អាហារូបករណ៍ថ្នាក់បរិញ្ញាបត្ររង ចំនួន១០កន្លែង នៅវិទ្យាស្ថានបច្ចេកទេសឧស្សាហកម្ម ឆ្នាំសិក្សា២០២៦-២០២៧ ពីកម្មវិធីអាហារូបករណ៍អភិសន្តិបណ្ឌិត ស សុខា | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
អាហារូបករណ៍ថ្នាក់បរិញ្ញាបត្ររង ចំនួន១០កន្លែង នៅវិទ្យាស្ថានបច្ចេកទេសឧស្សាហកម្ម ឆ្នាំសិក្សា២០២៦-២០២៧ ពីកម្មវិធីអាហារូបករណ៍អភិសន្តិបណ្ឌិត ស សុខា

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្ររង ចំនួន១០កន្លែង នៅវិទ្យាស្ថានបច្ចេកទេសឧស្សាហកម្ម ឆ្នាំសិក្សា២០២៦-២០២៧ ពីកម្មវិធីអាហារូបករណ៍អភិសន្តិបណ្ឌិត ស សុខា

ក្រុមការងារអាហារូបករណ៍ អភិសន្តិបណ្ឌិត ស សុខា ក្រោមការឧបត្ថម្ភ និងគាំទ្រពី ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា និងលោកជំទាវ កែ សួនសុភី បានប្រកាសផ្ដល់អាហារូបករណ៍ជំនាញបច្ចេកទេស ចំនួន ១០កន្លែង កម្រិតសញ្ញាបត្រជាន់ខ្ពស់បច្ចេកទេស (បរិញ្ញាបត្ររង) នៅវិទ្យាស្ថានបច្ចេកទេសឧស្សាហកម្ម (ITI) សម្រាប់ឆ្នាំសិក្សា ២០២៦-២០២៧។

ជំនាញបច្ចេកទេស និងកាលបរិច្ឆេទចូលរៀន

សម្រាប់អាហារូបករណ៍ទាំង ១០កន្លែងនេះ ត្រូវបានបែងចែកទៅតាមជំនាញសំខាន់ៗ រួមមាន៖

  1. មេកានិកឧស្សាហកម្ម៖ ចំនួន ០៣ កន្លែង
  2. បរិក្ខារត្រជាក់៖ ចំនួន ០៤ កន្លែង
  3. វិស្វកម្មរថយន្ត៖ ចំនួន ០៣ កន្លែង

វេនសិក្សា៖ ពីថ្ងៃចន្ទ ដល់ ថ្ងៃសុក្រ (សិក្សាទាំងពេលព្រឹក និងពេលល្ងាច)។
កាលបរិច្ឆេទចូលរៀន៖
លើកទី១៖ ថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៦
លើកទី២៖ ថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២៦

លក្ខខណ្ឌជ្រើសរើស

-បេក្ខជនត្រូវមានសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) ឬប្រឡងធ្លាក់មធ្យមសិក្សាទុតិយភូមិ (សម្គាល់៖ ចំពោះសិស្សដែលទើបប្រឡងបាក់ឌុបឆ្នាំ២០២៦ មិនទាន់ដឹងលទ្ធផល ជាប់ ឬធ្លាក់ អាចភ្ជាប់បញ្ជីលទ្ធផលប្រឡងដែលចេញដោយក្រសួងអប់រំ យុវជន និងកីឡា ដើម្បីដាក់ពាក្យស្នើសុំជាបណ្តោះអាសន្នបាន)។
-ការបើកទូលាយ៖ អាហារូបករណ៍នេះផ្តល់ជូនដល់សិស្ស-និស្សិតទូទាំងប្រទេស។
-ការផ្តល់អាទិភាពពិសេស៖ ផ្តល់អាទិភាពជូនសិស្ស-និស្សិតដែលធ្លាប់ចូលរួមសកម្មភាពការងារសង្គម ឬមានជីវភាពខ្វះខាត ដោយអាចភ្ជាប់មកជាមួយនូវ ៖ លិខិតសរសើរ ឬលិខិតថ្លែងអំណរគុណដែលបញ្ជាក់ពីការងារសង្គម ឬ លិខិតបញ្ជាក់ភាពក្រីក្រ ចេញដោយអាជ្ញាធរមានសមត្ថកិច្ច។

របៀបដាក់ពាក្យ និងកាលបរិច្ឆេទផុតកំណត់

បេក្ខជនដែលមានចំណាប់អារម្មណ៍ ត្រូវបំពេញព័ត៌មាន និងដាក់ពាក្យតាមរយៈ App Sar Sokha Scholarship ចាប់ពីថ្ងៃជូនដំណឹងនេះ រហូតដល់ ថ្ងៃទី៥ ខែតុលា ឆ្នាំ២០២៦ ជាកំហិត។

សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនងតេឡេក្រាម (Telegram) ក្រុមការងារ ៖ 099 345 432
ឬអាសយដ្ឋាន ផ្ទះលេខ៤៤ ផ្លូវ ៤៣២ សង្កាត់ទួលទំពូងទី១ ខណ្ឌចំការមន រាជធានីភ្នំពេញ៕

លោក សេក សត្យា | Mr. Sek Sathya

លោក សេក សត្យា | Mr. Sek Sathya

លោក សេក សត្យា មានបទពិសោធន៍ធ្វើការលើវិស័យសារព័ត៌មានរយៈ ពេលជាង ១០ឆ្នាំ និងជាផលិតករកម្មវិធីព័ត៌មានទូរទស្សន៍ ។

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា