វិទ្យាស្ថាន​ជាតិ​បណ្តុះបណ្តាល​បច្ចេកទេស​ ​NTTI​ ​ផ្តល់​អាហារូបករណ៍​ ​TVET​ ​ជិត​២​ពាន់​កន្លែង​ សម្រាប់​អតីត​ពលករ​មកពី​ប្រទេស​ថៃ​ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
វិទ្យាស្ថាន​ជាតិ​បណ្តុះបណ្តាល​បច្ចេកទេស​ ​NTTI​ ​ផ្តល់​អាហារូបករណ៍​ ​TVET​ ​ជិត​២​ពាន់​កន្លែង​ សម្រាប់​អតីត​ពលករ​មកពី​ប្រទេស​ថៃ​

វិទ្យាស្ថាន​ជាតិ​បណ្តុះបណ្តាល​បច្ចេកទេស​ ​NTTI​ ​ផ្តល់​អាហារូបករណ៍​ ​TVET​ ​ជិត​២​ពាន់​កន្លែង​ សម្រាប់​អតីត​ពលករ​មកពី​ប្រទេស​ថៃ​

​វិទ្យាស្ថាន​ជាតិ​បណ្តុះបណ្តាល​បច្ចេកទេស ​(​NTTI​) ​ចំណុះ​ឱ្យ​ក្រសួង​ការងារ​ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ មាន​ទីតាំង​ស្ថិត​នៅ​សង្កាត់​ទឹក​ថ្លា ​ខណ្ឌ​សែនសុខ ​រាជធានី​ភ្នំពេញ​ ​កំពុង​ប្រកាស​ផ្តល់​អាហារូបករណ៍​សរុប​ចំនួន​ ​១៨៦០​កន្លែង​ ​ដល់​បងប្អូន​អតីត​ពលករ​មកពី​ប្រទេស​ថៃ​ ​ដើម្បី​រៀន​ជំនាញ​បច្ចេកទេស​ និង​វិជ្ជាជីវៈ​ ​(​TVET​) ​ដោយ​ឥត​គិត​ថ្លៃ​ រយៈពេល​ ​១​ខែ​, ​៤​ខែ​, ​៦​ខែ ​និង​៨​ខែ​។​

Advertisement

​ជំនាញ​ឯកទេស​ដែល​ផ្តល់ជូន​រួមមាន​ ​៖​ ​រៀប​ឥដ្ឋ ​(​៣០​នាក់​),​ ​បូក ​និង​ស្អាត​ជញ្ជាំង​ (​៣០​នាក់​),​ រៀបការ៉ូ ​(​៤៥​នាក់​),​ ​ដំឡើង​ពុម្ព​សម្រាប់​ការ​ចាក់​បេតុង ​(​៣០​នាក់​),​ ​ថែទាំ​ និង​ជួសជុល​ទុយោ​ទឹក​ក្នុង​អគារ ​(​៣០​នាក់​),​ ​ដំឡើង​ប្រព័ន្ធ​បញ្ជា​ម៉ូទ័រ​ទៅ​មុខ​ ​ឈប់​ ត្រឡប់​ក្រោយ​ ​(​៦០​នាក់​), ​ដោះ​បំបែក​ និង​ដំឡើង​ម៉ូទ័រ​អគ្គិសនី ​(​៣០​នាក់​),​ ​ដំឡើង​អំភ្លី​ថ្នាក់​អេ ​និង​ថ្នាក់​ប៊ី ​(​៤៥​នាក់​), ​ការ​ចនា​ក្រាហ្វិក​ដោយ​កុំព្យូទ័រ​ (​៤០០​នាក់​), ​សេវាកម្ម​កុំព្យូទ័រ​ (​៣០០​នាក់​), ​ការ​ដំឡើង​ខ្សែកាប​ទូរគមនាគមន៍​ (​៥០​នាក់​), ​ការ​ដំឡើង​ និង​ថែទាំ​បណ្តាញ​អគ្គិសនី ​(​៤០០​នាក់​), ​ការ​ថែទាំ​ និង​ជួសជុល​ឧបករណ៍​អេឡិចត្រូនិក​ (​២៦០​នាក់​), ​ការ​ថែទាំ​ និង​ជួសជុល​ឧបករណ៍​ស្វ័យប្រវត្តិកម្ម​ (​៥០​នាក់​), ​ការ​ជួសជុល​ ​និង​ថែទាំ​ឧបករណ៍​ថាមពល​កកើត​ឡើងវិញ​ ​(​៥០​នាក់​), ​ការ​ថែទាំ​ និង​ជួសជុល​ឧបករណ៍​មេកា​ត្រូនិក ​(​៥០​នាក់​)​។​

​លក្ខខណ្ឌ​ចូលរៀន​ ​៖ ​អត្តសញ្ញាណប័ណ្ណ​សញ្ជាតិ​ខ្មែរ​ ​ឬ​សំបុត្រ​កំណើត​ ​ឬ​សៀវភៅ​គ្រួសារ​ ​ឬ​សៀវភៅ​ស្នាក់​នៅ​ ​ឬ​លិខិត​ឆ្លង​ដែន ​ឬ​លិខិត​ធ្វើដំណើរ​ពលករ​កម្ពុជា​ទៅ​ធ្វើការ​នៅ​ប្រទេស​ (​TD​) ​ឬ​ប័ណ្ណ​ពលករ​ទៅ​ធ្វើការ​នៅ​ប្រទេស​ ​(​OCWC​) ​ឬ​លិខិត​បញ្ជាក់​ថា​ ​ជា​អតីត​ពលករ ​ឬ​ឯកសារ​បញ្ជាក់​អត្តសញ្ញាណ​ផ្សេង​ទៀត​ ​ចេញ​ដោយ​អាជ្ញាធរ​មាន​សមត្ថកិច្ច​។​

​ការ​ចុះឈ្មោះ​ចាប់ពី​ថ្ងៃ​ផ្សាយ​ដំណឹង​នេះ​ ​ហើយ​កាលបរិច្ឆេទ​ចូលរៀន​ ​នឹង​ធ្វើឡើង​នៅ​ថ្ងៃទី​១​ ​នៃ​ខែ​នីមួយ​ៗ​ ​ក្នុង​ឆ្នាំ​២០២៦​នេះ​។​

​សម្រាប់​ព័ត៌មាន​បន្ថែម​ ​សូម​ទំនាក់ទំនង​ ​៖​ ​010​ ​411​ ​776​៕

លោក សេក សត្យា | Mr. Sek Sathya

លោក សេក សត្យា | Mr. Sek Sathya

លោក សេក សត្យា មានបទពិសោធន៍ធ្វើការលើវិស័យសារព័ត៌មានរយៈ ពេលជាង ១០ឆ្នាំ និងជាផលិតករកម្មវិធីព័ត៌មានទូរទស្សន៍ ។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា