CA​DT ប្រកាស​ផ្តល់​អាហារូបករណ៍​ ​"​ទេពកោសល្យ​ឌីជីថល​តេជោ​" ​ចំនួន​ ​២០០ ​កន្លែង​ ​សម្រាប់​ឆ្នាំ​សិក្សា​ ​២០២៦​-​២០២៧ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
CA​DT ប្រកាស​ផ្តល់​អាហារូបករណ៍​ ​"​ទេពកោសល្យ​ឌីជីថល​តេជោ​" ​ចំនួន​ ​២០០ ​កន្លែង​ ​សម្រាប់​ឆ្នាំ​សិក្សា​ ​២០២៦​-​២០២៧

CA​DT ប្រកាស​ផ្តល់​អាហារូបករណ៍​ ​"​ទេពកោសល្យ​ឌីជីថល​តេជោ​" ​ចំនួន​ ​២០០ ​កន្លែង​ ​សម្រាប់​ឆ្នាំ​សិក្សា​ ​២០២៦​-​២០២៧

​ដោយ​មាន​ការ​គាំទ្រ​ ​និង​ឧបត្ថម្ភ​ផ្ទាល់​ពី​ក្រសួង​ប្រៃសណីយ៍​និង​ទូរគមនាគមន៍​ ​(​ក.​ប​.​ទ​.​)​,​ ​បណ្ឌិត្យ​សភា​បច្ចេកវិទ្យា​ឌីជីថល​កម្ពុជា​ ​(​CADT​)​ ​បាន​ប្រកាស​ជា​ផ្លូវការ​នូវ​ការ​បើក​ទទួល​ពាក្យប្រឡង​ជ្រើសរើស​និស្សិត​អាហារូបករណ៍​ ​«​ទេពកោសល្យ​ឌីជីថល​តេជោ​» ​(​Techo Digital ​Talent Scholarship​)​ ​ចំនួន​ ​២០០ ​កន្លែង​ ​សម្រាប់​ថ្នាក់​បរិញ្ញាបត្រ​ ​ឆ្នាំ​សិក្សា​ ​២០២៦​-​២០២៧​។

​កម្មវិធី​អាហារូបករណ៍​នេះ​ ​មាន​គោលបំណង​លើក​កម្ពស់​សមត្ថភាព​ ​និង​ផ្តល់​ឱកាស​ដល់​យុវជន​-​យុវនារី​កម្ពុជា​ដែល​មាន​ទេពកោសល្យ​ខ្ពស់ ឱ្យ​ទទួល​បាន​ការ​អប់រំ​កម្រិត​ស្តង់ដារ​អន្តរជាតិ​លើ​ជំនាញ​បច្ចេកវិទ្យា​ឌីជីថល ​ដែល​ជា​សសរទ្រទ្រង់​យ៉ាង​សំខាន់​ក្នុង​ការ​រៀបចំ​សេដ្ឋកិច្ច​ ​និង​សង្គម​ឌីជីថល​របស់​កម្ពុជា​។​

​អត្ថប្រយោជន៍ ​និង​ជំនាញ​សិក្សា​

បេក្ខជន​ដែល​ប្រឡង​ជាប់​ជា​ស្ថាពរ​នឹង​ទទួល​បាន​អត្ថប្រយោជន៍​ពិសេស​ៗ ​រួម​មាន​៖
​-​ការ​រ៉ាប់រង​ថ្លៃ​សិក្សា​ ​១០០​%​ ​រហូតដល់​បញ្ចប់​ថ្នាក់​បរិញ្ញាបត្រ​ ​(​គិត​ជា​ទឹក​ប្រាក់​ ​៤០​,​០០០​,​០០០​ រៀល​)​។​
​-​ទទួល​បាន​កុំព្យូទ័រ​យួរ​ដៃ ​(​Laptop​)​ ​ថ្មី​ ​១ ​គ្រឿង​ ​សម្រាប់​បម្រើ​ឱ្យ​ការ​សិក្សា​។
​-​ឱ​កាស​ការងារ​ ​និង​ប្រាក់​បៀវត្ស​ខ្ពស់​ ​នៅ​តាម​ក្រសួង​-​ស្ថាប័ន​រដ្ឋ​ ​ក្រុមហ៊ុន​បច្ចេកវិទ្យា ​និង​គ្រឹះស្ថាន​ធនាគារ​-​ហិរញ្ញវត្ថុ​ឈានមុខ​គេ​។

​ជំនាញ​ដែល​ត្រូវ​ជ្រើសរើស​៖​

​-​បរិញ្ញាបត្រ​វិទ្យាសាស្ត្រ​កុំព្យូទ័រ ​(​Bachelor ​of ​Computer Science​)​:​
​ឯកទេស ​វិស្វកម្ម​សុស​វែរ ​(​Software ​Engineering​)​ ​-​ ​៣៥​ ​កន្លែង​
​ឯកទេស​ បញ្ញា​សិប្បនិម្មិត ​និង​វិទ្យាសាស្ត្រ​ទិន្នន័យ​ ​(​Artificial ​Intelligence ​&​ Data Science​)​ ​- ​៤០​ ​កន្លែង​
​បរិញ្ញាបត្រ​ទូរគមនាគមន៍​ ​និង​បណ្តាញ ​(​Bachelor ​of Telecoms ​&​ Networking​)​:​
​ឯកទេស ​សន្តិសុខ​សាយប័រ ​(​Cyber Security​)​ ​-​ ​៤០​ ​កន្លែង​
​ឯកទេស​ វិស្វកម្ម​ទូរគមនាគមន៍​ ​និង​បណ្តាញ ​(​រួមបញ្ចូល​មុខវិជ្ជា​ផ្កាយ​រណប​)​ ​(​Telecommunications ​&​ ​Network ​Engineering ​[​Including Satellite Studies​]​)​ ​-​ ​៤៥​ ​កន្លែង​

​-​បរិញ្ញាបត្រ​ធុរកិច្ច​ឌីជីថល ​(​Bachelor ​of Digital ​Business​)​:​
​ឯក​ទេស ​ពាណិជ្ជកម្ម​អេឡិចត្រូនិក ​(​e-​Commerce​)​ ​- ​៤០​ ​កន្លែង​

​លក្ខខណ្ឌ​នៃ​ការ​ជ្រើសរើស ​និង​ការ​ប្រឡង​

​ជា​សិស្ស​ជាប់​សញ្ញាបត្រ​មធ្យម​សិក្សា​ទុតិយ​ភូមិ​ ​(​បាក់ឌុប​)​ ​ឆមាស​ប្រឡង​ឆ្នាំ​២០២៦ ​ដែល​មាន​និទ្ទេស​រួម​ ​A​,​ B ​ឬ​ ​C​។

ប្រឡង​លើ​វិញ្ញាសា​ ​៖​ ​គណិតវិទ្យា​,​ តក្កវិទ្យា​ ​(​Logic​)​ ​និង​ ​ភាសា​អង់គ្លេស​ ​(​ធ្វើឡើង​តាម​ប្រព័ន្ធ​កុំព្យូទ័រ​)​។​

​កំណត់​សម្គាល់​ ​៖​ ​សិស្ស​ដែល​មាន​ជីវភាព​ខ្វះខាត​មកពី​តំបន់​ដាច់ស្រយាល ​ជន​មាន​ពិការភាព​ ​និង​សិស្ស​នារី​ ​ត្រូវ​បាន​លើកទឹកចិត្ត​ជាពិសេស​។​

​កាលបរិច្ឆេទ​ ​និង​ការ​ចុះ​ឈ្មោះ​

​កាលបរិច្ឆេទ​ឈប់​ទទួល​ពាក្យ​៖ ​ថ្ងៃ​ទី​ ​៣០​ ​ខែ​កញ្ញា​ ​ឆ្នាំ​២០២៦​

​ចុះ​ឈ្មោះ​តាមរយៈ​តំណភ្ជាប់​ ៖​ https​:​/​/​cadt​.​edu.​kh​/​techo

សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនងទៅកាន់វិទ្យាស្ថានដែលមានសយដ្ឋាន ស្ពានលេខ២ ផ្លូវជាតិលេខ ៦អា សង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ឬតាមរយៈ ទូរស័ព្ទ 015 335 877៕

លោក សេក សត្យា | Mr. Sek Sathya

លោក សេក សត្យា | Mr. Sek Sathya

លោក សេក សត្យា មានបទពិសោធន៍ធ្វើការលើវិស័យសារព័ត៌មានរយៈ ពេលជាង ១០ឆ្នាំ និងជាផលិតករកម្មវិធីព័ត៌មានទូរទស្សន៍ ។

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា