មជ្ឈមណ្ឌលស្រាវជ្រាវជាតិស្តីពីបញ្ញាសិប្បនិមិ្មត និងវិទ្យាសាស្រ្តទិន្នន័យកម្ពុជា នឹងលេចចេញជារូបរាងឆាប់ៗ ក្រោមជំនួយបច្ចេកទេសពីបារាំង | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
មជ្ឈមណ្ឌលស្រាវជ្រាវជាតិស្តីពីបញ្ញាសិប្បនិមិ្មត និងវិទ្យាសាស្រ្តទិន្នន័យកម្ពុជា នឹងលេចចេញជារូបរាងឆាប់ៗ ក្រោមជំនួយបច្ចេកទេសពីបារាំង

មជ្ឈមណ្ឌលស្រាវជ្រាវជាតិស្តីពីបញ្ញាសិប្បនិមិ្មត និងវិទ្យាសាស្រ្តទិន្នន័យកម្ពុជា នឹងលេចចេញជារូបរាងឆាប់ៗ ក្រោមជំនួយបច្ចេកទេសពីបារាំង

ក្នុងជំហានឆ្ពោះទៅរកការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមឌីជីថល ស្របតាមការវិវត្តយ៉ាងលឿននៃបច្ចេកវិទ្យា ជាពិសេសបញ្ញាសិប្បនិម្មិត (AI) កម្ពុជា​កំពុងតែពន្លឿន​ការ​រៀបចំបង្កើត មជ្ឈមណ្ឌលស្រាវជ្រាវជាតិស្តីពីបញ្ញាសិប្បនិមិ្មត និងវិទ្យាសាស្រ្តទិន្នន័យ (National AI and Data Science Research Center) ដែលគេរំពឹងថា នឹង​លេចចេញជារូបរាងក្នុងពេលឆាប់ៗខាងមុខនេះ។

Advertisement

ពេញមួយសប្តាហ៍​កន្លងទៅ (ពីថ្ងៃទី២៣-ថ្ងៃទី២៦ មីនា) ក្រុមការងារក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ដឹកនាំដោយ ឯកឧត្តម ហាក់ សុខហេង, ក្រុមការងាររាជបណ្ឌិត្យសភាបច្ចេកវិទ្យាឌីជីថលកម្ពុជា ដឹកនាំ​ដោយ ឯកឧត្តម សេង សុភាព បានជួបប្រជុំ​ជាមួយ​ក្រុមការងារឌីជីថល នៃទីភ្នាក់ងារបារាំង​សម្រាប់ការអភិវឌ្ឍ (AFD) ដឹកនាំ​ដោយ​លោកស្រី Christine HA ដើម្បីពិនិត្យ និងវាយតម្លៃលើគម្រោងសាងសង់មជ្ឈមណ្ឌលស្រាវជ្រាវជាតិស្តីពីបញ្ញាសិប្បនិមិ្មត និងវិទ្យាសាស្រ្តទិន្នន័យ ដោយបានពិភាក្សាអំពីផែនការសកម្មភាពលម្អិត នៃគម្រោង និងលទ្ធផលនៃការសិក្សាសមិទ្ធិលទ្ធភាពរបស់គម្រោង ព្រមទាំងប្រមូលធាតុចូល និងអនុសាសន៍ផ្សេងៗ លើកម្មវិធីគោលនៃគម្រោង។

ឯកឧត្តម ហាក់ សុខហេង អនុរដ្ឋលេខាធិការក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានគូសបញ្ជាក់ថា គម្រោងបង្កើតមជ្ឈមណ្ឌលស្រាវជ្រាវជាតិស្តីពីបញ្ញាសិប្បនិមិ្មត និងវិទ្យាសាស្រ្តទិន្នន័យនៅកម្ពុជានេះ គឺជាការងារអាទិភាពបំផុតមួយរបស់ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ក្រោមការចង្អុលបង្ហាញពី សម្តេចមហាបវរធិបតីនាយករដ្ឋមន្រ្តី ក្នុងការកសាងប្រព័ន្ធអេកូឡូស៊ីបញ្ញាសិប្បនិមិ្មតជាតិ ជាពិសេសការរៀបចំហេដ្ឋារចនាសម្ព័ន្ធគ្រឹះ ដើម្បីជំរុញការចាប់យក និងការអភិវឌ្ឍបញ្ញាសិប្បនិម្មិត (AI)។

គម្រោងនេះនឹងបង្កើតមជ្ឈមណ្ឌលស្រាវជ្រាវដែលផ្តល់ហេដ្ឋារចនាសម្ព័ន្ធរួម (Shared and Sovereign Infrastructure) អាចឱ្យក្រសួង ស្ថាប័ន គ្រឹះស្ថានអប់រំ និងស្រាវជ្រាវ វិស័យឯកជន និងធុរកិច្ចថ្មីឌីជីថល ប្រើប្រាស់ឧបករណ៍គណនាកម្រិតខ្ពស់ (High Performance Computing Cluster) និងមានអ្នកជំនាញ AI គាំទ្រផ្នែកបច្ចេកទេស។

យ៉ាងណាក៏ដោយ ពេលនេះ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ រួមជាមួយនឹងទីភ្នាក់ងារបារាំងសម្រាប់ការអភិវឌ្ឍ នឹងបន្តសហការ ក្នុងការរៀបចំ និងការអនុវត្តគម្រោងបង្កើតមជ្ឈមណ្ឌលស្រាវជ្រាវជាតិស្តីពីបញ្ញាសិប្បនិមិ្មតនិងវិទ្យាសាស្រ្តទិន្នន័យនេះ ទៅតាមផែនការដែលបានគ្រោងទុក៕

លោក សេក សត្យា | Mr. Sek Sathya

លោក សេក សត្យា | Mr. Sek Sathya

លោក សេក សត្យា មានបទពិសោធន៍ធ្វើការលើវិស័យសារព័ត៌មានរយៈ ពេលជាង ១០ឆ្នាំ និងជាផលិតករកម្មវិធីព័ត៌មានទូរទស្សន៍ ។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា