អ្នកនាំពាក្យ ៖ និស្សិតកម្ពុជាជាង២០០នាក់ កំពុងចុះកម្មសិក្សានៅអ៊ីស្រាអ៊ែល មានសុវត្ថិភាព ខណៈនិស្សិត ៤នាក់ជាប់គាំងនៅប្រទេសឌូបៃ

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
អ្នកនាំពាក្យ ៖ និស្សិតកម្ពុជាជាង២០០នាក់ កំពុងចុះកម្មសិក្សានៅអ៊ីស្រាអ៊ែល មានសុវត្ថិភាព ខណៈនិស្សិត ៤នាក់ជាប់គាំងនៅប្រទេសឌូបៃ

អ្នកនាំពាក្យ ៖ និស្សិតកម្ពុជាជាង២០០នាក់ កំពុងចុះកម្មសិក្សានៅអ៊ីស្រាអ៊ែល មានសុវត្ថិភាព ខណៈនិស្សិត ៤នាក់ជាប់គាំងនៅប្រទេសឌូបៃ

សំឡេងត្រូវបានបង្កើតឡើងដោយប្រព័ន្ធបញ្ញាសិប្បនិម្មិត

អ្នកនាំពាក្យ​ក្រសួងអប់រំ យុវជន និងកីឡា លោកជំទាវ ឃួន វិច្ឆិកា បាន​ឱ្យដឹងថា គិតត្រឹម​រសៀល​ថ្ងៃទី២ មីនា ម្សិលមិញ និស្សិត​កម្ពុជា​ជាង២រយនាក់ ដែល​កំពុងសិក្សាបន្ត ក៏​ដូចជាចុះកម្មសិក្សា​នៅ​ប្រទេស​អ៊ីស្រាអ៊ែល ពួកគេ​មានសុវត្ថិភាពទេ ហើយ​និស្សិត​កម្ពុជា ៤នាក់ទៀត ដែលត្រូវ​ចុះទៅ​កម្មសិក្សា​នៅប្រទេស​ប៊ែលហ្សិក កំពុងជាប់គាំង​នៅ​ប្រទេស​ឌូបៃ ក៏​មានសុវត្ថិភាពដែរ។

Advertisement

បើតាម​ប្រសាសន៍របស់លោកជំទាវ ឃួន វិច្ឆិកា និស្សិតកម្ពុជា ជាង២០០នាក់ ដែលកំពុងសិក្សានៅប្រទេសអ៊ីស្រាអ៊ែល ជានិស្សិតមកពីសាកលវិទ្យាល័យភូមិន្ទកសិកម្ម, វិទ្យាស្ថានជាតិកសិកម្មព្រែកលៀប ក៏​ដូចជាសាកលវិទ្យាល័យជាតិគ្រប់គ្រង និងសេដ្ឋកិច្ច។

ដោយឡែកនិស្សិតកម្ពុជា ៤នាក់ដែលកំពុងជាប់គាំងនៅប្រទេស​ឌូបៃ ពួកគេត្រូវទៅ​ចុះកម្មសិក្សានៅប្រទេស​ប៊ែល​ហ្សិក រយៈពេល ៤ខែ ហើយបានចេញដំណើរពីប្រទេស​កម្ពុជាកាលពីថ្ងៃ២៧ កុម្ភៈ ឆ្នាំ២០២៦ ដោយ​ឆ្លង​កាត់ប្រទេស​ឌូបៃ ប៉ុន្តែជើងយន្តហោះពីឌូបៃ ទៅប្រទេស​ប៊ែលហ្សិកត្រូវបានលុបចោល ទើបធ្វើឱ្យ​ពួកគេ​ត្រូវ​ជាប់គាំងនៅទីនោះ។ ស្របគ្នានេះដែរ ក៏​មានព័ត៌មានមកដែរថា ថ្នាក់នាំ និងក្រុមការងារសហព័ន្ធប្រដាល់គុនខ្មែរ សរុបប្រមាណ ១៨នាក់ ក៏បានជាប់គាំងនៅព្រលានយន្តហោះទីក្រុងឌូបៃផងដែរ ខណៈពេលត្រឡប់មកកម្ពុជាវិញ។

ថ្នាក់ដឹកនាំ និងក្រុមការងារសហព័ន្ធប្រដាល់គុនខ្មែរ

ពាក់ព័ន្ធនឹងសុខសុវត្ថិភាពរបស់និស្សិតកម្ពុជា លោកជំទាវ ឃួន វិច្ឆិកា មានប្រសាសន៍ថា ក្រសួងអប់រំ យុវជន និងកីឡា កំពុងធ្វើការងារយ៉ាងជិតស្និទ្ធជាមួយក្រុមការងារពិសេសរាជរដ្ឋាភិបាល ដើម្បីបន្តតាមដានស្ថានភាពរបស់ប្អូនៗដែលជានិស្សិត ក៏ដូចជានិស្សិតចុះកម្មសិក្សានៅក្នុងប្រទេសអ៊ីស្រាអ៊ែល ក៏ដូចជាប្រទេសចំនួន ១៨ទៀត ដែលស្ថិត​នៅជុំវិញតំបន់ជម្លោះនៅមជ្ឈិមបូព៌ា។

“ក្រសួងអប់រំ នៅតែបន្តតាមដាន ធ្វើការងារជិតស្និទជាមួយប្អូនៗនិស្សិត ដើម្បីដឹងពីសុខទុក្ខរបស់ប្អូនៗ

លោកជំទាវ ឃួន វិច្ឆិកា អ្នកនាំពាក្យក្រសួងអប់រំ យុវជន និងកីឡា

ប្រទេសអ៊ីស្រាអែល និងអាមេរិក បានបើកការវាយប្រហារលើប្រទេសអ៊ឺរ៉ង់កាលពីថ្ងៃសៅរ៍ ទី២៨ ខែកុម្ភៈ ឆ្នាំ២០២៦, ក្រោយ​ការវាយប្រហារនេះ អាកាស​យាន​ដ្ឋានជាច្រើន​ស្ថិត​នៅតំបន់មជ្ឈិមបូព៌ា ​រួម​មាន អាកាសយានដ្ឋានទីក្រុង​ឌូបៃ ​អាកាសយានដ្ឋានអាប៊ូ​ដាប៊ី​(Abu Dhabi ) ក្នុង​ប្រទេស​អារ៉ាប់​រួម និង​រដ្ឋ​ធានី​ដូ​ហា​ប្រទេស​កាតា ក៏ដូចជាអាកាសយានដ្ឋាន​ម៉ាណាម៉ា (Manama) ក្នុងប្រទេសបារ៉ែន ត្រូវបានបិទ ដែលធ្វើ​ឱ្យ​ជើងហោះហើរជាច្រើន​ត្រូវ​បានលុបចោល៕

កញ្ញា វ៉ាន គីមសល់ | Ms. Van Kimsal

កញ្ញា វ៉ាន គីមសល់ | Ms. Van Kimsal

កញ្ញា វ៉ាន គីមសល់ ជាអ្នកសរសេរព័ត៌មានអប់រំ នៅ AMS Education។ កញ្ញាមានចំណូលចិត្តសរសេរមាតិកាព័ត៌មានអប់រំទាក់ទងនឹង ព្រឹត្តិការណ៍ ព័ត៌មានជាតិ  ការអប់រំយុវជន និងកុមារតូច ព្រមទាំងស្រាវជ្រាវលើការវិវឌ្ឍន៍ថ្មីៗក្នុងវិស័យអប់រំ។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា