រកឃើញ​យុវជន​ ​៣​រូប​ ​និង​៣​ក្រុម​ ​ឈ្នះ​ពី​ការ​ប្រកួតប្រជែង​សន្តិសុខ​សាយ​ប័រ​ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
រកឃើញ​យុវជន​ ​៣​រូប​ ​និង​៣​ក្រុម​ ​ឈ្នះ​ពី​ការ​ប្រកួតប្រជែង​សន្តិសុខ​សាយ​ប័រ​

រកឃើញ​យុវជន​ ​៣​រូប​ ​និង​៣​ក្រុម​ ​ឈ្នះ​ពី​ការ​ប្រកួតប្រជែង​សន្តិសុខ​សាយ​ប័រ​

​ក្រសួង​ប្រៃសណីយ៍​និង​ទូរគមនាគមន៍​ ​(​ក.​ប.​ទ.​) ​បាន​រកឃើញ​យុវជន​ ​៣​រូប​ ​និង​៣​ក្រុម​ ​ជាប់​ជ័យលាភី​ក្នុង​ការ​ប្រកួតប្រជែង​សន្តិសុខ​សាយ​ប័រ ​គឺ​កម្មវិធី​ប្រកួតប្រជែង​ផលិត​វីដេអូ​អប់រំ​ខ្លី​ៗ​ស្តីពី​សន្តិសុខ​សាយ​ប័រ​សម្រាប់​ឆ្នាំ​២០២៦​ ​និង​ការ​ប្រកួត​សាយ​ប័រ​អារីណា ​២០២៦​។​

Advertisement

​បើ​តាម​ក្រសួង​ប្រៃសណីយ៍​ និង​ទូរគមនាគមន៍​ ឆ្លង​តាម​ការ​ពិនិត្យ​ ​ពិភាក្សា​ ​និង​វាយតម្លៃ​យ៉ាង​ហ្មត់ចត់​របស់​គណៈកម្មការ​វាយតម្លៃ​ក្រសួង​ ​បាន​ជ្រើសរើស​ស្នាដៃ​ជ័យលាភី​ចំនួន​ ​៣​ ​ដែល​មាន​សារ​អប់រំ​ច្បាស់លាស់​ ​មាន​ភាព​ច្នៃប្រឌិត​ ​និង​មាន​គុណភាព​បច្ចេកទេស​ល្អ ​នៅក្នុង​ការ​ប្រកួតប្រជែង​ផលិត​វីដេអូ​អប់រំ​ខ្លី​ៗ​ស្តីពី​សន្តិសុខ​សាយ​ប័រ​សម្រាប់​ឆ្នាំ​២០២៦​។ ​ក្នុង​នោះ​ជ័យលាភី​លេខ​ ​១​ ​បាន​ទៅ​លើ​ ​លោក​ ​ថា​នី ​សុភឿន​មុនី ​ទទួលបាន​ប្រាក់​រង្វាន់​ចំនួន​ ​២​លាន​រៀល​, ​ជ័យលាភី​លេខ​ ​២​ ​បាន​ទៅ​លើ​ ​កញ្ញា​ ​ស្រី​ រ័ត្ន ​ទទួលបាន​ប្រាក់​រង្វាន់​ចំនួន​ ​១​លាន​រៀល​ ​និង​ជ័យលាភី​លេខ​ ​៣​ ​បាន​ទៅ​លើ​ ​កញ្ញា​ ​និត ​សូដានីកា ​ទទួលបាន​ប្រាក់​រង្វាន់​ចំនួន​ ​ប្រាំមួយ​សែន​រៀល​។​

​ចំពោះ​ “​ការ​ប្រកួត​សាយ​ប័រ​អារីណា ​២០២៦​” ​បន្ទាប់ពី​ការ​ប្រកួត​ដ៏​ស្វិតស្វាញ​អស់​រយៈពេល​ ​៨​ម៉ោង​ ​កាលពី​ថ្ងៃទី​២៧​ ​ខែមិថុនា ​ឆ្នាំ​២០២៦​ ក​.​ប.​ទ​. ​បាន​រកឃើញ​ក្រុម​ជ័យលាភី​ចំនួន​ ​៣​ក្រុម​ ​រួមមាន​ ជ័យលាភី​លេខ​ ​១​ ​បាន​ទៅ​លើ​ក្រុម​ ​WillHack​4​Coffee​ ​ទទួលបាន​ប្រាក់​រង្វាន់​ចំនួន​ ​១.០០០​ ​ដុល្លារ​អាម៉េរិក​គត់​, ​ជ័យលាភី​លេខ​ ​២​ ​បាន​ទៅ​លើ​ក្រុម​ ​NO​ ​NAME​ ​ទទួលបាន​ប្រាក់​រង្វាន់​ចំនួន​ ​៧០០​ ​ដុល្លារ​អាម៉េរិក​គត់ ​និង​ជ័យលាភី​លេខ​ ​៣​ ​បាន​ទៅ​លើ​ក្រុម​ ​KHMER​ ​BLOOD​ ​ទទួលបាន​ប្រាក់​រង្វាន់​ចំនួន​ ​៥០០​ ​ដុល្លារ​អាម៉េរិក​គត់​។​

បេក្ខជនជ័យលាភីប្រកួតប្រជែងផលិតវីដេអូអប់រំខ្លីៗ​ស្តីពីសន្តិសុខសាយប័រសម្រាប់ឆ្នាំ២០២៦

​យ៉ាងណា​ក៏ដោយ​ ​សម្រាប់​បេក្ខភាព​ជ័យលាភី​ចំនួន​ ​៣​ក្រុម​ និង​បេក្ខភាព​ឆ្នើម​ចំនួន​ ​៣០​ក្រុម​ ​នឹង​ត្រូវ​ចូលរួម​ការ​ប្រកួត​ថ្នាក់​ជាតិ​ផ្នែក​សន្តិសុខ​សាយ​ប័រ​ប្រចាំ​ឆ្នាំ​២០២៦​ ​នា​ថ្ងៃទី​១៦​ ​ខែសីហា ​ឆ្នាំ​២០២៦​ នា​ពេល​ខាងមុខ​។​

​កម្មវិធី​ខាងលើ​ទាំង​ពីរ​នេះ​ ​បង្ហាញ​ពី​ការ​យកចិត្តទុកដាក់​យ៉ាង​សកម្ម​របស់​ ក​.​ប.​ទ.​ ​ក្នុង​ការ​លើកកម្ពស់​ការ​យល់ដឹង​ ​អភិវឌ្ឍ​សមត្ថភាព​បច្ចេកទេស ​ជំរុញ​ភាព​ច្នៃប្រឌិត​ ​និង​បង្កើត​ឱកាស​ឱ្យ​មូលធន​ឌីជីថល​កម្ពុជា​ ​បាន​បង្ហាញ​សមត្ថភាព​របស់​ខ្លួន​ក្នុង​វិស័យ​សន្តិសុខ​សាយ​ប័រ​៕

កញ្ញា វ៉ាន គីមសល់ | Ms. Van Kimsal

កញ្ញា វ៉ាន គីមសល់ | Ms. Van Kimsal

កញ្ញា វ៉ាន គីមសល់ ជាអ្នកសរសេរព័ត៌មានអប់រំ នៅ AMS Education។ កញ្ញាមានចំណូលចិត្តសរសេរមាតិកាព័ត៌មានអប់រំទាក់ទងនឹង ព្រឹត្តិការណ៍ ព័ត៌មានជាតិ  ការអប់រំយុវជន និងកុមារតូច ព្រមទាំងស្រាវជ្រាវលើការវិវឌ្ឍន៍ថ្មីៗក្នុងវិស័យអប់រំ។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា