យុវជន​កម្ពុជា​ ​៧​រូប ​តំណាង​ជាតិ​ ​ចូលរួម​ ​World​ ​Youth​ ​Festival​ ​2026​ ​នៅ​រុស្ស៊ី ​ផ្តោត​លើ​ជំនាញ​បច្ចេកវិទ្យា​ ​និង​រ៉ូបូត​ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
យុវជន​កម្ពុជា​ ​៧​រូប ​តំណាង​ជាតិ​ ​ចូលរួម​ ​World​ ​Youth​ ​Festival​ ​2026​ ​នៅ​រុស្ស៊ី ​ផ្តោត​លើ​ជំនាញ​បច្ចេកវិទ្យា​ ​និង​រ៉ូបូត​

យុវជន​កម្ពុជា​ ​៧​រូប ​តំណាង​ជាតិ​ ​ចូលរួម​ ​World​ ​Youth​ ​Festival​ ​2026​ ​នៅ​រុស្ស៊ី ​ផ្តោត​លើ​ជំនាញ​បច្ចេកវិទ្យា​ ​និង​រ៉ូបូត​

​យុវជន​កម្ពុជា​ ​៧​រូប ​នឹង​តំណាង​ឱ្យ​កម្ពុជា​ចូលរួម​កម្មវិធី​ ​World​ ​Youth​ ​Festival​ ​2026​ ​ដែល​ជា​ព្រឹត្តិការណ៍​យុវជន​អន្តរជាតិ​មួយ​ ​នឹង​ប្រព្រឹត្តទៅ​ចាប់ពី​ថ្ងៃទី​១១​ ​ដល់​ថ្ងៃទី​១៧​ ​ខែកញ្ញា​ ​ឆ្នាំ​២០២៦​ ​នៅ​ទីក្រុង​ ​Ekaterinburg​ ​សហព័ន្ធ​រុស្ស៊ី ​ដោយ​មាន​ការ​ចូលរួម​ពី​ថ្នាក់ដឹកនាំ​ និង​យុវជន​មកពី​បណ្តា​ប្រទេស​ជុំវិញ​ពិភពលោក​ ក្រោម​ការ​ចូលរួម​របស់​លោក​ វ្ល៉ាឌីមៀរ ​ពូទីន ​ប្រធានាធិបតី​សហព័ន្ធ​រុស្ស៊ី។​

Advertisement

​ប្រតិភូ​យុវជន​កម្ពុជា​ទាំង​ ​៧​រូប ​ត្រូវបាន​ជ្រើសរើស​ឱ្យ​តំណាង​កម្ពុជា​ក្នុង​វិស័យ​ជំនាញ​ផ្សេង​ៗ​ ​រួមមាន​ ​ភាព​ជា​អ្នកដឹកនាំ​ ការ​ទូត ​សេដ្ឋកិច្ច​ ​ហិរញ្ញវត្ថុ​ ​សំណង់​ បច្ចេកវិទ្យា​ ​វិទ្យាសាស្ត្រ​ ​បញ្ញា​សិប្បនិម្មិត​ ​(​AI​) ​Blockchain​ ​បច្ចេកវិទ្យា​ឌីជីថល ​និង​សហគ្រិន​ភាព។

​សម្រាប់​លោក​ ណោង​ ​រិទ្ធី​ ​តំណាង​កម្ពុជា​ក្នុង​វិស័យ​ភាព​ជា​អ្នកដឹកនាំ​ យុវជន​ ការ​ទូត​ ​ទំនាក់ទំនង​អន្តរជាតិ​ និង​រដ្ឋបាល​សាធារណៈ​។ ​លោក​ លី ​សុវណ្ណ​ដារ៉ុង ​តំណាង​កម្ពុជា​ក្នុង​វិស័យ​សំណង់​ ​ស្ថាបត្យកម្ម ​ឧស្សាហកម្ម​ បច្ចេកវិទ្យា ​ថាមពល ​ដឹកជញ្ជូន​ ​និង​ភស្តុភារកម្ម​។ ​ចំណែក​លោក​ ​ភឹម​ វុត្ថា ​និង​លោក​ ​គីម ​ទិព្វ​វីរៈ​រិទ្ធិ ​តំណាង​កម្ពុជា​ក្នុង​វិស័យ​សេដ្ឋកិច្ច​ ​ហិរញ្ញវត្ថុ​ ​ពាណិជ្ជកម្ម​ ​ពន្ធដារ​ គយ ​វិនិយោគ​ ​និង​សហគ្រិន​ភាព។

​ក្នុង​វិស័យ​វិទ្យាសាស្ត្រ​ ​និង​បច្ចេកវិទ្យា ​លោក​ ​អ៊ាន ​សុខ​ណាង​ លោក​ ​ថៃ ​ផាន្នី ​និង​លោក​ ​សុត​ ​បញ្ញា ​ត្រូវបាន​ជ្រើសរើស​ឱ្យ​តំណាង​កម្ពុជា​ក្នុង​វិស័យ​វិទ្យាសាស្ត្រ​ ​ការ​អប់រំ ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ ​បញ្ញា​សិប្បនិម្មិត​ ​(​AI​) ​បច្ចេកវិទ្យា​ ​Blockchain​ ​បច្ចេកវិទ្យា​ឌីជីថល ​និង​ព័ត៌មាន។​

​លោក​ ​អ៊ាន ​សុខ​ណាង​ ​បាន​លើកឡើង​ថា​ ​លោក​មាន​ក្តីរីករាយ​ដែល​ត្រូវបាន​ជ្រើសរើស​ជា​តំណាង​កម្ពុជា​ចូលរួម​ក្នុង​កម្មវិធី​អន្តរជាតិ​នេះ​ ​ហើយ​បាន​ត្រៀម​ខ្លួន​រួចរាល់​ ​ដើម្បី​ចូលរួម​តំណាង​ឱ្យ​វិស័យ​វិទ្យាសាស្ត្រ​ ​និង​បច្ចេកវិទ្យា​របស់​កម្ពុជា។​

​ការ​ចូលរួម​ក្នុង​វេទិកា​អន្តរជាតិ​នេះ​ ​គឺជា​ឱកាស​សម្រាប់​ប្រតិភូ​កម្ពុជា​ ​ក្នុង​ការ​ផ្លាស់ប្តូរ​ចំណេះដឹង​ បទពិសោធន៍​ ​និង​គំនិត​ជាមួយ​យុវជន​ និង​អ្នកជំនាញ​មកពី​ប្រទេស​នានា ​ព្រមទាំង​ស្វែងយល់​ពី​ការ​វិវត្ត​ថ្មី​ៗ​ក្នុង​វិស័យ​វិទ្យាសាស្ត្រ​ ​និង​បច្ចេកវិទ្យា។​

​ជាពិសេស​ ការ​ចូលរួម​របស់​យុវជន​ដែល​មាន​ជំនាញ​ក្នុង​វិស័យ​ ​AI​ ​បច្ចេកវិទ្យា​ឌីជីថល​ និង​រ៉ូបូត​ ​នឹង​ផ្តល់​ឱកាស​ឱ្យ​កម្ពុជា​បង្ហាញ​ពី​សមត្ថភាព​ ​និង​ការ​រីកចម្រើន​របស់​យុវជន​ក្នុង​វិស័យ​បច្ចេកវិទ្យា​ទំនើប​ ព្រមទាំង​ចែករំលែក​បទពិសោធន៍​ ​និង​គំនិត​ច្នៃប្រឌិត​ជាមួយ​អ្នកចូលរួម​អន្តរជាតិ។​

​ការ​ចូលរួម​របស់​ប្រតិភូ​យុវជន​កម្ពុជា​ទាំង​ ​៧​រូប ​ក៏​ជា​ឱកាស​សម្រាប់​ពួកគេ​ក្នុង​ការ​ពង្រីក​បណ្តាញ​ទំនាក់ទំនង​អន្តរជាតិ​ ​ស្វែងរក​កិច្ចសហប្រតិបត្តិការ​ថ្មី​ៗ​ ​និង​បង្ហាញ​ពី​សក្តានុពល​របស់​យុវជន​កម្ពុជា​នៅលើ​ឆាក​អន្តរជាតិ។​

​World​ ​Youth​ ​Festival​ ​2026​ ​នឹង​ក្លាយជា​វេទិកា​សម្រាប់​យុវជន​មកពី​បណ្តា​ប្រទេស​ជុំវិញ​ពិភពលោក​ជួបជុំគ្នា​ ​ផ្លាស់ប្តូរ​គំនិត​ ​និង​បទពិសោធន៍​ ​ព្រមទាំង​ពិភាក្សា​អំពី​បញ្ហា​ប្រឈម​ និង​ឱកាស​របស់​យុវជន​ក្នុង​វិស័យ​វិទ្យាសាស្ត្រ​ បច្ចេកវិទ្យា ​សេដ្ឋកិច្ច​ ​សង្គម​ និង​ន​វានុវត្តន៍៕

លោកស្រី សែន ដាវិត | Mrs. Sen David

លោកស្រី សែន ដាវិត | Mrs. Sen David

ជីវប្រវត្តិ ៖ លោកស្រី សែន ដាវិតបានបញ្ចប់ការសិក្សាផ្នែករដ្ឋបាលសាធារណៈ នៅសាកលវិទ្យាល័យភូមិន្ទនីតិសាស្រ្ដ និងវិទ្យាសាស្រ្ដសេដ្ឋកិច្ច។ លោកស្រីមានបទពិសោធន៍ជាអ្នកសារ​ព័ត៌មាន ក្នុងផ្នែកបោះពុម្ព វិទ្យុ និងជាអ្នក​រាយការណ៍ព័ត៌មានទូរទស្សន៍។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា