ក្រសួងការងារហាមឃាត់ការប្រើប្រាស់បារីអេឡិចត្រូនិច ​តាមសហគ្រាស ក្រុមហ៊ុន និងរោងចក្រ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ក្រសួងការងារហាមឃាត់ការប្រើប្រាស់បារីអេឡិចត្រូនិច ​តាមសហគ្រាស ក្រុមហ៊ុន និងរោងចក្រ

ក្រសួងការងារហាមឃាត់ការប្រើប្រាស់បារីអេឡិចត្រូនិច ​តាមសហគ្រាស ក្រុមហ៊ុន និងរោងចក្រ

ក្រសួងការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ នៅថ្ងៃនេះ បានចេញសេចក្តីណែនាំ ទៅ​ដល់ម្ចាស់ ឬនាយកសហគ្រាស ក្រុមហ៊ុន រោងចក្រ និង​បងប្អូន​កម្មករ​និយោជិតទាំងអស់ ដោយហាមឃាត់​រាល់ការ​ប្រើប្រាស់ ការកាន់កាប់ ការផលិត និង​ការស្តុកទុកឧបករណ៍អេឡិចត្រូនិក និង​សារធាតុគីមីសម្រាប់ជក់ និងស៊ីស្សា ដើម្បីចូលរួមថែរក្សា​សណ្តាប់ធ្នាប់សង្គម ការពារសុខភាពសាធារណៈ និង​លើក​កម្ពស់សុវត្ថិភាព និង​សុខភាព​ការងារ។

Advertisement

ក្នុងសេចក្តីណែនាំចំនួន២ទំព័រ ក្រសួងការងារ​បានណែនាំម្ចាស់ ឬនាយកសហគ្រាស ក្រុមហ៊ុន រោងចក្រ ត្រូវរៀបចំ និងជំរុញការផ្សព្វផ្សាយអំពីការហាមឃាត់ការប្រើប្រាស់ ការកាន់កាប់ ការផលិត និងការ ស្តុកទុកឧបករណ៍អេឡិចត្រូនិកនិងសារធាតុគីមីសម្រាប់ជក់ និងស៊ីស្សាគ្រប់ប្រភេទ គ្រប់ទម្រង់ និងគ្រប់មធ្យោបាយនៅតាមសហគ្រាស ក្រុមហ៊ុន រោងចក្រ តាមរយៈយន្តការគណៈកម្មការ ក្រុមការងារសុវត្ថិភាពនិងសុខភាពការងារប្រចាំសហគ្រាស ក្រុមហ៊ុន រោងចក្រ។

បង្កើនការត្រួតពិនិត្យជាប្រចាំលើកម្មករនិយោជិតអំពីការហាមឃាត់ការប្រើប្រាស់ ឬការពាក់ព័ន្ធ នឹងឧបករណ៍អេឡិចត្រូនិកនិងសារធាតុគីមីសម្រាប់ជក់ និងស៊ីស្សា។ ហើយត្រូវ បញ្ឈប់និងដកហូតភ្លាមៗ ក្នុងករណីមានការប្រើប្រាស់ ការកាន់កាប់ ការផលិត និងការស្តុកទុក ឧបករណ៍អេឡិចត្រូនិកនិងសារធាតុគីមីសម្រាប់ជក់ និងស៊ីស្សាគ្រប់ប្រភេទនៅក្នុងសហគ្រាស ក្រុមហ៊ុន រោងចក្រ។

ជាមួយគ្នានេះ ម្ចាស់ ឬនាយកសហគ្រាស ក្រុមហ៊ុន រោងចក្រ ត្រូវ​ចាត់វិធានការព្រមានជាលាយលក្ខណ៍​អក្សរចំពោះ​កម្មករនិយោជិតដែលបានប្រើប្រាស់ ឬពាក់ព័ន្ធនឹង ការប្រើប្រាស់ ការកាន់កាប់ ការផលិត និងការស្តុកទុក​ឧបករណ៍អេឡិចត្រូនិកនិងសារធាតុគីមី សម្រាប់ជក់ និងស៊ីស្សា។ ក្នុងករណីមិនរាងចាល ត្រូវចាត់ទុកជាកំហុស​ធ្ងន់ដោយបំពានលើវិធានការ សុវត្ថិភាពនិងសុខភាពការងារ។

ដោយឡែក បងប្អូនកម្មករនិយោជិតវិញ ត្រូវចៀសវាងដាច់ខាតក្នុងការប្រើប្រាស់ ការចែកចាយ ឬការលក់ឧបករណ៍អេឡិចត្រូនិកនិង សារធាតុគីមីសម្រាប់ជក់ និងស៊ីស្សាគ្រប់ប្រភេទ គ្រប់ទម្រង់ និងគ្រប់មធ្យោបាយ។ ត្រូវចូលរួមផ្សព្វផ្សាយ និងតាមដានការអនុវត្តវិធានការហាមឃាត់ការប្រើប្រាស់ ការកាន់កាប់ ការផលិត និងការ ស្តុកទុកឧបករណ៍អេឡិចត្រូនិកនិងសារធាតុគីមីសម្រាប់ជក់ និងស៊ីស្សា ដោយត្រូវរាយការណ៍ ជាបន្ទាន់ដល់និយោជក ឬក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ ដើម្បីចាត់វិធានការឱ្យ​បានទាន់ពេលវេលា។ ក្នុងករណីត្រូវបានរកឃើញថា មានការប្រើប្រាស់ ចែកចាយ ឬលក់ឧបករណ៍អេឡិចត្រូនិក និងសារធាតុគីមីសម្រាប់ជក់ និងស៊ីស្សា អាច​ត្រូវ​ប្រឈម​នឹង​ការ​បញ្ឈប់ពីការងារ ដោយ​មូលេហតុ​កំហុសធ្ងន់ធ្ងរ៕

លោក សេក សត្យា | Mr. Sek Sathya

លោក សេក សត្យា | Mr. Sek Sathya

លោក សេក សត្យា មានបទពិសោធន៍ធ្វើការលើវិស័យសារព័ត៌មានរយៈ ពេលជាង ១០ឆ្នាំ និងជាផលិតករកម្មវិធីព័ត៌មានទូរទស្សន៍ ។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា