សិង្ហបុរី​នាំមុខ​អាស៊ី​អាគ្នេយ៍​ ​មាន​សាកលវិទ្យាល័យ​២​ជាប់​ ​Top​ ​10​ ​វិស្វកម្ម​ពិភពលោក​ ​ខណៈ​ចិន​ដណ្តើម​បាន​៧​កន្លែង​ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
សិង្ហបុរី​នាំមុខ​អាស៊ី​អាគ្នេយ៍​ ​មាន​សាកលវិទ្យាល័យ​២​ជាប់​ ​Top​ ​10​ ​វិស្វកម្ម​ពិភពលោក​ ​ខណៈ​ចិន​ដណ្តើម​បាន​៧​កន្លែង​

សិង្ហបុរី​នាំមុខ​អាស៊ី​អាគ្នេយ៍​ ​មាន​សាកលវិទ្យាល័យ​២​ជាប់​ ​Top​ ​10​ ​វិស្វកម្ម​ពិភពលោក​ ​ខណៈ​ចិន​ដណ្តើម​បាន​៧​កន្លែង​

​សិង្ហបុរី​បន្ត​បង្ហាញ​ភាព​លេចធ្លោ​ក្នុង​វិស័យ​ឧត្តម​សិក្សា​ ​ដោយ​មាន​សាកលវិទ្យាល័យ​ចំនួន​២​ ​ជាប់​ក្នុង​ចំណោម​សាកលវិទ្យាល័យ​កំពូល​ទាំង​១០​លើ​ពិភពលោក​ ​ផ្នែក​វិស្វកម្ម ​តាម​ចំណាត់ថ្នាក់​ ​U​.​S​.​ ​News​ ​Best​ ​Global​ ​Universities​ ​ដែល​ធ្វើឱ្យ​ប្រទេស​នេះ​ក្លាយជា​ប្រទេស​នាំមុខ​គេ​នៅ​អាស៊ី​អាគ្នេយ៍​លើ​មុខវិជ្ជា​នេះ​។ ​ទន្ទឹមនឹង​នេះ​ ​សាកលវិទ្យាល័យ​របស់​ប្រទេស​ចិន​បាន​គ្រប់គ្រង​តារាង​កំពូល​ទាំង​១០​ ​ដោយ​ដណ្តើម​បាន​រហូតដល់​៧​ចំណាត់ថ្នាក់​។​

Advertisement

​យោង​តាម​សារព័ត៌មាន​ ​VN​ ​Express​ ​ចេញផ្សាយ​កាលពី​ពេល​ថ្មី​ៗ​នេះ​ថា​ ​សាកលវិទ្យាល័យ​បច្ចេកវិទ្យា​ណាន​យ៉ាង​ (​Nanyang​ ​Technological​ ​University​ –​ ​NTU​) ​ជាប់​ចំណាត់ថ្នាក់​លេខ​២​ ​លើ​ពិភពលោក​ បន្ទាប់ពី​សាកលវិទ្យាល័យ​ស៊ីង​ហួ ​(​Tsinghua​ ​University​) ​របស់​ប្រទេស​ចិន​ ​ដែល​ឈរ​នៅ​លេខ​១​។ ​ចំណែក​សាកលវិទ្យាល័យ​ជាតិ​សិង្ហបុរី​ (​National​ ​University​ ​of​ ​Singapore​ –​ ​NUS​) ​ជាប់​ចំណាត់ថ្នាក់​លេខ​៨​។

​ប្រទេស​ចិន​បាន​បង្ហាញ​ភាព​លេចធ្លោ​ខ្លាំង​ក្នុង​ការ​វាយតម្លៃ​នេះ​ ​ដោយ​មាន​សាកលវិទ្យាល័យ​ចំនួន​៧​ ​ស្ថិត​ក្នុង​ចំណោម​កំពូល​ទាំង​១០​។ ​ខណៈ​សាកលវិទ្យាល័យ​ពហុ​បច្ចេកទេស​ហុងកុង ​(​Hong​ ​Kong​ ​Polytechnic​ ​University​) ​ជាប់​លេខ​៦​។ ​រី​ឯ​វិទ្យាស្ថាន​បច្ចេកវិទ្យា​ ​Massachusetts​ ​(​MIT​) ​របស់​សហរដ្ឋ​អាមេរិក​ ​គឺជា​ស្ថាប័ន​ដែល​មាន​ចំណាត់ថ្នាក់​ខ្ពស់​បំផុត​នៅ​ក្រៅ​ទ្វីប​អាស៊ី ​ដោយ​ស្ថិត​នៅ​លេខ​១២​។

​តាម​ ​U​.​S​.​ ​News​ ​ការ​វាយតម្លៃ​ផ្នែក​វិស្វកម្ម​ឆ្នាំ​នេះ​ ​គឺជា​ចំណាត់ថ្នាក់​ដែល​មាន​ទំហំ​ធំ​បំផុត​ក្នុង​ចំណោម​មុខវិជ្ជា​ទាំង​៥១​ ​ដោយ​វាយតម្លៃ​សាកលវិទ្យាល័យ​ចំនួន​១,៦១៤​ ​នៅ​ទូទាំង​ពិភពលោក​។ ​ការ​ចាត់ថ្នាក់​ផ្អែក​លើ​សូចនាករ​ចំនួន​១២​ ​ដែល​វាស់វែង​សមត្ថភាព​ស្រាវជ្រាវ​ ​រួមទាំង​ការ​បោះពុម្ព​ផ្សាយ​អត្ថបទ​វិទ្យាសាស្ត្រ​ក្នុង​អំឡុង​ឆ្នាំ​២០២០​ ​ដល់​ឆ្នាំ​២០២៤​ ​និង​ការ​ដកស្រង់​ឯកសារ​រហូតដល់​ថ្ងៃទី​២៥​ ​ខែវិច្ឆិកា ​ឆ្នាំ​២០២៥​។​

​សាកលវិទ្យាល័យ​នីមួយ​ៗ​ត្រូវ​មាន​ការ​បោះពុម្ព​ផ្សាយ​ឯកសារ​ស្រាវជ្រាវ​ផ្នែក​វិស្វកម្ម​យ៉ាងហោចណាស់​២៥០​ ​ក្នុង​រយៈពេល​៥​ឆ្នាំ​ ​ទើប​មាន​សិទ្ធិ​ចូលរួម​ក្នុង​ការ​វាយតម្លៃ​។​

​ទោះបី​សិង្ហបុរី​មាន​សាកលវិទ្យាល័យ​ដែល​ទទួលបាន​ចំណាត់ថ្នាក់​ខ្ពស់​ជាង​គេ​ក្នុង​តំបន់​ក៏ដោយ​ ​តែ​ម៉ាឡេស៊ី​មាន​ចំនួន​សាកលវិទ្យាល័យ​ជាប់​ក្នុង​ចំណាត់ថ្នាក់​នេះ​ច្រើន​ជាង​គេ​នៅ​អាស៊ី​អាគ្នេយ៍​ ​ដោយ​មាន​១៩​ស្ថាប័ន​ ​ខណៈ​វៀតណាម​មាន​១១​ស្ថាប័ន​។

​ក្រៅពី​ផ្នែក​វិស្វកម្ម ​សាកលវិទ្យាល័យ​របស់​សិង្ហបុរី​ក៏​ស្ថិត​ក្នុង​ចំណោម​កំពូល​ទាំង​១០​លើ​ពិភពលោក​លើ​មុខវិជ្ជា​ជាច្រើន​ផ្សេង​ទៀត​ ​រួមមាន​ ​បញ្ញា​សិប្បនិម្មិត​ ​(​AI​) ​វិទ្យាសាស្ត្រ​កុំព្យូទ័រ​ វិស្វកម្ម​អគ្គិសនី​ ​និង​អេឡិចត្រូនិក ​ព្រមទាំង​វិទ្យាសាស្ត្រ​សម្ភារៈ​។

​ភាព​លេចធ្លោ​ក្នុង​វិស័យ​ឧត្តម​សិក្សា​នេះ​ ស្រប​ពេល​ដែល​ទស្សនាវដ្តី​ ​The​ ​Economist​ ​បាន​ចាត់​ថ្នាក់​សិង្ហបុរី​ជា​ប្រទេស​មាន​ជាង​គេ​ទី​២​របស់​ពិភពលោក​ ​ដោយ​គិត​តាម​ផលិតផល​ក្នុង​ស្រុក​សរុប​ ​(​GDP​) ​សម្រាប់​មនុស្ស​ម្នាក់​ ក្នុង​ឆ្នាំ​២០២៥​៕

លោកស្រី សែន ដាវិត | Mrs. Sen David

លោកស្រី សែន ដាវិត | Mrs. Sen David

ជីវប្រវត្តិ ៖ លោកស្រី សែន ដាវិតបានបញ្ចប់ការសិក្សាផ្នែករដ្ឋបាលសាធារណៈ នៅសាកលវិទ្យាល័យភូមិន្ទនីតិសាស្រ្ដ និងវិទ្យាសាស្រ្ដសេដ្ឋកិច្ច។ លោកស្រីមានបទពិសោធន៍ជាអ្នកសារ​ព័ត៌មាន ក្នុងផ្នែកបោះពុម្ព វិទ្យុ និងជាអ្នក​រាយការណ៍ព័ត៌មានទូរទស្សន៍។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា