ក្រសួងអប់រំធ្វើកំណែទម្រង់កម្មវិធីសិក្សា និងសៀវភៅសិក្សា ដើម្បីលើកកម្ពស់លទ្ធផលតេស្ត PISA

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ក្រសួងអប់រំធ្វើកំណែទម្រង់កម្មវិធីសិក្សា និងសៀវភៅសិក្សា ដើម្បីលើកកម្ពស់លទ្ធផលតេស្ត PISA

ក្រសួងអប់រំធ្វើកំណែទម្រង់កម្មវិធីសិក្សា និងសៀវភៅសិក្សា ដើម្បីលើកកម្ពស់លទ្ធផលតេស្ត PISA

ក្នុង​កិច្ច​ប្រជុំ​មួយ​កាលពីដើម​សប្តាហ៍​នេះ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានណែនាំដល់ក្រុមការងារពាក់ព័ន្ធ ផ្តើមធ្វើកំណែទម្រង់កម្មវិធីសិក្សា និងសៀវភៅសិក្សា ដើម្បីលើកកម្ពស់លទ្ធផលតេស្ត PISA។

Advertisement

ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន មានប្រសាសន៍ថា ការពង្រឹងមូលដ្ឋានគ្រឹះឱ្យបានរឹងមាំតាំងពីកម្រិតអំណានដំបូង និងគណិតវិទ្យាដំបូង គឺជា​រឿងចាំបាច់ ដោយត្រូវកំណត់សាលារៀនគោលដៅឱ្យបានច្បាស់លាស់ ដើម្បីឈានទៅអនុវត្តការអប់រំផ្អែកលើសមត្ថភាព (CBE) និងដកពិសោធពីសាលារៀនដែលមានស្នាដៃ ដូចជាសាលារៀនជំនាន់ថ្មី ដើម្បីចងក្រងជាសៀវភៅណែនាំគ្រូ និងវិធីសាស្ត្របង្រៀនថ្មីៗដែលផ្សារភ្ជាប់ជាមួយសំណួរបែប PISA។

រដ្ឋមន្ត្រីក្រសួងអប់រំ បន្ថែមថា ក្នុងកំណែទ​ម្រង់កម្មវិធីសិក្សានេះ តម្រូវឱ្យមានការបញ្ជ្រាបកម្រងសំណួរវិភាគទៅក្នុងសៀវភៅសិក្សា និងការបង្រៀន ដើម្បីបង្ហាត់សិស្សឱ្យចេះវិភាគរកដំណោះស្រាយ និងពង្រឹងសមត្ថភាពគ្រូបង្រៀនឱ្យចេះប្រើប្រាស់បច្ចេកទេសសួរដេញដោល ជំរុញការគិត និងវិភាគដល់សិស្ស។

តេស្ត PISA គឺជាកម្មវិធីវាយតម្លៃអន្តរជាតិដែលរៀបចំឡើងដោយអង្គការសហប្រតិបត្តិការ និងការអភិវឌ្ឍន៍សេដ្ឋកិច្ច (OECD)។ កម្មវិធីនេះត្រូវបានរៀបចំឡើងជារៀងរាល់៣ឆ្នាំម្តង ដើម្បីវាយតម្លៃចំណេះដឹង និងជំនាញរបស់សិស្សអាយុ១៥ឆ្នាំ ក្នុងវិស័យគណិតវិទ្យា វិទ្យាសាស្ត្រ និងការអាន។ គោលបំណងចម្បងរបស់ PISA គឺដើម្បីវាយតម្លៃ និងកែលម្អប្រព័ន្ធអប់រំទូទាំងពិភពលោក ដោយផ្តោតលើការធានាថា សិស្សទាំងអស់មានសមត្ថភាពគ្រប់គ្រាន់ក្នុងការចូលរួមយ៉ាងមានប្រសិទ្ធភាពក្នុងសង្គម និងសេដ្ឋកិច្ច៕

កញ្ញា វ៉ាន គីមសល់ | Ms. Van Kimsal

កញ្ញា វ៉ាន គីមសល់ | Ms. Van Kimsal

កញ្ញា វ៉ាន គីមសល់ ជាអ្នកសរសេរព័ត៌មានអប់រំ នៅ AMS Education។ កញ្ញាមានចំណូលចិត្តសរសេរមាតិកាព័ត៌មានអប់រំទាក់ទងនឹង ព្រឹត្តិការណ៍ ព័ត៌មានជាតិ  ការអប់រំយុវជន និងកុមារតូច ព្រមទាំងស្រាវជ្រាវលើការវិវឌ្ឍន៍ថ្មីៗក្នុងវិស័យអប់រំ។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា