អ្នកជំនាញ​សង្គម​ ​៖ ​អ្នកបង្កើត​មាតិកា ​គួរ​គិត​ឱ្យ​បាន​គ្រប់​ជ្រុងជ្រោយ​មុន​បញ្ចេញមតិ​លើ​បណ្ដាញ​សង្គម​ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
អ្នកជំនាញ​សង្គម​ ​៖ ​អ្នកបង្កើត​មាតិកា ​គួរ​គិត​ឱ្យ​បាន​គ្រប់​ជ្រុងជ្រោយ​មុន​បញ្ចេញមតិ​លើ​បណ្ដាញ​សង្គម​

អ្នកជំនាញ​សង្គម​ ​៖ ​អ្នកបង្កើត​មាតិកា ​គួរ​គិត​ឱ្យ​បាន​គ្រប់​ជ្រុងជ្រោយ​មុន​បញ្ចេញមតិ​លើ​បណ្ដាញ​សង្គម​

​ស្រប​ពេល​មាន​ការ​ជជែក​វែកញែក​យ៉ាង​ក្តៅ​គគុក​ជុំវិញ​ការ​ចែករំលែក​មាតិកា​មិន​សម​ហេតុផល​ពីសំណាក់​អ្នកផលិត​មាតិកា ​(​Content​ ​Creator​) ​មួយចំនួន​នៅលើ​បណ្តាញ​សង្គម​ ​អ្នកជំនាញ​កិច្ចការ​សង្គម ​បាន​ដាស់តឿន​ដល់អ្នកបង្កើត​មាតិកា​ទាំងអស់​ ត្រូវ​មាន​ការ​ត្រួតពិនិត្យ​ ​និង​គិតគូរ​ឱ្យ​បាន​គ្រប់​ជ្រុងជ្រោយ​ ​មុននឹង​បញ្ចេញមតិ​ជាសាធារណៈ​ ​ដើម្បី​ជៀសវាង​ការ​ប៉ះពាល់​ដល់​សីលធម៌​ ​និង​សុជីវធម៌​សង្គម​។

Advertisement

​លោក​បណ្ឌិត​ ឈត ​ប៊ុន​ថង​ ​អ្នកជំនាញ​ទស្សនវិជ្ជា​ ​និង​កិច្ចការ​សង្គម ​បាន​គូសបញ្ជាក់​ថា​ ត្បិត​ការ​បញ្ចេញមតិ​យោបល់​មិន​មែន​ជា​រឿង​ខុសឆ្គង​ ​ប៉ុន្តែ​ការ​បង្ហាញ​ទស្សនៈ​ ការ​យល់ឃើញ​ផ្ទាល់ខ្លួន​ ​ឬ​ចំណង់ចំណូលចិត្ត​ណា​ដែល​ផ្ទុយ​ពី​សីលធម៌​ ​និង​សុជីវធម៌​សង្គម​ ​នឹង​បង្កើត​ឱ្យ​មាន​ការ​រិះគន់​ពី​សាធារណជន​ជា​មិន​ខាន​។ ​

​លោក​បណ្ឌិត​ ឈត ​ប៊ុន​ថង​ ​អ្នកជំនាញ​ទស្សនវិជ្ជា​ ​និង​កិច្ចការ​សង្គម

​«​ការ​បញ្ចេញមតិ​យោបល់​ ​មិន​មែន​ជា​រឿង​ខុសឆ្គង​នោះ​ទេ​ ​កុំ​ឱ្យ​តែ​ការ​ចោទប្រកាន់​គេ ​ការ​អូសទាញ ​ឃោសនា​ឱ្យ​គេ​ធ្វើ​តាម​ការ​គិត​មិន​ត្រឹមត្រូវ​»

​លោក​បណ្ឌិត​បន្ថែម​ថា​ ​ទោះបីជា​បុគ្គល​ម្នាក់​ៗ​មាន​សេរីភាព​ ​និង​មាន​មធ្យោបាយ​បច្ចេកវិទ្យា​ក្នុង​ការ​បញ្ចេញមតិ​យោបល់​ឱ្យ​អ្នកដទៃ​បាន​ដឹងឮ​ក៏ដោយ​ ​ក៏​ត្រូវតែ​គិតគូរ​ពី​ផលប៉ះពាល់​ដល់​អ្នកដទៃ​ផងដែរ​។ ​លោក​បាន​សង្កត់ធ្ងន់​ថា​ ​អ្នកផលិត​មាតិកា​គួរ​ពិចារណា​ឡើងវិញ​នូវ​អ្វី​ដែល​ជា​ប្រយោជន៍​ និង​អ្វី​ដែល​មិន​គួរ​និយាយ​ ​ឬ​មិន​គួរ​បង្ហោះ​ជាសាធារណៈ​។​

​ស្រប​នឹង​ការ​ព្រួយបារម្ភ​នេះ​ដែរ​ លោក​ ​ជី ​សុផាត ​ដែល​គេ​ស្គាល់​ថា​ជា​អ្នកជំនាញ​បច្ចេកវិទ្យា​ ​និង​បណ្តាញ​សង្គម​នៅ​កម្ពុជា​ ​ក៏​យល់ឃើញ​ដែរ​ថា​ ​អ្នកផលិត​មាតិកា​នៅលើ​បណ្តាញ​សង្គម​គួរ​មាន​ក្រមសីលធម៌​ ​និង​គម្បី​ថ្លឹងថ្លែង​ឱ្យ​គ្រប់​ជ្រុងជ្រោង​មុន​បញ្ចេញមតិ​លើ​បណ្ដាញ​សង្គម​, ​លោក​ថា​ ​ប្រសិនបើ​អ្នកផលិត​មាតិកា​មិន​បាន​ថ្លឹងថ្លែង​ឱ្យ​គ្រប់​ជ្រុងជ្រោង​ទេ នោះ​​គឺ​​ក្រសួង​នានា ​អាច​ពិនិត្យមើល​ផលប៉ះពាល់​ ​និង​ចាត់​វិធានការ​។​

លោក​ ​ជី ​សុផាត

​ជាមួយគ្នា​នេះ​ លោក​ ​ជី ​សុផាត ​សង្ឃឹម​ថា​ ​នឹង​មាន​ការ​យកចិត្តទុកដាក់​ពី​ក្រសួង​ ​ឬ​អ្នក​ដែល​ពាក់ព័ន្ធ​នានា ​ទៅ​លើ​អ្នកផលិត​មាតិកា ​ព្រោះលោក​មើលឃើញថា ​អ្នកផលិត​មាតិកា ​អាច​ជា​ឥទ្ធិពល​ធំ​សម្រាប់​សង្គម​បច្ចុប្បន្ន ​ដូច្នេះ​ពួកគាត់​គួរតែ​ត្រូវ​ទទួលបាន​ការ​ឆ្លងកាត់​ ​ឬ​ក៏​ទទួលស្គាល់​ ​ឬក៏​ត្រូវបាន​ត្រួតពិនិត្យ​មួយចំនួន​ ​ហើយ​ប្រសិនបើ​ជា​អាច​ លោក​រំពឹង​ថា​ ​នឹង​មាន​ការ​ចុះបញ្ជី​អ្នកផលិត​មាតិកា​ឱ្យ​ស្ថិត​ក្នុង​ក្រុម​ណា​មួយ​ ​ដូចជា​ «​អ្នកផលិត​មាតិកា​សហគមន៍​» ​ជាដើម​។​

​ក្រៅពី​ដាស់តឿន​ដល់​អ្នកផលិត​មាតិកា ​ទាំង​លោក​បណ្ឌិត​ ឈត ​ប៊ុន​ថង​ និង​លោក​ ​ជី ​សុផាត ​ក៏​បាន​ផ្តល់​ការ​ណែនាំ​ដល់​អ្នកទស្សនា​ផងដែរ​ ​ដោយ​ត្រូវ​មាន​គុណ​តម្លៃ​ខ្លួនឯង​ក្នុង​ការ​ថ្លឹងថ្លែង​ខ្លឹមសារ​ដែល​គេ​បង្ហោះ​នៅលើ​បណ្តាញ​សង្គម​។ ​សម្រាប់​លោក​បណ្ឌិត​ ឈត ​ប៊ុន​ថង ​បាន​ណែនាំ​ថា​ ​ប្រសិនបើ​អ្នកទស្សនា​បាន​ឃើញ​មាតិកា​ណា​ដែល​មិន​សម​ទំនង​ ​មិន​ត្រឹមត្រូវ​ ​គឺ​គួរ​អូស​រំលង​ចោល​ ​ដោយ​មិន​ចាំបាច់​ឆ្លើយតប​ឡើយ​ ​ព្រោះ​ការ​បន្ត​ទស្សនា​មាតិកា​មិន​ល្អ​ទាំងនោះ​ ​អាច​រុញ​ច្រាន​ឱ្យ​មាន​បញ្ហា​ផ្លូវចិត្ត​ថែម​ទៀត​ផង​៕

កញ្ញា វ៉ាន គីមសល់ | Ms. Van Kimsal

កញ្ញា វ៉ាន គីមសល់ | Ms. Van Kimsal

កញ្ញា វ៉ាន គីមសល់ ជាអ្នកសរសេរព័ត៌មានអប់រំ នៅ AMS Education។ កញ្ញាមានចំណូលចិត្តសរសេរមាតិកាព័ត៌មានអប់រំទាក់ទងនឹង ព្រឹត្តិការណ៍ ព័ត៌មានជាតិ  ការអប់រំយុវជន និងកុមារតូច ព្រមទាំងស្រាវជ្រាវលើការវិវឌ្ឍន៍ថ្មីៗក្នុងវិស័យអប់រំ។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា