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​របស់​កម្ពុជា​នា​ពេល​ខាង​មុខ។

មហោស្រព​ភាពយន្ត​អន្តរជាតិ​កម្ពុជា លើក​ទី១៥ ជា​ព្រឹត្តិការណ៍​ដ៏​ធំ​សម្បើម​របស់​កម្ពុជា លើ​វិស័យ​ភាពយន្ត ទាំង​ក្នុង​និង​ក្រៅ​ស្រុក ហើយ​លើក​នេះ នឹង​មាន​ការ​ប្រមូល​ផ្ដុំ​ភាពយន្ត​ជាតិ​និង​អន្តរជាតិ ប្រមាណ ១៥០ រឿង មក​ពី ៤០ ប្រទេស​ផ្សេង​គ្នា​ពី​ជុំ​វិញ​ពិភពលោក ព្រឹត្តិការណ៍​ភាពយន្ត​ប្រចាំ​ឆ្នាំ​នា​លើក​នេះ ត្រៀម​រៀប​ចំ​នៅ​រាជធានី​ភ្នំពេញ ចាប់​ពី​ថ្ងៃ​ទី ២៤ ដល់ ២៩ ខែ មីនា ឆ្នាំ ២០២៦៕

រូបភាព ៖ ​សមាគម​សិល្បករ​ខ្មែរ

កញ្ញា កែវ សុខអាត | Ms. KEO SOK ART

កញ្ញា កែវ សុខអាត | Ms. KEO SOK ART

ជីវប្រវត្តិ: មានបទពិសោធន៍ជាអ្នកបង្កើតមាតិការសង្គម និងជំនួញ ក្នុងស្រុក-ក្រៅស្រុក និងជាអ្នកសរសេររឿងប្រលោមលោក។ បច្ចុប្បន្នជាអ្នកបង្កើតមាតិការកំសាន្ត ប្លែកៗ នៃ AMS Infotainment។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា