វេសឡាញអេឌ្យូខេសិនគ្រុប ចុះអនុស្សារណៈសហប្រតិបត្តិការជាមួយស្ថាប័នរដ្ឋ-ឯកជន និងអង្គការ សមាគមចំនួន១៨ ដើម្បីពង្រីកវិសាលភាពអប់រំ និងកិច្ចការសង្គមកិច្ច | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
វេសឡាញអេឌ្យូខេសិនគ្រុប ចុះអនុស្សារណៈសហប្រតិបត្តិការជាមួយស្ថាប័នរដ្ឋ-ឯកជន និងអង្គការ សមាគមចំនួន១៨ ដើម្បីពង្រីកវិសាលភាពអប់រំ និងកិច្ចការសង្គមកិច្ច

វេសឡាញអេឌ្យូខេសិនគ្រុប ចុះអនុស្សារណៈសហប្រតិបត្តិការជាមួយស្ថាប័នរដ្ឋ-ឯកជន និងអង្គការ សមាគមចំនួន១៨ ដើម្បីពង្រីកវិសាលភាពអប់រំ និងកិច្ចការសង្គមកិច្ច

កាលពីពេលថ្មីនេះ បណ្តញគ្រឹះស្ថានអប់រំ វេសឡាញ អេឌ្យូខេសិន គ្រុប បានចុះអនុស្សារណៈសហប្រតិបត្តិការជាមួយស្ថាប័នរដ្ឋ-ឯកជន និងអង្គការ សមាគមចំនួន១៨ ដើម្បីចែករំលែកធនធាន និងលើកកម្ពស់គុណភាពអប់រំរួមគ្នា ការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈបច្ចេកទេស កិច្ចការមនុស្សធម៌ និងការផ្តល់អាហារូបករណ៍។

Advertisement

ចំពោះដៃគូសហប្រតិបត្តិការទាំង១៨ និងគោលបំណងនៃសហប្រតិបត្តិការដូចខាងក្រោម៖

១. អគ្គនាយកដ្ឋានយុវជននៃក្រសួងអប់រំ យុវជននិងកីឡា ៖ សហប្រតិបត្តិការជំរុញការអភិវឌ្ឍយុវជនឱ្យមាន លក្ខណៈគ្រប់ជ្រុងជ្រោយ តាមរយៈការបណ្តុះបណ្តាលជំនាញទន់ បំណិនឌីជីថល ចលនាស្ម័គ្រចិត្តយុវជន ការទទួលខុសត្រូវក្នុងសង្គម និងការត្រៀមលក្ខណៈសម្រាប់ទីផ្សារការងារក្នុងសតវត្សទី២១ ពង្រឹងចលនាយុវជនកាកបាទក្រហម និងយុវជនកាយរឹទ្ធិ។

២. ទីភ្នាក់ងារជាតិមុខរបរ និងការងារ ៖ សហប្រតិបត្តិការលើការបណ្តុះបណ្តាលជូនអ្នកស្វែងរកការងារ និងការតម្រង់ទិសសិស្ស និស្សិតលើជំនាញទន់ និងការសហការរៀបចំពិព័រណ៍ការងារថ្នាក់ជាតិ ដើម្បីផ្តល់ព័ត៌មានទីផ្សារការងារដល់យុវជន។

៣. សាកលវិទ្យាល័យភ្នំពេញអន្តរជាតិ ៖ លើការផ្តល់អាហារូបករណ៍និងការងារសិស្ស និស្សិតឆ្នើម ការតម្រង់ទិសការងារ និងមុខរបរសិស្ស និងការចែករំលែកធនធាន។

៤. សាកលវិទ្យាល័យទួន ហ្វា ៖ លើកការផ្តល់អាហារូបករណ៍សិស្ស និស្សិតឆ្នើម ការតម្រង់ទិសការងារ និងមុខរបរសិស្ស ការបណ្តុះបណ្តាលគ្រូភាសាចិន និងការចែករំលែកធនធាន។

៥. វិទ្យាស្ថានបច្ចេកវិទ្យា និងកសិកម្មកម្ពុជា ៖ កិច្ចសហប្រតិបត្តិការក្នុងការតភ្ជាប់ការអប់រំចំណេះដឹងទូទៅទៅនឹងការតម្រង់ទិស និងបណ្តុះបណ្តាលគន្លងបច្ចេកទេស និងវិជ្ជាជីវៈដល់សិស្សកម្រិតមធ្យមសិក្សា ។

៦. សមាគមអ្នកនិពន្ធខ្មែរ ៖ សហប្រតិបត្តិការលើកម្ពស់អក្សសាស្រ្តខ្មែរ ការតាក់តែងនិពន្ធ និងការប្រឡងស្នាដៃតាក់តែងនិពន្ធ។

៧. អង្គការផ្ទះបាយកុមារ ៖ លើកិច្ចការសង្គមកិច្ច ការផ្តល់អាហារូបករណ៍ និងការអភិវឌ្ឍកុមារងាយរងគ្រោះ និងការងារមនុស្សធម៌។

៨. អង្គការដើម្បីស្នាមញញឹមនៃកុមារ ៖ លើកិច្ចការបណ្តុះបណ្តាលភាសាអង់គ្លេស ការងារសហគមន៍ និងការបណ្តុះបណ្តាលបំណិនទន់ជូនសិស្ស និស្សិត។

៩. Olympia Centre Plaza ៖ លើគម្រោងអភិវឌ្ឍមជ្ឈមណ្ឌលអប់រំ ការរៀបចំពិពរណ៍អប់រំ និងការប្រកួតប្រជែងស្នាដៃសិស្ស។

១០. អនុវិទ្យាល័យរំដោះស្រែ ខេត្តព្រះវិហារ គោលបំណងលើកកម្ពស់ទំនាក់ទំនងមិត្តភាពនិងសហការ ដើម្បីធានាការបន្តប្រតិបត្តិការការផ្តល់សេវាអប់រំប្រកបដោយភាពទាន់ពេលវេលា ក្នុងការចូលរួមស្ដារស្ថានភាពគ្រឹះស្ថានសិក្សាសាធារណៈដែលរងផលប៉ះពាល់ពីការឈ្លានពានរបស់ប្រទេសថៃឱ្យមានភាពជាប្រក្រតីឡើងវិញ លើផ្នែកបច្ចេកទេស សម្ភារៈ ហេដ្ឋារចនាសម្ព័ន្ធសាលា និងការគ្រប់គ្រង។

១១. សាលាជំនាន់ថ្មីព្រែកលាភ ៖ ការចែករំលែកចំណេះដឹង និងបណ្តុះបណ្តាល ការរៀបចំសិក្ខាសាលា សន្និសីទ ការបង្ហាញបទពិសោធ និងការបណ្តុះបណ្តាលលើវិធីសាស្ត្របង្រៀនថ្មីៗដល់បុគ្គលិកអប់រំ។

១២. មជ្ឈមណ្ឌលបណ្តុះបណ្តាល Aspire Design Academy Co., Ltd លើកិច្ចការតម្រង់ទិស និងបណ្តុះបណ្តាលជំនាញបច្ចេកទេសបឋមផ្នែកស្ថាបត្យកម្ម និងរចនាជូនសិស្សវិទ្យាល័យ។

១៣.សាលាអន្តរជាតិអាស៊ាន ១៤. សាលារៀន Australian Pacific International School, Siem Riep ១៥. សាលារៀន Newtown International School, Kompong Speu ១៦. សាលារៀន Handprint ១៧. សាលារៀន Bright Ken និង ១៨. សាលារៀន One World Academy ផ្តោតលើការបណ្តុះបណ្តាលធនធានមនុស្ស និងលើកកម្ពស់គុណភាពអប់រំតាមរយៈការបណ្តុះបណ្តាលវិជ្ជាជីវៈរួមគ្នា ការចែករំលែកធនធាន ការដំណើការសេវាអប់រំបំពេញគ្នា ការផ្លាស់ប្តូរបទពិសោធន៍ និងបច្ចេកវិទ្យាអប់រំ។

គួរបញ្ជាក់ថា ការចុះអនុស្សរណៈយោគយល់ជាមួយដៃគូដ៏សម្បូរបែបទាំង ១៨ស្ថាប័ននេះ គឺជាការប្តេជ្ញាចិត្តរបស់បណ្តាញគ្រឹះស្ថានអប់រំ វេសឡាញ អេឌ្យូខេសិន គ្រុប ក្នុងការកសាងប្រព័ន្ធអេកូឡូស៊ីអប់រំមួយដែលរឹងមាំ។ វេសឡាញមិនត្រឹមតែបង្រៀនចំណេះដឹងក្នុងថ្នាក់ប៉ុណ្ណោះទេ ប៉ុន្តែក៏កំពុងរៀបចំផ្លូវសម្រាប់សិស្សានុសិស្សទៅកាន់ទីផ្សារការងារ ការទទួលខុសត្រូវសង្គម និងការបន្តការសិក្សាកម្រិតឧត្តមសិក្សាទាំងក្នុង និងក្រៅប្រទេស៕

លោក សេក សត្យា | Mr. Sek Sathya

លោក សេក សត្យា | Mr. Sek Sathya

លោក សេក សត្យា មានបទពិសោធន៍ធ្វើការលើវិស័យសារព័ត៌មានរយៈ ពេលជាង ១០ឆ្នាំ និងជាផលិតករកម្មវិធីព័ត៌មានទូរទស្សន៍ ។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា