នាយក​រដ្ឋមន្ត្រី​សរសើរ​រដ្ឋមន្ត្រី​អប់រំ ​និង​អាជ្ញាធរ​ពាក់ព័ន្ធ​ ​ដែល​រៀបចំ​ការ​ប្រឡង​បាក់ឌុប​បាន​ល្អ​ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
នាយក​រដ្ឋមន្ត្រី​សរសើរ​រដ្ឋមន្ត្រី​អប់រំ ​និង​អាជ្ញាធរ​ពាក់ព័ន្ធ​ ​ដែល​រៀបចំ​ការ​ប្រឡង​បាក់ឌុប​បាន​ល្អ​

នាយក​រដ្ឋមន្ត្រី​សរសើរ​រដ្ឋមន្ត្រី​អប់រំ ​និង​អាជ្ញាធរ​ពាក់ព័ន្ធ​ ​ដែល​រៀបចំ​ការ​ប្រឡង​បាក់ឌុប​បាន​ល្អ​

​ក្នុង​ពិធី​សម្ពោធ​ដាក់​ឱ្យ​ប្រើប្រាស់​ជា​ផ្លូវការ​ នូវ​សមិទ្ធផល​នានា ​នៅ​ក្រុង​ស្ទឹងត្រែង ​ខេត្ត​ស្ទឹងត្រែង​ នា​ព្រឹក​ថ្ងៃទី​១២​ ​សីហា ​សម្តេច​ធិបតី​ ហ៊ុន​ ​ម៉ាណែត ​នាយក​រដ្ឋមន្ត្រី​ ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ ​បាន​មានប្រសាសន៍​ដោយ​កោតសរសើរ​ដល់​ ​ឯកឧត្តម​បណ្ឌិត​សភាចារ្យ​ ​ហង់​ជួន​ ណារ៉ុន ​រដ្ឋមន្ត្រី​ក្រសួង​អប់រំ ​យុវជន​ និង​កីឡា​ ​ក្នុង​ការ​ដឹកនាំ​អនុវត្ត​ការ​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ ​(​បាក់ឌុប​) ​បាន​ល្អ​ និង​មាន​ការ​ចូលរួម​ពី​គ្រប់​ស្ថាប័ន​ពាក់ព័ន្ធ​ ​ជាពិសេស​លោកគ្រូ​អ្នកគ្រូ​នៅ​គ្រប់​កន្លែង​ ​ដើម្បី​ធានា​នូវ​ស្ថេរភាព​ សន្តិសុខ​ បរិស្ថាន​ ​សម្រាប់​ក្មួយ​ៗ​បាន​ប្រឡង​ទូទាំង​ប្រទេស។​

Advertisement

​នាយក​រដ្ឋមន្ត្រី​កម្ពុជា​ ​ក៏​បាន​ថ្លែងអំណរគុណ​ដល់​ឪពុក​ម្ដាយ​បេក្ខជន​ប្រឡង​បាក់ឌុប ​ដែល​បាន​មក​ជំរុញ​លើកទឹកចិត្ត​កូន​ក្នុង​ថ្ងៃ​ប្រឡង​។ ​សម្ដេច​ធិបតី​ ​បន្ត​ថា​ ​នេះ​គឺជា​ទឹកចិត្ត​ឪពុក​ម្ដាយ​ ​ចង់​ឃើញ​កូន​ជោគជ័យ​ ​ហើយ​កូន​ក៏​ចង់​ជោគជ័យ​តាមរយៈ​ ការ​ខិតខំប្រឹងប្រែង​រៀនសូត្រ។​

​ការ​ប្រឡង​បាក់ឌុប​ឆ្នាំ​នេះ​ ​បាន​ប្រព្រឹត្តទៅ​កាលពី​ថ្ងៃទី​១០​ និង​ថ្ងៃទី​១១​ ​សីហា ​ដែល​បើ​តាម​ក្រសួង​អប់រំ ​ការ​ប្រឡង​នេះ​បាន​ប្រព្រឹត្តទៅ​ដោយ​រលូន ​ជាមួយ​បេក្ខជន​ចុះឈ្មោះ​ប្រឡង​សរុប​ចំនួន​ ​១៥១​ ​២៣៨​នាក់​ ​ប៉ុន្តែ​អវត្តមាន​ចំនួន​ ​១៣៥២​នាក់​, ​មាន​បញ្ហា​សុខភាព​ ​២៦៧​នាក់​។ ​ចំពោះ​លទ្ធផល​នៃ​ការ​ប្រឡង​នេះ​ ក្រសួង​អប់រំ ​គ្រោង​នឹង​ប្រកាស​នៅ​ថ្ងៃទី​២​ ​ខែកញ្ញា​ ​ឆ្នាំ​២០២៦​ខាងមុខ។​

​គួរ​បញ្ជាក់​ដែរ​ថា​ ​ចាប់តាំងពី​ឆ្នាំ​២០១៤​មក​ ក្រសួង​អប់រំ ​យុវជន​ និង​កីឡា​ ​បាន​ធ្វើ​កំណែទម្រង់​ការ​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ ​ក្រោម​ពាក្យស្លោក​ «​អ្នក​ចេះ​ ​គឺជាប់​»​។ ​ការ​ប្រឡង​ក្នុង​សម័យ​កំណែទម្រង់​ ​មាន​វត្តមាន​ភាគី​ជាច្រើន​ចូលរួម​ ​ដោយ​ក្នុង​នោះ​មាន​អ្នកសង្កេតការណ៍​ពី​អង្គភាព​ប្រឆាំង​អំពើពុករលួយ​ ​និង​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា​។ ​ការ​ប្រឡង​នេះ​ ​នៅតែ​បន្ត​រឹតបន្តឹង ​ដោយ​មិន​អនុញ្ញាតឱ្យ​បេក្ខជន​លួច​ចម្លង​ យក​សំណៅ​ឯកសារ​ និង​គ្រឿង​អេឡិចត្រូនិក ​ចូល​ទៅកាន់​មណ្ឌល​ប្រឡង​ឡើយ​ ​ហើយ​សិស្ស​ដែល​ប្រព្រឹត្ត​ផ្ទុយ ​អាច​ទទួល​ទណ្ឌកម្ម​ខាង​វិន័យ​ តាម​កម្រិត​សកម្មភាព​ដែល​បាន​ប្រព្រឹត្ត៕

កញ្ញា វ៉ាន គីមសល់ | Ms. Van Kimsal

កញ្ញា វ៉ាន គីមសល់ | Ms. Van Kimsal

កញ្ញា វ៉ាន គីមសល់ ជាអ្នកសរសេរព័ត៌មានអប់រំ នៅ AMS Education។ កញ្ញាមានចំណូលចិត្តសរសេរមាតិកាព័ត៌មានអប់រំទាក់ទងនឹង ព្រឹត្តិការណ៍ ព័ត៌មានជាតិ  ការអប់រំយុវជន និងកុមារតូច ព្រមទាំងស្រាវជ្រាវលើការវិវឌ្ឍន៍ថ្មីៗក្នុងវិស័យអប់រំ។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា