រកឃើញជ័យលាភី ក្នុងកម្មវិធី Next-Gen Engagement Program – Batch III | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
រកឃើញជ័យលាភី ក្នុងកម្មវិធី Next-Gen Engagement Program – Batch III

រកឃើញជ័យលាភី ក្នុងកម្មវិធី Next-Gen Engagement Program – Batch III

ក្រោយការបណ្តុះបណ្តាលរយៈពេល ៥សប្ដាហ៍ និងឱកាសពង្រីកបណ្តាញទំនាក់ទំនងជាមួយនិស្សិតជំនាន់មុន ទីបំផុតរកឃើញជ័យលាភីឆ្នើម ក្នុងកម្មវិធី Next-Gen Engagement Program – Batch III ដែលរៀបចំដោយបណ្ឌិត្យសភាបច្ចេកវិទ្យាឌីជីថលកម្ពុជា (CADT) ។

ជាមួយនឹង ២២គម្រោងដែលបានធ្វើបទបង្ហាញក្នុងកម្មវិធីនេះ ជាលទ្ធផល ជ័យលាភីលេខ (Top 1) បានទៅលើ គម្រោង PassKru, ជ័យលាភីលេខ២ (Top 2) បានទៅលើ គម្រោង SongKet (សង្កេត) និងជ័យលាភីលេខ៣ (Top 3) បានទៅលើ គម្រោង Veaja (វាចារ)។ ក្នុងនោះ Best Audain Award បានទៅលើ គម្រោង ChacKho, Best Innovation Award បានទៅលើ គម្រោង AngKet និង Best Social Impact Award បានទៅលើ គម្រោង Domner ។

លោក ហ៊ាន សំបឿន អនុប្រធានសភាចារ្យបណ្ឌិត្យសភាបច្ចេកវិទ្យាឌីជីថលកម្ពុជា (CADT) មានប្រសាសន៍ថា កម្មវិធី Next-Gen Engagement Program – Batch III ផ្ដល់ឱកាសដល់និស្សិតក្នុងការទទួលបានចំណេះដឹង និងបទពិសោធល្អៗ ពីសិស្សច្បង និងឱកាសក្នុងការប្រកួតប្រជែងលើគម្រោងអាជីវកម្មរបស់ខ្លួនប្រកបដោយគំនិតច្នៃប្រឌិត។

អនុប្រធានសភាចារ្យបណ្ឌិត្យសភាបច្ចេកវិទ្យាឌីជីថលកម្ពុជា (CADT) បញ្ជាក់បន្ថែមថា គោលបំណងរបស់ CADT ធ្វើយ៉ាងណាពង្រឹងចំណេះដឹង ជំនាញ សមត្ថភាព និងភាពជាអ្នកដឹកនាំ ធ្វើយ៉ាងណាឱ្យនិស្សិតដែលចេញពី CADT មានការទទួលស្គាល់នៅពេលចេញទៅបម្រើការងារនៅតាមក្រុមហ៊ុនឯកជន និងស្ថាប័ននានា។

លោក ហ៊ាន សំបឿន សង្កត់ធ្ងន់ថា និស្សិតមិនត្រឹមតែរៀនដើម្បីទទួលបានសញ្ញាបត្រប៉ុណ្ណោះទេ ប៉ុន្តែនិស្សិតដែលបានចូលរួមកម្មវិធីប្រកួតប្រជែងនានា តែងទទួលបានឱកាសខ្ពស់ពេលចេញទៅស្វែងរកការងារ ប្រើប្រៀបធៀបនឹងនិស្សិតដែលពុំធ្លាប់ចូលរួមកម្មវិធីប្រកួតប្រជែងផ្សេងៗ។

កម្មវិធី Next-Gen Engagement Program – Batch III រៀបចំឡើងក្នុងគោលបំណងផ្តល់ឱកាសឱ្យនិស្សិតឆ្នាំទី២ ចែករំលែកចំណេះដឹង និងបទពិសោធន៍ដល់និស្សិតឆ្នាំទី១ លើមុខវិជ្ជាសំខាន់ៗ ដែលស្របតាមកម្មវិធីសិក្សារបស់សាលា ដើម្បីជួយឱ្យប្អូនៗត្រៀមខ្លួនបានកាន់តែល្អ មុនឈានចូលឆ្នាំសិក្សាបន្ទាប់។ វគ្គបណ្តុះបណ្តាល ត្រូវបានរៀបចំតាមជំនាញសំខាន់ៗរបស់សាលា រួមមាន Computer Science, Telecom and Networkingនិង Digital Business ព្រមទាំងជំនាញផ្សេងៗដែលពាក់ព័ន្ធនឹងបច្ចេកវិទ្យាឌីជីថល និងការធ្វើអាជីវកម្ម៕

កញ្ញា វ៉ាន គីមសល់ | Ms. Van Kimsal

កញ្ញា វ៉ាន គីមសល់ | Ms. Van Kimsal

កញ្ញា វ៉ាន គីមសល់ ជាអ្នកសរសេរព័ត៌មានអប់រំ នៅ AMS Education។ កញ្ញាមានចំណូលចិត្តសរសេរមាតិកាព័ត៌មានអប់រំទាក់ទងនឹង ព្រឹត្តិការណ៍ ព័ត៌មានជាតិ  ការអប់រំយុវជន និងកុមារតូច ព្រមទាំងស្រាវជ្រាវលើការវិវឌ្ឍន៍ថ្មីៗក្នុងវិស័យអប់រំ។

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា