រដ្ឋមន្រ្តីអប់រំ លើកទឹកចិត្តសិស្សត្រៀមប្រឡងបាក់ឌុប បន្តខិតខំរៀនឱ្យអស់ពីលទ្ធភាព | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
រដ្ឋមន្រ្តីអប់រំ លើកទឹកចិត្តសិស្សត្រៀមប្រឡងបាក់ឌុប បន្តខិតខំរៀនឱ្យអស់ពីលទ្ធភាព

រដ្ឋមន្រ្តីអប់រំ លើកទឹកចិត្តសិស្សត្រៀមប្រឡងបាក់ឌុប បន្តខិតខំរៀនឱ្យអស់ពីលទ្ធភាព

ក្នុងពិធីសំណេះសំណាល និងចែកសៀវភៅមេរៀនសង្ខេបថ្នាក់ទី១២ ដល់សិស្សវិទ្យាល័យ ហ៊ុន សែន កងតាណឹង ស្រុកកងមាស ខេត្តកំពង់ចាម កាលពីថ្ងៃអាទិត្យ (៧ មិថុនា) ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន បានលើកទឹកចិត្តសិស្សត្រៀមប្រឡងសញ្ញាបត្រមធ្យមសិក្សា​ទុតិយភូមិ ឬបាក់ឌុបទាំងអស់ បន្តខិតខំប្រឹងប្រែងរៀនសូត្រឱ្យអស់ពីលទ្ធភាព ខណៈការប្រឡងបាក់ឌុប កំពុងខិតចូលមកដល់។

Advertisement

រដ្ឋមន្រ្តីក្រសួងអប់រំ លើកទឹកចិត្ត​ដល់​សិស្សានុសិស្សយកសៀវភៅមេរៀនសង្ខេបថ្នាក់ទី១២ ដែលបានចែកជូន យកទៅអាន និងហាត់អនុវត្តឱ្យច្រើន បន្តថែរក្សាសុខភាពឱ្យបានរឹងមាំ ដើម្បីប្រឡងឱ្យជាប់ និងទទួលបាននិទ្ទេសល្អៗ។ ជាពិសេស គឺឱកាសទទួលបានអាហារូបករណ៍ទៅសិក្សាបន្តនៅទីក្រុងភ្នំពេញ នៅតាមសាកលវិទ្យាល័យដែលខ្លួនប៉ងប្រាថ្នា និងសិក្សាជំនាញដែលខ្លួនស្រឡាញ់។

ឯកឧត្តមបណ្ឌិតសភាចារ្យ ក៏បានជំរុញ លោកគ្រូ អ្នកគ្រូ រួមទាំងក្រុមការងារក្រសួង ត្រូវប្រឹងប្រែងបន្ថែមទៀតក្នុងការបន្តជួយជ្រោមជ្រែងឱ្យអស់ពីលទ្ធភាព និងគ្រប់រូបភាព ដើម្បីធានាបានថា សិស្សានុសិស្ស នឹងទទួលបានលទ្ធផលល្អ ឆ្លើយតបនឹងការខិតខំប្រឹងប្រែងរៀនសូត្ររបស់ពួកគេជាច្រើនឆ្នាំមកនេះ។

ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា

សម្រាប់ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិខាងមុខ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន បានជូនពរប្អូនៗថ្នាក់ទី១២ ទាំងអស់ បន្តខិតខំរៀនសូត្រ ដើម្បីទទួលបានជោគជ័យទាំងអស់គ្នា ជាពិសេសត្រូវរក្សាឱ្យបាននូវអត្រាជាប់ខ្ពស់ ដែលមិនត្រឹមតែសម្រាប់ខ្លួនឯងប៉ុណ្ណោះទេ ថែមទាំងជាមោទនភាពសម្រាប់គ្រួសារ សាលារៀន និងសហគមន៍ឃុំកងតាណឹងផងដែរ៕

កញ្ញា វ៉ាន គីមសល់ | Ms. Van Kimsal

កញ្ញា វ៉ាន គីមសល់ | Ms. Van Kimsal

កញ្ញា វ៉ាន គីមសល់ ជាអ្នកសរសេរព័ត៌មានអប់រំ នៅ AMS Education។ កញ្ញាមានចំណូលចិត្តសរសេរមាតិកាព័ត៌មានអប់រំទាក់ទងនឹង ព្រឹត្តិការណ៍ ព័ត៌មានជាតិ  ការអប់រំយុវជន និងកុមារតូច ព្រមទាំងស្រាវជ្រាវលើការវិវឌ្ឍន៍ថ្មីៗក្នុងវិស័យអប់រំ។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា