ក្រសួងប្រៃសណីយ៍គ្រោងផ្តល់អាហារូបករណ៍ឱ្យនិស្សិតកម្ពុជា​សិក្សាបច្ចេកវិទ្យាផ្កាយរណប និងលំហអាកាស | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ក្រសួងប្រៃសណីយ៍គ្រោងផ្តល់អាហារូបករណ៍ឱ្យនិស្សិតកម្ពុជា​សិក្សាបច្ចេកវិទ្យាផ្កាយរណប និងលំហអាកាស

ក្រសួងប្រៃសណីយ៍គ្រោងផ្តល់អាហារូបករណ៍ឱ្យនិស្សិតកម្ពុជា​សិក្សាបច្ចេកវិទ្យាផ្កាយរណប និងលំហអាកាស

ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ (ក.ប.ទ.) គ្រោងនឹងពិនិត្យ​លទ្ធភាព​ក្នុង​ការ​ផ្ដល់​អាហារូបករណ៍​ឱ្យ​និស្សិតកម្ពុជា​សិក្សាលើ​ជំនាញ​ទូរគមនាគមន៍ ​ទាក់​ទង​នឹង​បច្ចេកវិទ្យា​ផ្កាយ​រណប និង​លំហ​អាកាស។ នេះ​បើ​តាម​ការ​អះអាង របស់ ឯកឧត្តម ជា វ៉ាន់ដេត​ រដ្ឋមន្ត្រី​ក្រសួង​ប្រៃសណីយ៍ និងទូរគមនាគមន៍ កម្ពុជា។

Advertisement

​ក្នុង​ពិធី​បិទសិក្ខាសាលាស្តីពី “បច្ចេកទេសក្នុងការតាមដាន និងប្រមូលទិន្នន័យតាមរយៈផ្កាយរណប និងបច្ចេកវិទ្យាផ្កាយរណប” កាលពី​ថ្ងៃ​ទី​២៣ ​មេសា ឯកឧត្តម ជា​ វ៉ាន់​ដេត បាន​លើក​ឡើង​ថា ក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍ តែង​គិតគូរ​ជា​អាទិភាព​លើ​ការបណ្តុះបណ្តាល​ធនធានមនុស្សលើជំនាញផ្កាយរណប និងលម្ហអាកាស ដោយ​បាន​ចាត់មន្រ្តីជំនាញទៅធ្វើទស្សនកិច្ចសិក្សាក្រុមហ៊ុនបច្ចេកវិទ្យាផ្កាយរណប ឬស្ថាប័នបណ្តុះបណ្តាល និងចូលរួមវគ្គបណ្តុះបណ្តាលនានា​លើផ្នែកផ្កាយរណប និងលំហអាកាស។
 
ឯកឧត្តមរដ្ឋមន្ត្រី បាន​សង្កត់​ធ្ងន់​ថា “នៅពេលខាងមុខ ក្រសួងនឹង​ពិនិត្យលទ្ធភាព​ផ្តល់​អាហារូបករណ៍​ឱ្យនិស្សិត​សិក្សា​ជំនាញ​ទូរគមនាគមន៍ ដោយ​ផ្តោត​លើមុខវិជ្ជា​សំខាន់​ៗ​ពាក់ព័ន្ធនឹង បច្ចេកវិទ្យាផ្កាយរណប (Satellite-related Courses) នៅបណ្ឌិត្យសភាបច្ចេកវិទ្យាឌីជីថល និងគ្រឹះស្ថានឧត្តមសិក្សាដៃគូ”។

ជាមួយគ្នានេះ ឯកឧត្តម​រដ្ឋមន្រ្តីក៏​បានបង្ហើបពីការចង់បង្ហោះផ្កាយរណបដោយខ្លួនឯង ដោយថា ក្នុងពេលដែល​កម្ពុជាពិចារ​ណាប្រើប្រាស់​សេវាផ្កាយរណប​ពីក្រុមហ៊ុនផ្សេងៗ សម្រាប់​វិស័យកសិកម្ម បរិស្ថាន ដែនដីនគរូបនីយកម្ម កម្ពុជា​ក៏ត្រូវគិតគូរ​អំពីលទ្ធភាព​នៃការ​បង្ហោះ​ផ្កាយរណប​ដោយខ្លួនឯង​ក្នុងរយៈពេល ៥ឆ្នាំ ខាងមុខ។
 
ជាង​នេះ​ទៀត​ ក្រសួង​ក៏​កំពុង​សិក្សាអំពី​ឧត្តមានុវត្តនៃ​ការបង្កើត​អង្គភាព​ទទួលបន្ទុក​គ្រប់គ្រង​លំហអាកាស​ជាតិ​មួយ ដើម្បីសម្របសម្រួលការងារពាក់ព័ន្ធនឹងលំហអាកាសផងដែរ៕

អត្ថបទ ៖ ឌិន ថារី

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា