អាហារូបករណ៍សម្រាប់និស្សិតស្រី ដែលនឹង​ចូលឆ្នាំទី២ នៅសាកលវិទ្យាល័យ ពី Education First Cambodia | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
អាហារូបករណ៍សម្រាប់និស្សិតស្រី ដែលនឹង​ចូលឆ្នាំទី២ នៅសាកលវិទ្យាល័យ ពី Education First Cambodia

អាហារូបករណ៍សម្រាប់និស្សិតស្រី ដែលនឹង​ចូលឆ្នាំទី២ នៅសាកលវិទ្យាល័យ ពី Education First Cambodia

នេះគឺជាឱកាសសម្រាប់និស្សិតស្រីដែលនឹងត្រូវឈានចូលសិក្សាឆ្នាំទី ២ ក្នុងឆ្នាំ២០២៦។ កម្មវិធីអាហារូបករណ៍នេះ មិនត្រឹមតែផ្ដល់នូវការឧបត្ថម្ភផ្នែកហិរញ្ញវត្ថុប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងផ្ដោតសំខាន់លើការបណ្ដុះបណ្ដាលជំនាញទន់ និងជំនាញបច្ចេកទេស ដើម្បីប្រែក្លាយអ្នកឱ្យក្លាយជាអ្នកដឹកនាំដ៏មានសក្តានុពលក្នុងពេលអនាគត។

Advertisement

អត្ថប្រយោជន៍ នៃអាហារូបករណ៍​រួមមាន ៖ ការឧបត្ថម្ភ​រយៈពេល​បីឆ្នាំទៅលើ ហិរញ្ញវត្ថុ​ប្រចាំខែ, ថ្នាក់ភាសាអង់គ្លេស, ការ​បណ្តុះបណ្តាល​ភាពជាអ្នកដឹកនាំ និង​ថ្នាក់កុំព្យូទ័រ។

លក្ខខណ្ឌក្នុងការជ្រើសរើស ៖ ជានិស្សិត​ស្រីដែលចាប់ផ្តើម​ឆ្នាំទី២ ក្នុង​ខែវិច្ឆិកា ឆ្នាំ២០២៦ ហើយ​មានពិន្ទុ GPA 3.0 ក្នុងឆ្នាំទី១ ឆមាសទី១, មក​ពី​សាកលវិទ្យាល័យ​មួួយចំនួន ក្នុងសាកលវិទ្យាល័យ​ដូចជា RUPP, RULE, RUA, NUM ឬ ជានិស្សិត​ដែលទើប​ចាប់ផ្តើម​ឆ្នាំទី២ ឬទី៣ ដែល​មានពិន្ទុ GPA 3.0 មកពី​សាកលវិទ្យាល័យ​ វិទ្យាសាស្រ្តសុខាភិបាល (UHS), សាកលវិទ្យាល័យ​បច្ចេកវិទ្យា (ITC)។

សម្រាប់ការដាក់ពាក្យ តាមរយៈតំណភ្ជាប់នេះ ៖ ទម្រង់បែបបទដាក់ពាក្យអនឡាញ

ឈប់ទទួលពាក្យ​ត្រឹមថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៦ វេលាម៉ោង ១១ និង៣០នាទីយប់។ ការដាក់ពាក្យ​មុនកាលកំណត់ត្រូវបានលើកទឹកចិត្ត៕

លោក សេក សត្យា | Mr. Sek Sathya

លោក សេក សត្យា | Mr. Sek Sathya

លោក សេក សត្យា មានបទពិសោធន៍ធ្វើការលើវិស័យសារព័ត៌មានរយៈ ពេលជាង ១០ឆ្នាំ និងជាផលិតករកម្មវិធីព័ត៌មានទូរទស្សន៍ ។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា