ឱកាសសិក្សា! អាហារូបករណ៍ អ.ម.ត ១០៣៣ កន្លែង នៅគ្រឹះស្ថានឧត្តមសិក្សា ១៤ សម្រាប់ឆ្នាំសិក្សា ២០២៦-២០២៧ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ឱកាសសិក្សា! អាហារូបករណ៍ អ.ម.ត ១០៣៣ កន្លែង នៅគ្រឹះស្ថានឧត្តមសិក្សា ១៤ សម្រាប់ឆ្នាំសិក្សា ២០២៦-២០២៧

ឱកាសសិក្សា! អាហារូបករណ៍ អ.ម.ត ១០៣៣ កន្លែង នៅគ្រឹះស្ថានឧត្តមសិក្សា ១៤ សម្រាប់ឆ្នាំសិក្សា ២០២៦-២០២៧

គណៈកម្មាធិការអាហារូបករណ៍សិស្ស-និស្សិតក្រីក្រ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត តាមរយៈ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី បានប្រកាសផ្តល់អាហារូបករណ៍ដ៏ថ្លៃថ្លាសរុបចំនួន ១ ០៣៣ កន្លែង ដល់សិស្ស-និស្សិតទូទាំងប្រទេស សម្រាប់ចូលរៀនថ្នាក់បរិញ្ញាបត្ររង បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់ នៅគ្រឹះស្ថានឧត្តមសិក្សាចំនួន ១៤ ក្នុងរាជធានីភ្នំពេញ និងខេត្តកណ្តាល សម្រាប់ឆ្នាំសិក្សា ២០២៦-២០២៧។

កម្រិតសិក្សា និងលក្ខខណ្ឌជ្រើសរើស

ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ៖ បេក្ខជនត្រូវមានសញ្ញាបត្របរិញ្ញាបត្រ (ដោយឡែក ពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជា កម្រិតនេះផ្តល់ជូនសម្រាប់តែជនមានពិការភាព និងជនជាតិដើមភាគតិចប៉ុណ្ណោះ)។
ថ្នាក់បរិញ្ញាបត្រ ៖ បេក្ខជនដែលបានប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) គ្រប់ឆ្នាំសិក្សា ឬសញ្ញាបត្រសមមូល។
ថ្នាក់បរិញ្ញាបត្ររង ៖ បេក្ខជនដែលបានប្រឡងជាប់ ឬធ្លាក់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ គ្រប់ឆ្នាំសិក្សា ឬសញ្ញាបត្រសមមូល។
លក្ខខណ្ឌទូទៅ ៖ មានឆន្ទៈពិតប្រាកដក្នុងការបន្តការសិក្សា ខិតខំរៀនសូត្រ និងគោរពតាមការណែនាំ និងបទបញ្ជាផ្ទៃក្នុងរបស់គណៈកម្មាធិការ ក៏ដូចជាគ្រឹះស្ថានសិក្សានីមួយៗ។

គ្រឹះស្ថានឧត្តមសិក្សាទាំង ១៤ និងកាលបរិច្ឆេទផុតកំណត់ទទួលពាក្យ

បេក្ខជនម្នាក់ៗមានសិទ្ធិជ្រើសរើសដាក់ពាក្យស្នើសុំបានត្រឹម ១ គ្រឹះស្ថានឧត្តមសិក្សា ប៉ុណ្ណោះ៖

  1. វិទ្យាស្ថានជាតិពាណិជ្ជសាស្ត្រ (NIP) — ថ្នាក់បរិញ្ញាបត្ររង ចំនួន ២៣០ កន្លែង លើជំនាញ ដំឡើងបណ្តាញ និងសរសេរកម្មវិធីកុំព្យូទ័រ ១៥០កន្លែង, គណនេយ្យអាជីវកម្ម ២០កន្លែង, គ្រប់គ្រងពាណិជ្ជកម្មឌីជីថល ២០កន្លែង, ធនាគារ និងមីក្រូហិរញ្ញវត្ថុ ២០កន្លែង (ផុតកំណត់៖ ថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២៦ វេលាម៉ោង ១៧:០០ នាទី)។
  2. វិទ្យាស្ថានជាតិបណ្តុះបណ្តាលបច្ចេកទេស (NTTI) — ថ្នាក់បរិញ្ញាបត្ររង ចំនួន ៦០ កន្លែង លើជំនាញ អគ្គិសនី ១៥កន្លែង, មេកាត្រូនិក ១៥កន្លែង, អេឡិចត្រូនិក ១៥កន្លែង, ព័ត៌មានវិទ្យា ១៥កន្លែង (ផុតកំណត់៖ ថ្ងៃទី៤ ខែតុលា ឆ្នាំ២០២៦ វេលាម៉ោង ១៧:០០ នាទី)។
  3. វិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជា (NPIC) — ថ្នាក់បរិញ្ញាបត្ររង ចំនួន ២០ កន្លែង លើជំនាញ សេវាកម្មម្ហូបអាហារ និងភេសជ្ជៈ ៥កន្លែង, បច្ចេកវិទ្យាបន្ស៊ីលោហៈ ១០កន្លែង, សរសេរកម្មវិធី ៥កន្លែង (ផុតកំណត់៖ ថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២៦ វេលាម៉ោង ១៧:០០ នាទី)។
  4. វិទ្យាស្ថានពហុបច្ចេកទេសព្រះកុសុមៈ (PPI) — ថ្នាក់បរិញ្ញាបត្ររង ចំនួន ៨០ កន្លែង លើជំនាញ សំណង់ស៊ីវិល ២០កន្លែង, អគ្គិសនី ២០កន្លែង, អេឡិចត្រូនិក ២០កន្លែង, មេកាត្រូនិក ២០កន្លែង (ផុតកំណត់៖ ថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២៦ វេលាម៉ោង ១៧:០០ នាទី)។
  5. វិទ្យាស្ថានសហគ្រិនភាព និងនវានុវត្តន៍ (NIEI) — ថ្នាក់បរិញ្ញាបត្ររង ចំនួន ៥០ កន្លែង លើជំនាញ សហគ្រិនភាព ២៥កន្លែង, ទេសចរណ៍ និងបដិសណ្ឋារកិច្ច ២៥កន្លែង (ផុតកំណត់៖ ថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២៦ វេលាម៉ោង ១៧:០០ នាទី)។
  6. វិទ្យាស្ថានវីឌីស៊ី — ថ្នាក់បរិញ្ញាបត្ររង ចំនួន ៣០ កន្លែង លើជំនាញ គ្រប់គ្រង, ទីផ្សារ, គណនេយ្យនិងហិរញ្ញវត្ថុ, គណនេយ្យនិងពន្ធដារ, ធនាគារនិងហិរញ្ញវត្ថុ, គណនេយ្យ និងសវនកម្ម, គ្រប់គ្រងសណ្ឋាគារ និងទេសចរណ៍, វិទ្យាសាស្រ្តកុំព្យូទ័រ, អក្សរសាស្រ្តអង់គ្លេស (ផុតកំណត់៖ ថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២៦ វេលាម៉ោង ១៧:០០ នាទី)។
  7. សាកលវិទ្យាល័យបញ្ញាជាតិ (PCU) — ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ចំនួន ៦ កន្លែង លើជំនាញ នីតិសាស្ត្រ (ផុតកំណត់៖ ថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២៦ វេលាម៉ោង ១៧:០០ នាទី)។
  8. វិទ្យាស្ថានខ្មែរជំនាន់ថ្មី — បរិញ្ញាបត្ររង ២០ កន្លែង, បរិញ្ញាបត្រ ៣០ កន្លែង, បរិញ្ញាបត្រជាន់ខ្ពស់ ៥០ កន្លែង (ផុតកំណត់៖ ថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២៦ វេលាម៉ោង ១៧:០០ នាទី)។
  9. សាកលវិទ្យាល័យសម្តេចព្រះមហាសង្ឃរាជ បួរ គ្រី — ថ្នាក់បរិញ្ញាបត្រ ចំនួន ១០០ កន្លែង (ផុតកំណត់៖ ថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២៦ វេលាម៉ោង ១៧:០០ នាទី)។
  10. សាកលវិទ្យាល័យ អាយ អាយ ស៊ី នៃបច្ចេកវិទ្យា (IIC) — ថ្នាក់បរិញ្ញាបត្ររង ចំនួន ៥០ កន្លែង លើជំនាញ គ្រប់គ្រង, គណនេយ្យ, នីតិសាស្រ្ត, រដ្ឋបាលសាធារណៈ, វិទ្យាសាស្ត្រកុំព្យូទ័រ (ផុតកំណត់៖ ថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២៦ វេលាម៉ោង ១៧:០០ នាទី)។
  11. វិទ្យាស្ថានអភិវឌ្ឍន៍មុខជំនាញកម្ពុជា — ថ្នាក់បរិញ្ញាបត្ររង ចំនួន ៥០ កន្លែង លើជំនាញ វិស្វកម្មអគ្គិសនី, វិស្វកម្មសំណង់ស៊ីវិល, វិស្វកម្មរថយន្ត, បរិក្ខារត្រជាក់, ព័ត៌មានវិទ្យា, វិស្វកម្មសំណង់ស្ពានថ្នល់, ការថែទាំ និងជួសជុលគ្រឿងយន្តកសិកម្ម (ផុតកំណត់៖ ថ្ងៃទី៤ ខែតុលា ឆ្នាំ២០២៦ វេលាម៉ោង ១៧:០០ នាទី)។
  12. ពុទ្ធិកសាកលវិទ្យាល័យព្រះសីហនុរាជ — ថ្នាក់បរិញ្ញាបត្រ ចំនួន ១០០ កន្លែង លើជំនាញ ទស្សនវិជ្ជាព្រះពុទ្ធសាសនា, សង្គមវិទ្យា, នីតិសាស្រ្ត, រដ្ឋបាលអប់រំ, គ្រប់គ្រងទូទៅ, អក្សរសាស្ត្រខ្មែរ, បរិស្ថាន, ភាសាបាលី, អក្សរសាស្ត្រអង់គ្លេស (ផុតកំណត់៖ ថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៦ វេលាម៉ោង ១៧:០០ នាទី)។
  13. ពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជា — ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ចំនួន ៧ កន្លែង (ផុតកំណត់៖ ថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២៦ វេលាម៉ោង ១៧:០០ នាទី)។
  14. វិទ្យាស្ថានជាតិពហុបច្ចេកទេសតេជោសែន — ថ្នាក់បរិញ្ញាបត្ររង ចំនួន ១៥០ កន្លែង លើជំនាញអគ្គិសនី, វិទ្យាសាស្រ្តកុំព្យូទ័រ, បរិក្ខាត្រជាក់, យន្តសាស្ត្ររថយន្ត, វិស្វកម្មឧស្សាហកម្ម (ផុតកំណត់៖ ថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២៦ វេលាម៉ោង ១៧:០០ នាទី)។

នីតិវិធី និងការដាក់ពាក្យស្នើសុំ

ការចុះឈ្មោះស្នើសុំធ្វើឡើងតាមប្រព័ន្ធអនឡាញទាំងស្រុង ដោយឥតគិតថ្លៃ៖

  1. គេហទំព័រចុះឈ្មោះ ៖ ចូលទៅកាន់តំណភ្ជាប់ [https://reg.amt.live/web/signup]
  2. ឯកសារចាំបាច់ត្រូវភ្ជាប់ (Scan ជា File)
    -រូបថតទំហំ ៤ x ៦ ផ្ទៃខាងក្រោយពណ៌ស ឬខៀវ (File .JPG)
    -អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ឬសេចក្តីចម្លងសំបុត្រកំណើត (File .PDF)
    -សៀវភៅគ្រួសារ ឬសៀវភៅស្នាក់នៅ (File .PDF)
    -វិញ្ញាបនបត្របណ្ដោះអាសន្នមធ្យមសិក្សាទុតិយភូមិ ឬបញ្ជីរាយនាមបេក្ខជនប្រឡងជាប់ដែលមានការបញ្ជាក់ផ្លូវការ (File .PDF)
  3. ការតាមដានលទ្ធផល៖ ក្រោយដាក់ពាក្យ បេក្ខជនត្រូវចូលពិនិត្យសារឆ្លើយតបតាមរយៈអ៊ីមែល ឬតេឡេក្រាមផ្ទាល់ខ្លួន ដើម្បីបំពេញលក្ខខណ្ឌបន្ថែម ឬកែតម្រូវឯកសារតាមដំណាក់កាលរហូតទទួលបានការបញ្ជាក់ជោគជ័យជាស្ថាពរ។

សម្រាប់ព័ត៌មានបន្ថែម៖ ទំនាក់ទំនងការិយាល័យអាហារូបករណ៍ផ្ទាល់នៅ អាគារលេខ ១៧៣៣ វិថីអូរវែង សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ (រៀងរាល់ថ្ងៃចន្ទ-សុក្រ ម៉ោង ៨:០០ ព្រឹក ដល់ ៥:០០ ល្ងាច)៕

លោក សេក សត្យា | Mr. Sek Sathya

លោក សេក សត្យា | Mr. Sek Sathya

លោក សេក សត្យា មានបទពិសោធន៍ធ្វើការលើវិស័យសារព័ត៌មានរយៈ ពេលជាង ១០ឆ្នាំ និងជាផលិតករកម្មវិធីព័ត៌មានទូរទស្សន៍ ។

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា