UN​ ​ជំរុញ​ការ​គ្រប់គ្រង​ ​AI​ ​ជា​សកល ​ខណៈ​បច្ចេកវិទ្យា​កំពុង​ផ្លាស់ប្តូរ​សន្តិសុខ​ពិភពលោក​ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
UN​ ​ជំរុញ​ការ​គ្រប់គ្រង​ ​AI​ ​ជា​សកល ​ខណៈ​បច្ចេកវិទ្យា​កំពុង​ផ្លាស់ប្តូរ​សន្តិសុខ​ពិភពលោក​

UN​ ​ជំរុញ​ការ​គ្រប់គ្រង​ ​AI​ ​ជា​សកល ​ខណៈ​បច្ចេកវិទ្យា​កំពុង​ផ្លាស់ប្តូរ​សន្តិសុខ​ពិភពលោក​

​អគ្គ​លេខាធិការ​អង្គការ​សហ​ប្រជាជាតិ​ ​លោក​អាន់តូនីញ៉ូ ​ហ្គូ​ទែរស៍​(​ ​Ant​ó​nio​ ​Guterres​) ​បាន​អំពាវនាវ​ឱ្យ​ប្រទេស​ទាំងអស់​រួមគ្នា​បង្កើត​ក្របខណ្ឌ​អភិបាលកិច្ច​សកល​សម្រាប់​បញ្ញា​សិប្បនិម្មិត​ ​(​AI​) ​ដោយ​ព្រមាន​ថា​ ​បច្ចេកវិទ្យា​នេះ​កំពុង​វិវឌ្ឍ​ក្នុង​ល្បឿន​យ៉ាង​លឿន​ ​និង​អាច​បង្ក​ហានិភ័យ​ធ្ងន់ធ្ងរ​ដល់​សន្តិសុខ​ ​សិទ្ធិ​មនុស្ស​ ​និង​ស្ថិរភាព​សង្គម​ ​ប្រសិនបើ​គ្មាន​ការ​គ្រប់គ្រង​ប្រកបដោយ​ប្រសិទ្ធភាព។

Advertisement

​ក្នុង​កិច្ចសន្ទនា​សកល​លើក​ដំបូង​របស់​អង្គការ​សហ​ប្រជាជាតិ​ស្តីពី​អភិបាលកិច្ច​ ​AI​ ​នៅ​ទីក្រុង​ហ្សឺណែវ ​ប្រទេស​ស្វីស ​លោក​ ហ្គូ​ទែរស៍ ​បាន​លើកឡើង​ថា​ ​បន្ទះ​ឈីប​ ​AI​ ​ដែល​ដើម​ឡើយ​ត្រូវបាន​អភិវឌ្ឍ​សម្រាប់​ការ​ប្រើប្រាស់​ស៊ីវិល​ ​កំពុង​ត្រូវបាន​យក​ទៅ​ប្រើប្រាស់​ក្នុង​វិស័យ​យោធា ​ខណៈ​ប្រព័ន្ធ​អាវុធ​ស្វ័យប្រវត្តិ ​ឬ​ ​«​មនុស្ស​យន្ត​ឃាតករ​» ​កំពុង​ក្លាយជា​ការ​ពិត​នៅលើ​សមរភូមិ។​

​លោក​បាន​សង្កត់ធ្ងន់​ថា​ ​កិច្ចព្រមព្រៀង​អន្តរជាតិ​ណាមួយ​ស្តីពី​ ​AI​ ​ត្រូវតែ​អាច​ទទួលបាន​ការ​ជឿទុកចិត្ត​ពី​សហគមន៍​អន្តរជាតិ​ ​និង​ផ្តល់​អាទិភាព​ដល់​សុវត្ថិភាព​ ​ជាពិសេស​សម្រាប់​កុមារ ​ដើម្បី​ការពារ​ពួកគេ​ពី​ការ​បោកបញ្ឆោត​ ​ការ​កេងប្រវ័ញ្ច ​និង​ការ​រំលោភបំពាន​តាមរយៈ​បច្ចេកវិទ្យា​ឌីជីថល។

​ទន្ទឹមនឹង​នេះ​ ​ប្រធាន​មហាសន្និបាត​អង្គការ​សហ​ប្រជាជាតិ​ ​លោកស្រី​ ​Annalena​ ​Baerbock​ ​ក៏​បាន​អំពាវនាវ​ឱ្យ​មាន​កិច្ចសហប្រតិបត្តិការ​ជា​សកល ​ដើម្បី​ទប់ស្កាត់​ការ​ប្រើប្រាស់​ ​AI​ ​ក្នុង​ផ្លូវ​អវិជ្ជមាន​។ ​លោកស្រី​បាន​បង្ហាញ​ថា​ ​ប្រហែល​ ​៩៩​ ​ភាគរយ​នៃ​មាតិកា​ឌីប​ហ្វេក ​(​Deepfake​) ​មាន​លក្ខណៈ​ផ្លូវភេទ ​ខណៈ​ ​៩៦​ភាគរយ​ផ្តោត​លើ​ស្ត្រី​ ​និង​ក្មេងស្រី​ ​ដែល​ឆ្លុះបញ្ចាំង​ពី​ការ​គំរាមកំហែង​យ៉ាង​ធ្ងន់ធ្ងរ​ចំពោះ​សិទ្ធិ ​សេចក្តីថ្លៃថ្នូរ​ ​និង​សុវត្ថិភាព​របស់​ពួកគេ។​

​លោក​ ហ្គូ​ទែរស៍ ​ក៏​បាន​អំពាវនាវ​ឱ្យ​ធានា​ថា​ ​ប្រទេស​កំពុង​អភិវឌ្ឍន៍​ទទួលបាន​ឱកាស​ស្មើគ្នា​ក្នុង​ការ​ចូល​ប្រើ​ ​និង​អភិវឌ្ឍ​បច្ចេកវិទ្យា​ ​AI​ ​ដើម្បី​កាត់បន្ថយ​គម្លាត​ឌីជីថល​។ ​លោក​ក៏​បាន​ជំរុញឱ្យ​មជ្ឈមណ្ឌល​ទិន្នន័យ​ ​AI​ ​ទូទាំង​ពិភពលោក​ ប្តូរ​មក​ប្រើប្រាស់​ថាមពល​កកើត​ឡើងវិញ​ឱ្យ​បាន​ពេញលេញ​នៅ​ឆ្នាំ​២០៣០​ ​ដើម្បី​កាត់បន្ថយ​ផលប៉ះពាល់​ដល់​បរិស្ថាន។

​លោក​បាន​បញ្ជាក់​ថា​ ​ទោះបី​ ​AI​ ​នឹង​ដើរ​តួនាទី​កាន់តែ​សំខាន់​ក្នុង​អនាគត​របស់​មនុស្សជាតិ​ក៏ដោយ​ ​ការ​សម្រេចចិត្ត​ចុងក្រោយ​ត្រូវតែ​ស្ថិត​នៅក្នុង​ដៃ​មនុស្ស​ មិន​មែន​ម៉ាស៊ីន​នោះ​ទេ៕

លោកស្រី សែន ដាវិត | Mrs. Sen David

លោកស្រី សែន ដាវិត | Mrs. Sen David

ជីវប្រវត្តិ ៖ លោកស្រី សែន ដាវិតបានបញ្ចប់ការសិក្សាផ្នែករដ្ឋបាលសាធារណៈ នៅសាកលវិទ្យាល័យភូមិន្ទនីតិសាស្រ្ដ និងវិទ្យាសាស្រ្ដសេដ្ឋកិច្ច។ លោកស្រីមានបទពិសោធន៍ជាអ្នកសារ​ព័ត៌មាន ក្នុងផ្នែកបោះពុម្ព វិទ្យុ និងជាអ្នក​រាយការណ៍ព័ត៌មានទូរទស្សន៍។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា