សម្តេច​ធិបតី​ ហ៊ុន​ ​ម៉ាណែត ​ជំរុញ​ឱ្យ​គ្រឹះស្ថាន​អប់រំ​ពង្រឹង​សមត្ថភាព​ពិត​របស់​និស្សិត​ ​និង​ព្រមាន​ពី​ហានិភ័យ​នៃ​ការ​រៀន​ពឹងផ្អែក​ទាំងស្រុង​លើ​ ​AI​ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
សម្តេច​ធិបតី​ ហ៊ុន​ ​ម៉ាណែត ​ជំរុញ​ឱ្យ​គ្រឹះស្ថាន​អប់រំ​ពង្រឹង​សមត្ថភាព​ពិត​របស់​និស្សិត​ ​និង​ព្រមាន​ពី​ហានិភ័យ​នៃ​ការ​រៀន​ពឹងផ្អែក​ទាំងស្រុង​លើ​ ​AI​

សម្តេច​ធិបតី​ ហ៊ុន​ ​ម៉ាណែត ​ជំរុញ​ឱ្យ​គ្រឹះស្ថាន​អប់រំ​ពង្រឹង​សមត្ថភាព​ពិត​របស់​និស្សិត​ ​និង​ព្រមាន​ពី​ហានិភ័យ​នៃ​ការ​រៀន​ពឹងផ្អែក​ទាំងស្រុង​លើ​ ​AI​

​ប្រមុខ​រាជ​រដ្ឋាភិបាល​កម្ពុជា​ ​សម្តេច​មហា​បវរ​ធិបតី​ ហ៊ុន​ ​ម៉ាណែត ​នាយក​រដ្ឋមន្ត្រី​ ​បាន​អំពាវនាវ​យ៉ាង​ទទូច​ដល់​គ្រប់គ្រឹះស្ថាន​អប់រំ​ទាំងអស់​ ​ឱ្យ​បន្ត​ពង្រឹង​ស្តង់ដារ​បណ្តុះបណ្តាលឱ្យ​បាន​ម៉ត់ចត់​ ​ដើម្បី​ស្រង់​យក​សមត្ថភាព​ពិត​ប្រាកដ​របស់​និស្សិត​។ ​ជាមួយគ្នា​នេះ​ ​សម្តេច​ធិបតី​បាន​ព្រមាន​ថា​ ​ការ​សិក្សា​ដែល​ពឹងផ្អែក​ទាំងស្រុង​លើ​បច្ចេកវិទ្យា​បញ្ញា​សិប្បនិម្មិត​ ​(​AI​) ​នឹង​ធ្វើឱ្យ​និស្សិត​បាត់បង់​សមត្ថភាព​ការងារ​ជាក់ស្តែង​ និង​បង្កើត​ជា​វិបត្តិ​ធនធាន​មនុស្ស​យ៉ាង​ធ្ងន់ធ្ងរ​សម្រាប់​ជាតិ​។​

Advertisement

​ការ​ថ្លែង​ជំរុញ​ ​និង​ដាស់តឿន​បែប​នេះ​ ត្រូវបាន​ធ្វើឡើង​ក្នុង​ឱកាស​ដែល​សម្តេច​ធិបតី​ ​អញ្ជើញ​ជា​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​ក្នុង​ពិធី​ប្រគល់​សញ្ញាបត្រ​ជូន​ដល់​និស្សិត​នៃ​សាកលវិទ្យាល័យ​ភូមិន្ទ​នីតិសាស្ត្រ​ ​និង​វិទ្យាសាស្ត្រ​សេដ្ឋកិច្ច​ ​(​RULE​) ​នា​ព្រឹក​ថ្ងៃទី​៦​ ​ខែសីហា ​ឆ្នាំ​២០២៦​។​

​នៅក្នុង​ប្រសាសន៍​សំណេះសំណាល​ ​សម្តេច​ធិបតី​ ហ៊ុន​ ​ម៉ាណែត ​បាន​គូសបញ្ជាក់​ថា​ ​គ្រឹះស្ថាន​សិក្សា​មិន​ត្រូវ​មើលឃើញ​ត្រឹមតែ​ជា​កន្លែង​ផ្តល់​សញ្ញាបត្រ ​ឬ​ពិន្ទុ​ល្អ​នោះ​ឡើយ​ ​ប៉ុន្តែ​ត្រូវតែ​ជា​កន្លែង​កែច្នៃ​ ​និង​រៀបចំ​វិធីសាស្ត្រ​បង្រៀន​ឱ្យ​ស្រប​តាម​បរិបទ​ថ្មី​ ​ដែល​ជំរុញ​ឱ្យ​និស្សិត​អាច​បញ្ចេញ​សក្តានុពល ​និង​អភិវឌ្ឍ​ជំនាញ​ជាក់ស្តែង​របស់​ខ្លួន​បាន​ពេញលេញ​។​

​ពាក់ព័ន្ធ​នឹង​ការ​គ្រប់គ្រង​គុណភាព​អប់រំ​ក្នុង​យុគសម័យ​ឌីជីថល ​សម្តេច​ធិបតី​បាន​គូស​រំលេច​ដោយ​ក្តីបារម្ភ​ថា​ ​ការ​ប្រើប្រាស់​ ​AI​ ​ដោយ​ខ្វះ​ការ​ពិចារណា​និង​ពឹងផ្អែក​ទាំងស្រុង​ ​នឹង​ធ្វើឱ្យ​និស្សិត​ខ្វះ​សមត្ថភាព​ពិត​ប្រាកដ​នៅពេល​ឈានជើង​ចូលទីផ្សារ​ការងារ​។

​កាលណា​សិស្ស​-​និស្សិត​ប្រើ​ ​AI​ ​ទាំងស្រុង​ ​នោះ​នៅពេល​ចេញ​ទៅ​ធ្វើការ ​ពួកគេ​នឹង​គ្មាន​គុណភាព​ពិត​ប្រាកដ​។ ​ហើយ​កុំ​ភ្លេច​ថា​ ​បើ​សិស្ស​ម្នាក់​ៗ​អត់​ច្បាស់លាស់​ ​ប្រទេសជាតិ​មួយ​នឹង​មាន​ធនធាន​មនុស្ស​ដែល​លំបាក

​ជាមួយគ្នា​នេះ​ ​សម្តេច​ធិបតី​ ហ៊ុន​ ​ម៉ាណែត ​ក៏​បាន​ផ្តល់​អនុសាសន៍​ឱ្យ​គ្រប់គ្រឹះស្ថាន​អប់រំ ​ព្រមទាំង​សិស្ស​-​និស្សិត​ទាំងអស់​ ត្រូវ​រួមគ្នា​យកចិត្តទុកដាក់​លើ​គុណភាព​នៃ​ការ​សិក្សា​ ​និង​ការ​ស្វ័យ​អភិវឌ្ឍ​សមត្ថភាព​ផ្ទាល់ខ្លួន​ជា​ចម្បង​ ​ដើម្បី​ធានា​បាន​នូវ​ប្រសិទ្ធភាព​ការងារ​ និង​កសាង​ឧត្តមភាព​ប្រកួតប្រជែង​ខ្ពស់​នៅលើ​ទីផ្សារ​ការងារ​ទាំង​ក្នុង​ ​និង​ក្រៅ​ប្រទេស​៕

លោក សេក សត្យា | Mr. Sek Sathya

លោក សេក សត្យា | Mr. Sek Sathya

លោក សេក សត្យា មានបទពិសោធន៍ធ្វើការលើវិស័យសារព័ត៌មានរយៈ ពេលជាង ១០ឆ្នាំ និងជាផលិតករកម្មវិធីព័ត៌មានទូរទស្សន៍ ។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា