វិទ្យាស្ថានជាតិពហុបច្ចេកទេស​តេជោសែន ជ្រើសរើសយុវជនជាង២ពាន់នាក់ ចូលរៀន​ជំនាញបច្ចេកទេស​ឥតគិតថ្លៃ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
វិទ្យាស្ថានជាតិពហុបច្ចេកទេស​តេជោសែន ជ្រើសរើសយុវជនជាង២ពាន់នាក់ ចូលរៀន​ជំនាញបច្ចេកទេស​ឥតគិតថ្លៃ

វិទ្យាស្ថានជាតិពហុបច្ចេកទេស​តេជោសែន ជ្រើសរើសយុវជនជាង២ពាន់នាក់ ចូលរៀន​ជំនាញបច្ចេកទេស​ឥតគិតថ្លៃ

ក្រោម​កម្មវិធី TVET 1.5M វិទ្យាស្ថានជាតិពហុបច្ចេកទេស​តេជោសែន កំពុងប្រកាស​ជ្រើសរើស​យុវជន​​ និង​សាធារណៈជនទូទៅ សរុបចំនួន ២៣៤០នាក់ ឱ្យចូលរៀន​ជំនាញបច្ចេកទេស និង​វិជ្ជាជីវៈ (TVET) ក្នុងកម្រិតសញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈ១ (សិក្សារយៈពេល៤ខែ) ដោយ​ឥតគិតថ្លៃ។

Advertisement

ជំនាញដែលផ្តល់ជូន​រួមមាន ៖ ការដំឡើង និង​ថែទាំ​បណ្តាញអគ្គិសនី ចំនួន ៦៥០នាក់, ជំនាញសេវាកម្ម​បរិក្ខារត្រជាក់​ក្នុងគេហដ្ឋាន ចំនួន ៧០០នាក់, ការថែទាំ និងជួសជុលរថយន្ត ចំនួន ៣៥០នាក់, ជំនាញសេវាកម្មកុំព្យូទ័រ ចំនួន ៤០០នាក់, ការថែទាំ និង​ជួសជុល​ទោចក្រយានយន្ត ចំនួន ១៤០នាក់ និង ការថែទាំ និងជួសជុល​ម៉ាស៊ីនធុនតូច ចំនួន ១០០នាក់។

លក្ខខណ្ឌនៃការចូលរៀន ៖ យុវជន​មក​ពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ, យុវជន​បោះបង់ការសិក្សា, សាធារណៈជនទូទៅ, មានអាយុ​ចាប់ពី១៥ឆ្នាំ ដល់ ៣៥ឆ្នាំ។

វេនសិក្សា ៖ ថ្ងៃចន្ទ ដល់សុក្រ (ព្រឹក-រសៀល), ចន្ទដល់ស្រុក (ព្រឹក), ចន្ទដល់សុក្រ (រសៀល), ចន្ទដល់សុក្រ (យប់) និងវេនថ្ងៃសៅរ៍ អាទិត្យ (ព្រឹក-រសៀល)។

ចាប់ទទួលពាក្យពីថ្ងៃជូនដំណឹងនេះតទៅ។ សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនងទៅកាន់វិទ្យាស្ថាន ដែលមានទីតាំង​ស្ថិតនៅ​ភូមិ​ព្រែក​សំរោង សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល ឬតាមរយៈទូរស័ព្ទលេខ ០៩៨ ៤៤៤៤ ៩៥៕

លោក សេក សត្យា | Mr. Sek Sathya

លោក សេក សត្យា | Mr. Sek Sathya

លោក សេក សត្យា មានបទពិសោធន៍ធ្វើការលើវិស័យសារព័ត៌មានរយៈ ពេលជាង ១០ឆ្នាំ និងជាផលិតករកម្មវិធីព័ត៌មានទូរទស្សន៍ ។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា