យុវសិស្ស​កម្ពុជា​ ​៦​រូប ​ដណ្តើម​បាន​មេដាយ​ ​១១​គ្រឿង​ ពី​ការ​ប្រកួត​វិទ្យាសាស្ត្រ​ថ្នាក់​តំបន់​ ​ASEAN​+​3​ ​នៅ​ប្រទេស​ហ្វីលីពីន​ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
យុវសិស្ស​កម្ពុជា​ ​៦​រូប ​ដណ្តើម​បាន​មេដាយ​ ​១១​គ្រឿង​ ពី​ការ​ប្រកួត​វិទ្យាសាស្ត្រ​ថ្នាក់​តំបន់​ ​ASEAN​+​3​ ​នៅ​ប្រទេស​ហ្វីលីពីន​

យុវសិស្ស​កម្ពុជា​ ​៦​រូប ​ដណ្តើម​បាន​មេដាយ​ ​១១​គ្រឿង​ ពី​ការ​ប្រកួត​វិទ្យាសាស្ត្រ​ថ្នាក់​តំបន់​ ​ASEAN​+​3​ ​នៅ​ប្រទេស​ហ្វីលីពីន​

​ប្រតិភូ​យុវសិស្ស​ឆ្នើម​កម្ពុជា​ចំនួន​ ​៦​រូប ​បាន​បង្កើត​សមិទ្ធផល​យ៉ាង​ត្រចះត្រចង់​ជូន​ជាតិ​ ​ដោយ​ដណ្តើម​បាន​មេដាយ​សរុប​ចំនួន​ ​១១​គ្រឿង​ ពី​ការ​ប្រកួតប្រជែង​វិទ្យាសាស្ត្រ​ថ្នាក់​តំបន់​ ​”​The​ ​11​th​ ​ASEAN​ ​Plus​ ​Three​ ​Junior​ ​Science​ ​Odyssey​” ​(​APT​ ​JSO​-​11​) ​ដែល​បាន​ប្រព្រឹត្តទៅ​នៅ​សាធារណរដ្ឋ​ហ្វីលីពីន ​ចាប់ពី​ថ្ងៃទី​៥​ ​ដល់​ថ្ងៃទី​១១​ ​ខែកក្កដា ​ឆ្នាំ​២០២៦​។​

Advertisement

​មេដាយ​ទាំង​១១​គ្រឿង​ ​ដែល​សិស្ស​ឆ្នើម​កម្ពុជា​ដណ្តើម​បាន​នេះ​ ​រួមមាន​ ​មេដាយ​មាស​ ​៧​គ្រឿង​, ​មេដាយ​ប្រាក់​ ​១​គ្រឿង​ និង​មេដាយ​សំរឹទ្ធ ​៣​គ្រឿង​។​

​ក្នុង​ឱកាស​ជួប​សំណេះសំណាល​ជាមួយ​សិស្ស​ឆ្នើម​ទាំង​ ​៦​រូប ​ឯកឧត្តម​ ហែម​ វណ្ណឌី ​រដ្ឋមន្ត្រី​ក្រសួង​ឧស្សាហកម្ម​ វិទ្យាសាស្ត្រ​ បច្ចេកវិទ្យា​ ​និង​ន​វានុវត្តន៍​ ​បាន​សម្តែង​នូវ​ការ​កោតសរសើរ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ​កិច្ចខិតខំប្រឹងប្រែង​របស់​ពួកគេ​។ ​ឯកឧត្តម​បាន​គូសបញ្ជាក់​ថា​ ​សមិទ្ធផល​ដ៏​ធំធេង​នេះ​គឺជា​សក្ខីភាព​បញ្ជាក់​យ៉ាង​ច្បាស់​ពី​ការ​រីកចម្រើន​ នៃ​ធនធាន​មនុស្ស​ផ្នែក​វិទ្យាសាស្ត្រ​របស់​កម្ពុជា​ ​ព្រមទាំង​ឆ្លុះបញ្ចាំង​ពី​ផ្លែ​ផ្កា ​នៃ​ការ​វិនិយោគ​ជាបន្តបន្ទាប់​របស់​រាជ​រដ្ឋាភិបាល​លើ​វិស័យ​វិទ្យាសាស្ត្រ​ បច្ចេកវិទ្យា​ ​វិស្វកម្ម​ ​និង​គណិតវិទ្យា ​(​STEM​)​។​

​រដ្ឋមន្ត្រី​ក្រសួង​ឧស្សាហកម្ម​ វិទ្យាសាស្ត្រ​ បច្ចេកវិទ្យា​ ​និង​ន​វានុវត្តន៍​ ​បាន​លើកទឹកចិត្ត​ដល់​សិស្សានុសិស្ស​ឱ្យ​បន្ត​សិក្សា​ ​និង​អភិវឌ្ឍ​ខ្លួន​ក្នុង​វិស័យ​ ​STEM​ ​ដោយ​សង្កត់ធ្ងន់​ថា​ ​ការ​អភិវឌ្ឍ​របស់​កម្ពុជា​នា​ពេល​អនាគត​ ​នឹង​ត្រូវការ​ធនធាន​មនុស្ស​ជំនាន់​ថ្មី​ ​ដែល​មាន​ជំនាញ​បច្ចេកទេស​ខ្ពស់​ ​ពិសេស​ក្នុង​វិស័យ​សំខាន់​ៗ​ដូចជា​ ​ការពារ​ជាតិ​ កសិកម្ម​ ​ឧស្សាហកម្ម​ ​និង​បច្ចេកវិទ្យា​ទំនើប​។

​គួរ​ជម្រាប​ជូន​ថា​ ​កម្មវិធី​ ​The​ ​11​th​ ​ASEAN​ ​Plus​ ​Three​ ​Junior​ ​Science​ ​Odyssey​ ​(​APT​ ​JSO​-​11​) ​ដែល​ប្រព្រឹត្តទៅ​កាលពី​សប្តាហ៍​កន្លងទៅ​នេះ​ ​នៅ​សាធារណរដ្ឋ​ហ្វីលីពីន ​បាន​ប្រមូលផ្តុំ​យុវសិស្ស​ឆ្នើម​អាយុ​ពី​ ​១៣​ ​ដល់​ ​១៥​ ​ឆ្នាំ​ មកពី​បណ្តា​ប្រទេស​សមាជិក​អាស៊ាន​ ​និង​ប្រទេស​ដៃ​គូ ​រួមមាន​ ​ចិន ​ជប៉ុន​ ​និង​កូរ៉េ​ខាងត្បូង​ ​ដើម្បី​ជំរុញ​ការ​គិត​បែប​វិទ្យាសាស្ត្រ​ ន​វានុវត្តន៍​ និង​កិច្ចសហប្រតិបត្តិការ​ក្នុង​តំបន់​ ក្រោម​មូលបទ​ «​សកម្មភាព​អាកាសធាតុ​ ​និង​ន​វានុវត្តន៍​អេឡិចត្រូនិក​ដែល​មាន​ទំនួលខុសត្រូវ​សម្រាប់​និរន្តរភាព​ (​អាស៊ាន​+​៣​ ​CARES​)»​។​

ក្នុង​កំឡុង​ពេល​កម្មវិធី​ ​បេក្ខជន​វ័យ​ក្មេង​ទាំងអស់​បាន​ចូលរួម​យ៉ាង​សកម្ម​ក្នុង​សកម្មភាព​ជាច្រើន​ដូចជា​ ​កិច្ចពិភាក្សា​ បាឋ​កថា​ ​ការ​ពិសោធន៍​ក្នុង​មន្ទីរពិសោធន៍​ ​ការ​សិក្សា​ស្រាវជ្រាវ​ផ្ទាល់​ ​និង​ការ​ធ្វើ​បទបង្ហាញ​ប្រកួតប្រជែង​ដំណោះស្រាយ​បែប​វិទ្យាសាស្ត្រ​៕

កញ្ញា វ៉ាន គីមសល់ | Ms. Van Kimsal

កញ្ញា វ៉ាន គីមសល់ | Ms. Van Kimsal

កញ្ញា វ៉ាន គីមសល់ ជាអ្នកសរសេរព័ត៌មានអប់រំ នៅ AMS Education។ កញ្ញាមានចំណូលចិត្តសរសេរមាតិកាព័ត៌មានអប់រំទាក់ទងនឹង ព្រឹត្តិការណ៍ ព័ត៌មានជាតិ  ការអប់រំយុវជន និងកុមារតូច ព្រមទាំងស្រាវជ្រាវលើការវិវឌ្ឍន៍ថ្មីៗក្នុងវិស័យអប់រំ។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា