បេក្ខជន​ប្រឡង​បាក់ឌុប​ឆ្នាំ​នេះ​ ​មាន​ជាង​ ​១៥​ម៉ឺន​នាក់​ ​ខណៈ​ថ្នាក់​វិទ្យាសាស្ត្រ​សង្គម​បន្ត​មាន​ចំនួន​ច្រើន​លើសលប់​ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
បេក្ខជន​ប្រឡង​បាក់ឌុប​ឆ្នាំ​នេះ​ ​មាន​ជាង​ ​១៥​ម៉ឺន​នាក់​ ​ខណៈ​ថ្នាក់​វិទ្យាសាស្ត្រ​សង្គម​បន្ត​មាន​ចំនួន​ច្រើន​លើសលប់​

បេក្ខជន​ប្រឡង​បាក់ឌុប​ឆ្នាំ​នេះ​ ​មាន​ជាង​ ​១៥​ម៉ឺន​នាក់​ ​ខណៈ​ថ្នាក់​វិទ្យាសាស្ត្រ​សង្គម​បន្ត​មាន​ចំនួន​ច្រើន​លើសលប់​

​ក្រសួង​អប់រំ ​យុវជន​ និង​កីឡា​ ​បាន​ប្រកាស​ជា​ផ្លូវការ​នៅ​ថ្ងៃ​នេះ​ថា​ ​ការ​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ ​(​បាក់ឌុប​) ​សម័យ​ប្រឡង​ ​១០​ ​សីហា ​២០២៦​ ​ខាងមុខ​នេះ​ ​មាន​បេក្ខជន​ចុះឈ្មោះ​ប្រឡង​សរុប​ចំនួន​ ​១៥១,២៣៨​ ​នាក់​ ​(​ស្រី​ ​៨៤,៧៣៥​ ​នាក់​) ​ដែល​ជា​តួលេខ​កើនឡើង​ ​បើ​ធៀប​នឹង​ឆ្នាំ​ទៅ​ ​មាន​ចំនួន​ ​១៤៦​ ​៧២០​ ​នាក់​។​

Advertisement

​យោង​តាម​សេចក្តីប្រកាស​ព័ត៌មាន​របស់​ក្រសួង​អប់រំ​ ក្នុង​ចំណោម​បេក្ខជន​សរុប​ជាង​ ​១៥​ម៉ឺន​នាក់​នោះ​ ត្រូវបាន​បែងចែក​ជា​ពីរ​ថ្នាក់​រួមមាន​ ​ថ្នាក់​វិទ្យាសាស្ត្រ​ ​មាន​បេក្ខជន​ចំនួន​ ​៣៧,៤៤៩​ ​នាក់​ ​(​ស្រី​ ​២២,១៩៣​ ​នាក់​)​។ ​ខណៈ​ថ្នាក់​វិទ្យាសាស្ត្រ​សង្គម​ ​មាន​បេក្ខជន​ចំនួន​ ​១១៣,៧៨៩​ ​នាក់​ ​(​ស្រី​ ​៦២,៥៤២​ ​នាក់​)​។​

​ក្នុង​ការ​ប្រឡង​ខាងមុខ​នេះ​ ក្រសួង​បាន​រៀបចំ​មណ្ឌល​សំណេរ​សរុប​ចំនួន​ ​២៤៤​ ​មណ្ឌល​ ​ស្មើនឹង​ ​៦១០៤​បន្ទប់​ ​នៅ​ទូទាំង​ ​២៥​ ​រាជធានី​-​ខេត្ត​។​ ក្នុង​នោះ​ មណ្ឌល​ថ្នាក់​វិទ្យាសាស្ត្រ​មាន​ចំនួន​ ​៦៨​មណ្ឌល​ (​១,៥២៦​បន្ទប់​) ​និង​ថ្នាក់​វិទ្យាសាស្ត្រ​សង្គម​មាន​ចំនួន​ ​១៧៦​មណ្ឌល​ (​៤,៥៧៨​ ​បន្ទប់​)​។ ​ដោយឡែក​ មណ្ឌល​កំណែ​មាន​ចំនួន​ ​១០​មណ្ឌល​ ស្ថិត​នៅក្នុង​រាជធានី​ភ្នំពេញ​។​

​បន្ថែម​ពី​នេះ​ ក្រសួង​អប់រំ​បាន​ចាត់តាំង​ថ្នាក់ដឹកនាំ​ និង​បុគ្គលិក​អប់រំ​ចូលរួម​ជា​គណៈកម្មការ​នានា​សរុប​ ​៣៣,៧៤៧​ ​នាក់​ ​(​ស្រី​ ​១២,០០១​ ​នាក់​) ​ព្រមទាំង​មាន​កិច្ចសហការ​យ៉ាង​ជិតស្និទ្ធ​ជាមួយ​ស្ថាប័ន​ពាក់ព័ន្ធ​ចំនួន​ ​៦​ ក្នុង​នោះ​រួមមាន​ ​អង្គភាព​ប្រឆាំង​អំពើពុករលួយ​ ​(​ACU​)​, ​ក្រសួង​មហាផ្ទៃ​, ​ក្រសួង​សុខាភិបាល​, ​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស​, ​អគ្គិសនី​កម្ពុជា​ ​និង​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា​ ​ដើម្បី​ធានា​បាន​នូវ​សន្តិសុខ​ ​សុវត្ថិភាព​ ​សណ្តាប់ធ្នាប់​ និង​តម្លាភាព​ ក្រោម​គោលការណ៍​ «​អ្នក​ចេះ​ ​គឺជាប់​»​។​

​កាលវិភាគ​សំខាន់​ៗ​នៃ​ការ​ប្រឡង​បាក់ឌុប​ឆ្នាំ​២០២៦​
​-​ ​ថ្ងៃទី​០៣​ ​សីហា​៖​ ​ការ​បិទ​ផ្សាយ​បញ្ជី​ឈ្មោះ​បេក្ខជន ​លើក​ទី​១​ ​(​ត្រួតពិនិត្យ​ទិន្នន័យ​)
​-​ ​ថ្ងៃទី​០៨​ ​សីហា​៖​ ​ការ​បិទ​ផ្សាយ​បញ្ជី​ឈ្មោះ​បេក្ខជន ​លើក​ទី​២​ ​(​ពិនិត្យ​លេខ​តុ ​និង​លេខ​បន្ទប់​)
​-​ ​ថ្ងៃទី​១០​-​១១​ សីហា​៖​ ​ដំណើរការ​ប្រឡង​សំណេរ
​-​ ​ថ្ងៃទី​១៣​-​១៩​ ​សីហា​៖​ ​ដំណើរការ​កំណែ
​-​ ​ថ្ងៃទី​២០​-​៣០​ ​សីហា​៖​ ​ដំណើរការ​ស្រង់​ និង​បូក​ពិន្ទុ​ដោយ​កុំព្យូទ័រ​ និង​ការ​ផ្ទៀងផ្ទាត់​ពិន្ទុ
​-​ ​ថ្ងៃទី​០២​ ​កញ្ញា​៖​ ​ប្រកាស​លទ្ធផល​ប្រឡង​នៅ​តាម​មណ្ឌល​ប្រឡង​ទូទាំង​ ​២៥​ ​រាជធានី​-​ខេត្ត​។​

​ក្រសួង​អប់រំ​ក៏​បាន​រំលឹក​ និង​ក្រើន​រំលឹក​ដល់​បេក្ខជន​ទាំងអស់​ឱ្យ​គោរព​បទបញ្ញត្តិ​ប្រឡង​ឱ្យ​បាន​ម៉ឺងម៉ាត់ ​ដោយ​ហាម​ដាច់ខាត​នូវ​ការ​យក​ទូរស័ព្ទដៃ​ នាឡិកា​ឆ្លាតវៃ ​ឧបករណ៍​អេឡិចត្រូនិក ​ឬ​សំណៅ​ឯកសារ​ផ្សេង​ៗ​ចូលក្នុង​មណ្ឌល ​ឬ​បន្ទប់​ប្រឡង​។ ​បេក្ខជន​ដែល​ប្រព្រឹត្ត​ល្មើស​នឹង​បទបញ្ញត្តិ​ ​នឹង​ត្រូវ​កំណត់​ឱ្យ​ធ្លាក់​ជា​ស្វ័យប្រវត្តិ​៕

លោក សេក សត្យា | Mr. Sek Sathya

លោក សេក សត្យា | Mr. Sek Sathya

លោក សេក សត្យា មានបទពិសោធន៍ធ្វើការលើវិស័យសារព័ត៌មានរយៈ ពេលជាង ១០ឆ្នាំ និងជាផលិតករកម្មវិធីព័ត៌មានទូរទស្សន៍ ។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា