ក្រសួងអប់រំ ផ្តើម​អនុវត្តកម្មវិធីអប់រំការគិតបែបកុំព្យូទ័រ នៅតាមសាលារៀនគោលដៅ

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ក្រសួងអប់រំ ផ្តើម​អនុវត្តកម្មវិធីអប់រំការគិតបែបកុំព្យូទ័រ នៅតាមសាលារៀនគោលដៅ

ក្រសួងអប់រំ ផ្តើម​អនុវត្តកម្មវិធីអប់រំការគិតបែបកុំព្យូទ័រ នៅតាមសាលារៀនគោលដៅ

សំឡេងត្រូវបានបង្កើតឡើងដោយប្រព័ន្ធបញ្ញាសិប្បនិម្មិត

“កម្មវិធីអប់រំការគិតបែបកុំព្យូទ័រ” ដែល​នឹង​ជួយ​បណ្តុះជំនាញដោះស្រាយ​បញ្ហា​ប្រកប​ដោយ​តក្កវិជ្ជា ការគិតបែបវិភាគ និង​ភាពច្នៃប្រឌិតខ្ពស់ នឹង​ផ្តើម​អនុវត្តសាកល្បងនៅ​តាម​សាលា​រៀន​គោលដៅ​ក្នុង​រាជធានីខេត្ត​ចំនួន៤០ នៅក្នុង​ខែមីនានេះ ក្នុង​ចំណោម១០០សាលារៀន​ដែលនឹងអនុវត្ត​បន្ទាប់។

Advertisement

កាលពីចុងសប្ដាហ៍កន្លងទៅ គណៈគ្រប់គ្រងសាលា និងលោកគ្រូ អ្នកគ្រូដឹកនាំនៅតាមបណ្តាសាលាបឋមសិក្សាគោលដៅបានជួបប្រជុំគ្នា ដើម្បី​រៀបចំយុទ្ធសាស្ត្រក្នុងការអនុវត្ត “កម្មវិធីអប់រំការគិតបែបកុំព្យូទ័រ” ឱ្យមានប្រសិទ្ធភាព​នៅតាមសាលារបស់ខ្លួន ក្នុងគោលដៅផ្លាស់ប្តូរឥរិយាបថសិស្សពីត្រឹមជាអ្នកប្រើប្រាស់បច្ចេកវិទ្យា ឱ្យក្លាយទៅជា អ្នកបង្កើត និងអ្នកដោះស្រាយបញ្ហាតាមរយៈបច្ចេកវិទ្យាវិញ។

លោក សុក ថា ប្រធាននាយកដ្ឋានបរិវត្តកម្មឌីជីថល នៃក្រសួងអប់រំ យុវជន និងកីឡា ការ​អនុវត្ត​កម្មវិធី​អប់រំ​ការ​គិតបែបកុំព្យូទ័រ ដែលផ្តើម​អនុវត្ត​នៅ​ខែមីនានេះ គឺជា​ការ​ចាប់ផ្តើមពីកម្រិតទី១ ដោយប្រើប្រាស់កម្មវិធីបង្កើតហ្គេម និងរឿងនិទាន។ លោកបន្ថែមថា វិធីសាស្ត្របង្រៀននៅកម្រិតទី១នេះ គឺផ្តោតលើគោលគំនិតសំខាន់ ៤ រួមមាន លេង (To Play), គិត (To Think) សរសេរកូដ (To Code) និងឆ្លុះបញ្ចាំង (To Reflect)។

បើតាមក្រសួងអប់រំ កម្មវិធីអប់រំការគិតបែបកុំព្យូទ័រនេះ នឹងជួយពង្រឹងសមត្ថភាពសិស្ស​ឱ្យចេះដោះស្រាយបញ្ហាដោយមានជំហានច្បាស់លាស់ គិតបែបវិភាគ និងតក្កវិជ្ជា មានភាពអត់ធ្មត់ និងចេះរៀនពីកំហុស មានភាពច្នៃប្រឌិត និងហ៊ានបង្កើតគំនិតថ្មីៗ ដើម្បីត្រៀមខ្លួនសម្រាប់ទីផ្សារការងារនាពេលអនាគត​លើគ្រប់វិស័យ មិនថាវិស័យកសិកម្ម សុខាភិបាល ឬហិរញ្ញវត្ថុ សុទ្ធតែត្រូវការអ្នកដែលមានជំនាញបច្ចេកវិទ្យា៕

កញ្ញា វ៉ាន គីមសល់ | Ms. Van Kimsal

កញ្ញា វ៉ាន គីមសល់ | Ms. Van Kimsal

កញ្ញា វ៉ាន គីមសល់ ជាអ្នកសរសេរព័ត៌មានអប់រំ នៅ AMS Education។ កញ្ញាមានចំណូលចិត្តសរសេរមាតិកាព័ត៌មានអប់រំទាក់ទងនឹង ព្រឹត្តិការណ៍ ព័ត៌មានជាតិ  ការអប់រំយុវជន និងកុមារតូច ព្រមទាំងស្រាវជ្រាវលើការវិវឌ្ឍន៍ថ្មីៗក្នុងវិស័យអប់រំ។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា