ក្រសួងអប់រំ កែលម្អមុខវិជ្ជាប្រវត្តិសាស្រ្ត និងភាសាខ្មែរ ដើម្បីពង្រឹងស្មារតីស្នេហាជាតិ និងឆន្ទៈធ្វើជាពលរដ្ឋល្អដល់យុវជន | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ក្រសួងអប់រំ កែលម្អមុខវិជ្ជាប្រវត្តិសាស្រ្ត និងភាសាខ្មែរ ដើម្បីពង្រឹងស្មារតីស្នេហាជាតិ និងឆន្ទៈធ្វើជាពលរដ្ឋល្អដល់យុវជន

ក្រសួងអប់រំ កែលម្អមុខវិជ្ជាប្រវត្តិសាស្រ្ត និងភាសាខ្មែរ ដើម្បីពង្រឹងស្មារតីស្នេហាជាតិ និងឆន្ទៈធ្វើជាពលរដ្ឋល្អដល់យុវជន

ក្រសួងអប់រំ យុវជន និងកីឡា បានដាក់ទិសដៅថ្មី ដោយបន្តពង្រឹង និងកែលម្អ​មុខវិជ្ជាដែលត្រូវសិក្សា​នៅថ្នាក់មូលដ្ឋាន ទាំងផ្នែកវិទ្យាសាស្រ្ត និងវិទ្យាសាស្រ្តសង្គម ពិសេសពង្រឹងការសិក្សា​មុខវិជ្ជាប្រវត្តិសាស្រ្ត និងភាសាខ្មែរ ​សំដៅកសាង អាវក្រោះបញ្ញាស្មារតី ​សម្រាប់យុវជនក្នុងយុគសម័យសកភាវូបនីយកម្ម។

Advertisement

ក្នុង​កិច្ច​ប្រជុំពិនិត្យ និង​វាយតម្លៃ​ការ​អនុវត្តកម្មវិធីសិក្សា​ឆ្នាំមូលដ្ឋាននៅ​ឧត្តមសិក្សា និង​ការ​បង្រៀន​មុខ​វិជ្ជា​ប្រវត្តិវិទ្យា កាលពីថ្ងៃអង្គារ (១៧ មីនា) ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា មានប្រសាសន៍ថា ការសិក្សា​មុខវិជ្ជា​ប្រវត្តិវិទ្យា ភាសាខ្មែរ និង​ទស្សនវិជ្ជា មានសារៈសំខាន់ ព្រោះមុខវិជ្ជាទាំងនេះ គឺជាមូលដ្ឋានគ្រឹះ​ចំណេះដឹងចាំបាច់សម្រាប់​សិស្ស និស្សិតកម្ពុជា ក្នុង​ការកសាង និង​ពង្រឹងអត្តសញ្ញាណជាតិ។

បើតាមក្រសួងអប់រំ យុវជន និងកីឡា ក្នុង​កិច្ច​ប្រជុំនោះ ភាគីពាក់ព័ន្ធបានពិនិត្យមើលបញ្ហាប្រឈម ស្វែងយល់ពីការលំបាករបស់សាស្ត្រាចារ្យ និងនិស្សិតក្នុងការបង្រៀន និងរៀនមុខវិជ្ជាប្រវត្តិវិទ្យា សំដៅលើកកម្ពស់គុណភាពការរៀននិងបង្រៀន កំណត់វិធីសាស្ត្របង្រៀនបែបថ្មីៗ ដើម្បីឱ្យការសិក្សាប្រវត្តិវិទ្យាកាន់តែមានភាពទាក់ទាញ និងរស់រវើក។

ក្រសួងអប់រំក៏បានបញ្ជាក់ដែរថា គោលបំណងនៃការសិក្សាមុខវិជ្ជា ប្រវត្តិសាស្ត្រកម្ពុជា ត្រូវបានរួបរួមឡើង ដើម្បីអប់រំនិងពង្រឹងស្មារតីជាតិនិយម ស្នេហាជាតិ មោទនភាពជាតិ សមត្ថភាពគិតពិចារណា ដោយយកជាគំរូសម្រាប់មេរៀនល្អៗនៃអតីតកាលរបស់ដូនតា និងបោះបង់ចោលនូវគំរូមិនល្អ ពង្រឹងឆន្ទៈធ្វើជាពលរដ្ឋល្អដ៏សកម្មដល់យុវជន ដើម្បីរួមចំណែកក្នុងបុព្វហេតុការពារ និងកសាងប្រទេសជាតិឱ្យរីកចម្រើនក្នុងពេលបច្ចុប្បន្ន និងទៅអនាគត។

បន្ថែមពីនេះ គោលបំណងនៃការសិក្សាមុខវិជ្ជាប្រវត្តិសាស្ត្រកម្ពុជា ត្រូវបានរួបរួមឡើងដើម្បីអប់រំ និងពង្រឹងស្មារតីជាតិនិយម ស្នេហាជាតិ មោទនភាពជាតិ និងសមត្ថភាពគិតពិចារណា ដោយយកជាគំរូសម្រាប់មេរៀនល្អៗនៃអតីតកាលរបស់ដូនតា និងបោះបង់ចោលនូវគំរូមិនល្អ ពង្រឹងឆន្ទៈធ្វើជាពលរដ្ឋល្អដ៏សកម្មដល់យុវជន ដើម្បីរួមចំណែកក្នុងបុព្វហេតុការពារ និងកសាងប្រទេសជាតិឱ្យរីកចម្រើនក្នុងពេលបច្ចុប្បន្ន និងទៅអនាគត៕

លោក សេក សត្យា | Mr. Sek Sathya

លោក សេក សត្យា | Mr. Sek Sathya

លោក សេក សត្យា មានបទពិសោធន៍ធ្វើការលើវិស័យសារព័ត៌មានរយៈ ពេលជាង ១០ឆ្នាំ និងជាផលិតករកម្មវិធីព័ត៌មានទូរទស្សន៍ ។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា