សារមន្ទីរ​ ស​.ស.​រ ​សហការ​ជាមួយ​ស៊ី​ប៉ា ​បោះពុម្ព​សៀវភៅ​ណែនាំ​សម្រាប់​ភ្ញៀវ​ទស្សនា ​លើកកម្ពស់​ការ​យល់ដឹង​អំពី​ប្រវត្តិសាស្ត្រ​របស់​ប្រទេស​កម្ពុជា​ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
សារមន្ទីរ​ ស​.ស.​រ ​សហការ​ជាមួយ​ស៊ី​ប៉ា ​បោះពុម្ព​សៀវភៅ​ណែនាំ​សម្រាប់​ភ្ញៀវ​ទស្សនា ​លើកកម្ពស់​ការ​យល់ដឹង​អំពី​ប្រវត្តិសាស្ត្រ​របស់​ប្រទេស​កម្ពុជា​

សារមន្ទីរ​ ស​.ស.​រ ​សហការ​ជាមួយ​ស៊ី​ប៉ា ​បោះពុម្ព​សៀវភៅ​ណែនាំ​សម្រាប់​ភ្ញៀវ​ទស្សនា ​លើកកម្ពស់​ការ​យល់ដឹង​អំពី​ប្រវត្តិសាស្ត្រ​របស់​ប្រទេស​កម្ពុជា​

​(​ភ្នំពេញ​) ​៖ ​សារមន្ទីរ​សេដ្ឋកិច្ច​ និង​រូបិយវត្ថុ​ ​ព្រះស្រី​ឦសាន​វរ្ម័ន​ (​ស.ស.​រ) ​បាន​ដាក់​សម្ពោធ​ជា​ផ្លូវការ​នូវ​សៀវភៅ​ថ្មី​មួយ​ក្នុង​ឈ្មោះ​ «​យើង​ទៅ​ទស្សនា​សារមន្ទីរ​សេដ្ឋកិច្ច​ និង​រូបិយវត្ថុ​ ​ព្រះស្រី​ឦសាន​វរ្ម័ន​ (​ស.ស.​រ)​» ​ក្រោម​កិច្ចសហការ​ជាមួយ​គ្រឹះស្ថាន​បោះពុម្ព​ផ្សាយ​ស៊ី​ប៉ា ​ដោយ​មាន​គោលដៅ​ជំរុញ​ការ​អាន ​ការ​អប់រំ ​និង​ពង្រីក​លទ្ធភាព​ទទួលបាន​ចំណេះដឹង​ដល់​សាធារណជន​។

Advertisement

​ពិធី​សម្ពោធ​សៀវភៅ​នេះ​ ​ប្រព្រឹត្តទៅ​នៅ​បរិវេណ​សួនច្បារ​ព្រះបាទ​អង្គ​ឌួង​ ក្នុង​បរិវេណ​សារមន្ទីរ​ ស​.ស.​រ ​ដោយ​មាន​តំណាង​មកពី​វិស័យ​វប្បធម៌​ ​អប់រំ ​និង​វិស័យ​ឯកជន​ចូលរួម​ជាច្រើន​។​

​សៀវភៅ​ «​យើង​ទៅ​ទស្សនា​សារមន្ទីរ​សេដ្ឋកិច្ច​ និង​រូបិយវត្ថុ​ ​ព្រះស្រី​ឦសាន​វរ្ម័ន​ (​ស.ស.​រ)​» ​មាន​គោលបំណង​បង្ហាញ​ខ្លឹមសារ​សង្ខេប​នៃ​ពិព័រណ៍​អចិន្ត្រៃយ៍​របស់​សារមន្ទីរ​ តាមរយៈ​អត្ថបទ​ខ្លី​ៗ​ ​រួមផ្សំ​ជាមួយ​រូបភាព​គំនូរ ​ដើម្បីឱ្យ​អ្នកអាន​គ្រប់​វ័យ​ ​អាច​យល់​បាន​យ៉ាង​ងាយស្រួល​ ​អំពី​ប្រវត្តិសាស្ត្រ​សេដ្ឋកិច្ច​ និង​រូបិយវត្ថុ​កម្ពុជា​ ​ដែល​មាន​អាយុកាល​ជាង​ ​២០០០​ ​ឆ្នាំ​មកហើយ​។ ​ជាមួយគ្នា​នេះ​ ​សៀវភៅ​ក៏​អាច​ប្រើប្រាស់​ជា​ឧបករណ៍​មគ្គុទ្ទេសក៍​សម្រាប់​ភ្ញៀវ​ទស្សនា​នៅពេល​ចូល​ទស្សនា​សារមន្ទីរ​ផងដែរ​។​

​លោក​ ​ប្លែ​ស ​គីលីយ៉ង់ ​សហ​ប្រធាន​សារមន្ទីរ​ ស​.ស.​រ ​មានប្រសាសន៍​ថា​ ​ការ​ផ្តល់​លទ្ធភាព​ឱ្យ​សាធារណជន​គ្រប់​មជ្ឈដ្ឋាន​ ទទួលបាន​ចំណេះដឹង​ផ្នែក​ប្រវត្តិសាស្ត្រ​សេដ្ឋកិច្ច​ និង​រូបិយវត្ថុ​នៃ​ប្រទេស​កម្ពុជា​ ​ជា​បេសកកម្ម​មួយ​ដ៏​សំខាន់​របស់​សារមន្ទីរ​ ស​.ស.រ​។ ​”​យើងខ្ញុំ​មាន​សេចក្តី​សោមនស្ស​រីករាយ​ ​ដែល​បាន​រួម​សហការ​ជាមួយ​គ្រឹះស្ថាន ​ស៊ី​ប៉ា ​ក្នុង​ការ​បោះពុម្ព​ផ្សាយ​សៀវភៅ​នេះ​ឡើង​ ​ដោយ​បាន​ផ្តល់​នូវ​ភាព​ងាយស្រួល​ក្នុង​ការ​អាន​ និង​យល់​ពី​ខ្លឹមសារ​នៃ​ពិព័រណ៍​អចិន្ត្រៃយ៍​របស់​សារមន្ទីរ​”​។​

​លោក​ ហុក ​សុទ្ធិ ​អគ្គ​នាយក​គ្រឹះស្ថាន​បោះពុម្ព​ផ្សាយ​ស៊ី​ប៉ា ​មានប្រសាសន៍​ថា​ ​គ្រឹះស្ថាន​បោះពុម្ព​ផ្សាយ​ស៊ី​ប៉ា ​មាន​មោទកភាព​ដែល​បាន​ចាប់ដៃ​គូ​សហការ​ជាមួយ​សារមន្ទីរ​ ស​.ស.​រ ​ក្នុង​ការ​បោះពុម្ព​សៀវភៅ​នេះ​ឡើង​ ​ដែល​ជា​ធនធាន​ផ្នែក​អប់រំ​ដ៏​សាមញ្ញ ​ប៉ុន្តែ​មាន​តម្លៃ​មិន​អាច​កាត់ថ្លៃ​បាន​សម្រាប់​យុវជន​កម្ពុជា​ ​ក៏​ដូចជា​ភ្ញៀវ​ទេសចរ​អន្តរជាតិ​។​

​សៀវភៅ​ «​យើង​ទៅ​ទស្សនា​សារមន្ទីរ​សេដ្ឋកិច្ច​ និង​រូបិយវត្ថុ​ ​ព្រះស្រី​ឦសាន​វរ្ម័ន​ (​ស.ស.​រ)​» ​ត្រូវបាន​បោះពុម្ព​ជា​បី​ភាសា ​គឺ​ភាសា​ខ្មែរ​ ​អង់គ្លេស​ និង​បារាំង​ ​ដែល​អាច​រក​ទិញ​បាន​នៅ​ហាង​លក់​វត្ថុអនុស្សាវរីយ៍​ក្នុង​បរិវេណ​សារមន្ទីរ​ ស​.ស.​រ ​ក៏​ដូចជា​នៅ​គ្រឹះស្ថាន​បោះពុម្ព​ផ្សាយ​ស៊ី​ប៉ា​៕

លោក សេក សត្យា | Mr. Sek Sathya

លោក សេក សត្យា | Mr. Sek Sathya

លោក សេក សត្យា មានបទពិសោធន៍ធ្វើការលើវិស័យសារព័ត៌មានរយៈ ពេលជាង ១០ឆ្នាំ និងជាផលិតករកម្មវិធីព័ត៌មានទូរទស្សន៍ ។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា