សាលារៀនអន្តរជាតិវ៉េស្ទឡាញន៍សាខាក្រុងស្វាយរៀងសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការកម្មវិធីអន្តរជាតិ Pearson Edexcel មកពីច្រកភពអង់គ្លេសដើម្បីបរិវត្តកម្មលើកម្មវិធីអប់រំ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
សាលារៀនអន្តរជាតិវ៉េស្ទឡាញន៍សាខាក្រុងស្វាយរៀងសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការកម្មវិធីអន្តរជាតិ Pearson Edexcel មកពីច្រកភពអង់គ្លេសដើម្បីបរិវត្តកម្មលើកម្មវិធីអប់រំ

សាលារៀនអន្តរជាតិវ៉េស្ទឡាញន៍សាខាក្រុងស្វាយរៀងសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការកម្មវិធីអន្តរជាតិ Pearson Edexcel មកពីច្រកភពអង់គ្លេសដើម្បីបរិវត្តកម្មលើកម្មវិធីអប់រំ

កាលពីថ្ងៃអាទិត្យ ទី០៣ ខែឧសភា ឆ្នាំ២០២៦កន្លងទៅនេះ សាលារៀនអន្តរជាតិវ៉េស្ទឡាញន៍សាខាក្រុងស្វាយរៀង បានសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការកម្មវិធីអន្តរជាតិ Pearson Edexcel មកពីច្រកភពអង់គ្លេស ដើម្បីបរិវត្តកម្មលើកម្មវិធីអប់រំឱ្យកាន់តែល្អប្រសើរឡើង ព្រមទាំងអភិវឌ្ឍសិស្សានុសិស្សឱ្យមានសមត្ថភាពបន្តការសិក្សាទាំងក្នុងនិងក្រៅប្រទេសបានកាន់តែទូលំទូលាយ។

Advertisement

ឯកឧត្តម ប៉េង ពោធិ៍សា អភិបាល នៃគណៈអភិបាលខេត្តស្វាយរៀងបានសម្តែងនូវការស្វាគមន៍ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះបណ្តញគ្រឹះស្ថានអប់រំ វេសឡាញ អេទ្យខេសិន គ្រុប ដែលបានផ្តល់នូវទំនុកចិត្ត និងបានសម្រេចចិត្តក្នុងការបើកសាខាសាលារៀនអន្តរជាតិវ៉េស្ទឡាញន៍ ដែលជាសាខាថ្មីរបស់ខ្លួននៅក្នុងមូលដ្ឋានក្រុងស្វាយរៀងនាពេលនេះ ដែល Pearson Edexcel ជាកម្មវិធីសិក្សាស្តង់ដារអន្តរជាតិរបស់ចក្រភពអង់គ្លេសត្រូវបានទទួលស្គាល់ទូទាំងពិភពលោក និងមានប្រជាប្រិយភាពខ្លាំងសម្រាប់សាលាអន្តរជាតិនៅកម្ពុជាហើយជាមួយនិងវត្តមានសាលារៀនអន្តរជាតិវេស្ទឡាញន៍ កម្មវិធីសិក្សានេះ ក៏នឹងត្រូវដាក់ឱ្យអនុវត្តត្រៀមសម្រាប់ទទួល និងធ្វើការបណ្តុះបណ្តាលដល់ប្អូនៗក្មួយៗជាសិស្សានុសិស្សនៅក្នុងក្រុង និងខេត្តស្វាយរៀងផងដែរ។

ឯកឧត្តមមានប្រសាសន៍បន្តថា វត្តមានរបស់សាលារៀនអន្តរជាតិវេស្ទឡាញន៍នៅខេត្តស្វាយរៀងនាពេលនេះ គឺមិនត្រឹមតែជាការបង្ហាញឱ្យឃើញ ពីការរួមចំណែកយ៉ាងសំខាន់របស់វិស័យឯកជន ក្នុងការចូលរួមស្ថាបនា និងលើកកម្ពស់គុណភាពវិស័យអប់រំក្នុងខេត្តឱ្យកាន់តែមានការឈានឡើងមួយកម្រិតថែមទៀតប៉ុណ្ណោះទេ ប៉ុន្តែក៏ជាការបង្កើតបាននូវជម្រើស និងផ្តល់ភាពកាន់តែងាយស្រួល ឆ្លើយតបទៅនឹងសេចក្តីត្រូវការរបស់ប្រជាពលរដ្ឋ ដែលចង់ឱ្យកូនរបស់ខ្លួនបានរៀនសូត្រនៅសាលារៀន ដែលមានគុណភាពខ្ពស់បំពាក់ដោយសម្ភារៈទំនើបមានកម្មវិធីសិក្សាស្តង់ដារដូចប្រទេសជឿនលឿននានាកំពុងប្រើប្រាស់។

ជាមួយគ្នានេះ ឧកញ៉ាបណ្ឌិត ប៉ិច បូឡែន អគ្គនាយកបណ្តាញគ្រឹះស្ថានអប់រំ វេសឡាញ អេឌូខេសិន គ្រុបបានថ្លែងថា ក្នុងរយៈពេលជិតពីរទសវត្សរ៍មកនេះ វេសឡាញ អេឌូខេសិន គ្រុប បានដើរតួយ៉ាងសំខាន់និងជាគ្រឹះ ដោយបានវិវឌ្ឍន៍ខ្លួនក្លាយទៅជាចលករសង្គមដ៏មានឥទ្ធិពលក្នុងការអភិវឌ្ឍវិស័យអប់រំនៅ រឹងមាំក្នុងវិស័យអប់រំកម្ពុជា។

តាមរយៈការចាប់ដៃគូជាមួយ Pearson Edexcel ដែលជាស្ថាប័នវាយតម្លៃ និងផ្តល់សញ្ញាបត្រដ៏ធំបំផុតរបស់ចក្រភពអង់គ្លេស វេសឡាញ អេឌូខេសិន គ្រុប កំពុងធ្វើបរិវត្តកម្មលើកម្មវិធីអប់រំឱ្យកាន់តែប្រសើរដើម្បី អាចអភិវឌ្ឍសិស្សានុសិស្សឱ្យមានសមត្ថភាពបន្តការសិក្សាទាំងក្នុងនិងក្រៅប្រទេសបានកាន់តែទូលំទូលាយ។

លោកឧកញ៉ាបានបន្តថា ជាងនេះទៅទៀតបណ្តាញគ្រឹះស្ថានអប់រំ វេសឡាញ អេឌូខេសិន គ្រុប បាននឹងកំពុងសហការជាដៃគូជាមួយស្ថាប័នរដ្ឋ និង ឯកជនជាច្រើនទៀត ដើម្បីជំរុញដល់វិស័យអប់រំ និងបណ្តុះបណ្តាលវិជ្ជាជីវៈនៅកម្ពុជាឱ្យកាន់តែប្រសើរឡើង។ ការឈានមកដល់ខួប១៨ឆ្នាំនេះ មិនត្រឹមតែជាសក្ខីភាពនៃភាពធន់ ការប្តេជ្ញាចិត្តចំពោះការអប់រំសម្រាប់ជីវិត និងការលះបង់មិនងាករេក្នុងការបណ្តុះបណ្តាលអ្នកដឹកនាំជំនាន់ក្រោយរបស់ជាតិប៉ុណ្ណោះទេ តែជារបត់ថ្មី ដែលវេសឡាញ អេឌូខេសិន គ្រុប ប្តេជ្ញាចិត្តចូលរួមអភិវឌ្ឍគុណភាពមូលធនមនុស្ស កសាងឧត្តមានុភាពសេដ្ឋកិច្ច លើកតម្កើងអត្តសញ្ញាណជាតិខ្មែរ និងវឌ្ឍនភាពសង្គមកម្ពុជាប្រកបដោយចីរភាព។

លោកឧកញ៉ាបានគូសបញ្ជាក់ថា គោលបំណងសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការកម្មវិធីសិក្សា Pearson Edexcel និងដើម្បីអបអរសាទរដល់ការទទួលបានសិទ្ធិប្រើប្រាស់កម្មវិធីសិក្សានេះពីក្រុមហ៊ុន Pearson ចក្រភពអង់គ្លេស។

គួរបញ្ជាក់ថា សាលារៀនអន្តរជាតិ វ៉េស្ទឡាញន៍បន្តអនុវត្តកម្មវិធីចំណេះទូទៅជាតិ និងកម្មវិធីចំណេះទូទៅអន្តរជាតិ Pearson Edexcel មកពីចក្រភពអង់គ្លេសដែលមានសិស្សសិក្សាជាង ៣,៥លាននាក់នៅក្នុង១០០ប្រទេស និងបង្រៀនបីភាសា(ខ្មែរ អង់គ្លេស ចិន) សម្រាប់កុមារ និងយុវជនចាប់ពីអាយុ២ឆ្នាំកន្លះឡើង។ កម្មវិធីសិក្សាត្រូវបានរៀបចំឡើងស្របតាមស្តង់ដាពិភពលោកចាប់ពីកម្រិតមត្តេយ្យអន្តរជាតិ (International Early-Years Program) រហូតដល់កម្រិតមធ្យមសិក្សាទុតិយភូមិអន្តរជាតិ (IAS & AI Levels) ដើម្បីធានាថាសិស្សមានគុណវុឌ្ឍិគ្រប់គ្រាន់សំរាប់ការបន្តការសិក្សានៅក្នុងប្រទេស និងក្រៅប្រទេស។

សម្រាប់ការបើកដំណើរការសាខាថ្មីទី១៦ ក្រុងស្វាយរៀង សាលារៀនអន្តរជាតិ វ៉េស្ទឡាញន៍មានការផ្តល់ជូនពិសេស ចុះឈ្មោះចូលរៀន១វគ្គរៀនបាន២វគ្គ ចុះឈ្មោះចូលរៀន១ឆមាស រៀនបាន១ឆ្នាំ និងចុះឈ្មោះចូលរៀន១ឆ្នាំ រៀនបាន២ឆ្នាំ ការធានារ៉ាប់រងគ្រោះថ្នាក់បុត្រធីតាជាមួយទឹកប្រាក់៣០០០$ និងការការពារការសិក្សារហូតដល់៥ឆ្នាំ។ ការផ្តល់ជូននេះសម្រាប់សិស្សចុះឈ្មោះរៀន១០០នាក់ដំបូងប៉ុណ្ណោះ៕

លោក សេក សត្យា | Mr. Sek Sathya

លោក សេក សត្យា | Mr. Sek Sathya

លោក សេក សត្យា មានបទពិសោធន៍ធ្វើការលើវិស័យសារព័ត៌មានរយៈ ពេលជាង ១០ឆ្នាំ និងជាផលិតករកម្មវិធីព័ត៌មានទូរទស្សន៍ ។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា