អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ និង​ថ្នាក់បណ្ឌិត ទៅសិក្សា​នៅប្រទេស​រូម៉ានី | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ និង​ថ្នាក់បណ្ឌិត ទៅសិក្សា​នៅប្រទេស​រូម៉ានី

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ និង​ថ្នាក់បណ្ឌិត ទៅសិក្សា​នៅប្រទេស​រូម៉ានី

យោង​តាម​សេចក្តីជូនដំណឹង​របស់ក្រសួងអប់រំ យុវជន និងកីឡា, ក្រសួងការបរទេស​រូម៉ានី នឹង​ចាប់ផ្តើម​បើក​ការ​ទទួលពាក្យ​ស្នើ​សុំ​អាហារូបករណ៍​ថ្នាក់បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ និង​ថ្នាក់បណ្ឌិត របស់និស្សិតបរទេស រួមទាំង​និស្សិត​កម្ពុជា​ផង ដើម្បីទៅសិក្សានៅប្រទេស​រ៉ូម៉ានី។

Advertisement

អាហារូបករណ៍នេះ ផ្តល់ជូនថ្លៃសិក្សា ការស្នាក់នៅ និងអត្ថប្រយោជន៍ផ្សេងៗ។

ឯកសារដែលត្រូវការសម្រាប់ការដាក់ពាក្យរួមមាន ៖ ច្បាប់ចម្លងនៃសញ្ញាបត្រដែលទទួលបាន (សញ្ញាបត្របរិញ្ញាបត្រ អនុបណ្ឌិត បណ្ឌិត ឬសញ្ញាបត្រដែលមានតម្លៃស្មើ ដោយបកប្រែជាភាសាអង់គ្លេស បារាំង អេស្ប៉ាញ ឬរ៉ូម៉ានី, ព្រឹត្តិបត្រពិន្ទុ, សំបុត្រកំណើត (ឬឯកសារសមមូល), ច្បាប់ថតចម្លងលិខិតឆ្លងដែនដែលមានសុពលភាព, ប្រវត្តិរូបសង្ខេប (Curriculum Vitae) ជាភាសាអង់គ្លេស បារាំង ឬរ៉ូម៉ានី។ សម្រាប់ថ្នាក់បណ្ឌិត បេក្ខជនត្រូវដាក់បញ្ជីស្នាដៃវិទ្យាសាស្ត្រ ការបោះពុម្ពផ្សាយឯកទេស ការពិពណ៌នាលម្អិតនៃគម្រោងស្រាវជ្រាវដែលបានស្នើឡើង។

ការដាក់ពាក្យតាមរយៈ [ វេទិកាអនឡាញ ] ចន្លោះពីថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២៦ ដល់ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៦ ដោយលទ្ធផលនៃការជ្រើសរើសនឹងត្រូវប្រកាសនៅប្រហែលថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៦។ នៅពេលជ្រើសរើស នឹងតម្រូវឱ្យមានការបំពេញបែបបទបន្ថែម ក៏ដូចជាការទទួលបានទិដ្ឋាការ។

បេក្ខជនដែលមាន​ចំណាប់់អារម្មណ៍ និង​ចង់ចូលរួមកម្មវិធីអាហារូបករណ៍ សូមចូលទៅកាន់គេហទំព័រ https://studyinromania.gov.ro ដើម្បីស្វែង​រក​ព័ត៌មានលម្អិត៕

លោក សេក សត្យា | Mr. Sek Sathya

លោក សេក សត្យា | Mr. Sek Sathya

លោក សេក សត្យា មានបទពិសោធន៍ធ្វើការលើវិស័យសារព័ត៌មានរយៈ ពេលជាង ១០ឆ្នាំ និងជាផលិតករកម្មវិធីព័ត៌មានទូរទស្សន៍ ។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា