វិទ្យាស្ថាន​បច្ចេកវិទ្យា​កម្ពុជា​ខេត្ត​កែប ​ផ្តល់​អាហារូបករណ៍​ កម្រិត​វិស្វករ ​និង​បរិញ្ញាបត្រ​រង ​ចំនួន​២១០​កន្លែង​ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
វិទ្យាស្ថាន​បច្ចេកវិទ្យា​កម្ពុជា​ខេត្ត​កែប ​ផ្តល់​អាហារូបករណ៍​ កម្រិត​វិស្វករ ​និង​បរិញ្ញាបត្រ​រង ​ចំនួន​២១០​កន្លែង​

វិទ្យាស្ថាន​បច្ចេកវិទ្យា​កម្ពុជា​ខេត្ត​កែប ​ផ្តល់​អាហារូបករណ៍​ កម្រិត​វិស្វករ ​និង​បរិញ្ញាបត្រ​រង ​ចំនួន​២១០​កន្លែង​

​ជា​ឱកាស​សម្រាប់​សិស្សានុសិស្ស​ដែល​នឹង​បញ្ចប់​ថ្នាក់​ទី​១២​នៅពេល​ខាងមុខ​នេះ​ ​ហើយ​ចង់​បន្ត​ការ​សិក្សា​នៅ​ឧត្តម​សិក្សា​ ​ពេលនេះ​ វិទ្យាស្ថាន​បច្ចេកវិទ្យា​កម្ពុជា​ ​មណ្ឌល ​តេជោ ​ហ៊ុន ​សែន ​ចំការ​ដូង​ (​ខេត្ត​កែប​) ​កំពុង​ជ្រើសរើស​និស្សិត​ឱ្យ​ចូល​រៀន​ឆ្នាំ​ទី​១​ កម្រិត​វិស្វករ ​និង​កម្រិត​បរិញ្ញាបត្រ​រង ​សម្រាប់​ឆ្នាំ​សិក្សា​២០២៦​-​២០២៧​ ​ដោយ​ផ្តល់​អាហារូបករណ៍​ ​១០០​% ​រហូតដល់ទៅ​ ​២១០​កន្លែង​។

Advertisement

​សម្រាប់​កម្រិត​វិស្វករ ​វិទ្យាស្ថាន​នឹង​ផ្តល់​ជូន​ចំនួន​ ​៩០​កន្លែង​ សម្រាប់​ដេប៉ាតឺ​ម៉ង់​ ​ទេពកោសល្យ​អគ្គិសនី​ ​និង​ថាមពល​ (​៣០​នាក់​), ​ដេប៉ាតឺ​ម៉ង់​ ​ទេពកោសល្យ​សំណង់​ស៊ីវិល ​(​៣០​នាក់​) ​និង​ ​ដេប៉ាតឺ​ម៉ង់​ ​ទេពកោសល្យ​គីមី ​និង​ចំណីអាហារ​ (​៣០​នាក់​)​។​

​ដោយឡែក​កម្រិត​បរិញ្ញាបត្រ​រង ​សិក្សា​រយៈពេល​២​ឆ្នាំ​ ​នឹង​ផ្តល់​ជូន​ចំនួន​ ​១២០​កន្លែង​ ​រួមមាន​ជំនាញ​ ​វិស្វកម្ម​ដំឡើង​ និង​ថែទាំ​មេកា​ត្រូនិច ​(​៣០​នាក់​),​ ​វិស្វកម្ម​គូរ​ប្លង់​ ​និង​ត្រួតពិនិត្យ​គ្រឿង​ផ្គុំ​សំណង់​ស៊ីវិល ​(​៣០​នាក់​),​ ​វិស្វកម្ម​កែច្នៃ​ ​និង​វិភាគ​អាហារ​ (​៣០​នាក់​),​ ​វិស្វកម្ម​ផ្គត់ផ្គង់​ទឹក​ស្អាត​ ​និង​បណ្តាញ​ទឹក​ក្នុង​អគារ ​(​៣០​នាក់​)។​

​លក្ខខណ្ឌ​នៃ​ការ​ជ្រើសរើស​

​សម្រាប់​កម្រិត​វិស្វករ ​បេក្ខជន​ត្រូវ​មាន​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ ​ឬ​សញ្ញាបត្រ​សម​មូល ​(​ផ្តល់​សញ្ញាបត្រ​ថតចម្លង​នៅពេល​ដាក់ពាក្យ​ចូលរៀន​)​។ ​ដោយឡែក​កម្រិត​បរិញ្ញាបត្រ​រង ​បេក្ខជន​ត្រូវ​មាន​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ ​ឬ​សញ្ញាបត្រ​បច្ចេកទេស​ និង​វិជ្ជាជីវៈ​កម្រិត​៣​ ​ឬ​សញ្ញាបត្រ​សម​មូល ​(​បេក្ខជន​អាច​ផ្តល់​សញ្ញាបត្រ​ថតចម្លង​នៅពេល​ដាក់ពាក្យ​ចូលរៀន​)​។​

​កាលបរិច្ឆេទ​ទទួល​ និង​កន្លែង​ដាក់ពាក្យ​

​បេក្ខជន​ត្រូវ​ដាក់ពាក្យ​ដោយ​ផ្ទាល់​នៅ​វិទ្យាស្ថាន​បច្ចេកវិទ្យា​កម្ពុជា​ ​មណ្ឌល ​តេជោ ​ហ៊ុន ​សែន ​ចំការ​ដូង​ (​ខេត្ត​កែប​) ​ដែល​មាន​ទីតាំង​ស្ថិត​នៅ​ភូមិ​ភ្នំ​លា​វ ​ឃុំ​ពង​ទឹក​ ​ស្រុក​ដំណាក់​ចង្អើរ ​ខេត្ត​កែប ​ចាប់ពី​ថ្ងៃទី​១​ ​ខែកញ្ញា​ ​ដល់​ថ្ងៃទី​២២​ ​ខែកញ្ញា​ ​ឆ្នាំ​២០២៦​ ​សម្រាប់​កម្រិត​វិស្វករ ​និង​ចាប់ពី​ថ្ងៃទី​១​ ​ខែកញ្ញា​ ​ដល់​ថ្ងៃទី​១៦​ ​ខែតុលា ​ឆ្នាំ​២០២៦​ ​សម្រាប់​កម្រិត​បរិញ្ញាបត្រ​រង។​

​សំណុំ​លិខិត​សម្រាប់​ដាក់ពាក្យ​

​បេក្ខជន​ត្រូវ​មាន​ ​៖​
​-​ពាក្យ​សុំ​ចុះឈ្មោះ​ ​(​១​ច្បាប់​)
​-​ជីវប្រវត្តិ​សង្ខេប ​(​១​ច្បាប់​)
​-​រូបថត​ ​4​x​6​ ​ថត​ថ្មី​ ​(​៣​សន្លឹក​)
​-​ច្បាប់​ចម្លង​សញ្ញាបត្រ​បណ្តោះអាសន្ន ​ឬ​ព្រឹត្តិបត្រ​ពិន្ទុ ​ដោយ​មាន​ច្បាប់​ដើម​បង្ហាញ​ ​(​១​ច្បាប់​)

​សម្រាប់​ព័ត៌មាន​ផ្សេង​ៗ​ ​សូម​ទំនាក់ទំនង​ទៅកាន់​វិទ្យាស្ថាន ​តាមរយៈ​ទូរសព្ទ​លេខ​ ​012​ ​321​ ​684​៕

លោក សេក សត្យា | Mr. Sek Sathya

លោក សេក សត្យា | Mr. Sek Sathya

លោក សេក សត្យា មានបទពិសោធន៍ធ្វើការលើវិស័យសារព័ត៌មានរយៈ ពេលជាង ១០ឆ្នាំ និងជាផលិតករកម្មវិធីព័ត៌មានទូរទស្សន៍ ។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា