ឱ​កាស​យុវជន​កម្ពុជា​បង្ហាញ​សមត្ថភាព​ផ្នែក​បច្ចេកវិទ្យា ​តាមរយៈ​ការ​ប្រកួត​សរសេរ​កូដ​បញ្ជា​រ៉ូបូត​នៅលើ​ស្ថានីយ​លំហ​អាកាស​អន្តរជាតិ​ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ឱ​កាស​យុវជន​កម្ពុជា​បង្ហាញ​សមត្ថភាព​ផ្នែក​បច្ចេកវិទ្យា ​តាមរយៈ​ការ​ប្រកួត​សរសេរ​កូដ​បញ្ជា​រ៉ូបូត​នៅលើ​ស្ថានីយ​លំហ​អាកាស​អន្តរជាតិ​

ឱ​កាស​យុវជន​កម្ពុជា​បង្ហាញ​សមត្ថភាព​ផ្នែក​បច្ចេកវិទ្យា ​តាមរយៈ​ការ​ប្រកួត​សរសេរ​កូដ​បញ្ជា​រ៉ូបូត​នៅលើ​ស្ថានីយ​លំហ​អាកាស​អន្តរជាតិ​

​ដើម្បី​លើកកម្ពស់​ការ​សិក្សា​ ​និង​ការ​អភិវឌ្ឍ​ជំនាញ​ផ្នែក​វិទ្យាសាស្រ្ត​ ​បច្ចេកវិទ្យា​ឌីជីថល ​វិស្វកម្ម​ ​រូបវិទ្យា​ ​និង​គណិតវិទ្យា​ ​ព្រមទាំង​បង្កើន​កិច្ចសហប្រតិបត្តិការ​អន្តរជាតិ​ផ្នែក​លំហ​អាកាស​, ​ក្រសួង​ប្រៃសណីយ៍​ និង​ទូរគមនាគមន៍​ ​នឹង​រៀបចំ​ ​”​កម្មវិធី​ប្រកួតប្រជែង​សរសេរ​កូដ​បញ្ជា​រ៉ូបូត​នៅលើ​ស្ថានីយ​លំហ​អាកាស​អន្តរជាតិ​លើក​ទី​៧​” ​ដែល​នឹង​ផ្តល់​ឱកាស​ដល់​សិស្សានុសិស្ស​ និង​និស្សិត​កម្ពុជា​ ​អនុវត្ត​ជាក់ស្តែង​លើ​ការ​សរសេរ​កូដ​ក្នុង​ ​Simulator​ ​សម្រាប់​ការ​បញ្ជា​រ៉ូបូត​នៅក្នុង​ស្ថានីយ​លំហ​អាកាស​អន្តរជាតិ​ ​(​International​ ​Space​ ​Station​ ​”​ISS​”​)​។​

Advertisement

​កម្មវិធី​ប្រកួតប្រជែង​នេះ​ ​នឹង​ត្រូវ​បែងចែក​ជា​ ​២​កម្រិត​ ​គឺ​ ​៖​
​-​ កម្រិត​ដំបូង​ ​៖ ​សម្រាប់​សិស្ស​នៅ​វិទ្យាល័យ​អាយុ​ក្រោម​ ​១៦​ឆ្នាំ​
​-​ ​កម្រិត​មធ្យម​ ​៖ ​សម្រាប់​សិស្ស​វិទ្យាល័យ​ ​ឬ​និស្សិត​មហាវិទ្យាល័យ​ ​ដែល​មាន​ចំណេះដឹង​ក្នុង​ការ​សរសេរ​កូដ ​ដោយ​មិន​កំណត់​អាយុ​។​

​លក្ខខណ្ឌ​ ​នៃ​ការ​ជ្រើសរើស​ ៖​ ​ត្រូវ​មាន​សញ្ជាតិ​ខ្មែរ​, ​ត្រូវ​ចុះឈ្មោះ​ជា​ក្រុម​ ​ដោយ​មាន​សមាជិក​ចំនួន​ ​៣​-​៦​នាក់​ក្នុង​មួយ​ក្រុម​, ​ត្រូវ​បំពេញ​ព័ត៌មាន​ និង​ទម្រង់បែបបទ​ចូលរួម​ប្រកួត​ឱ្យ​បាន​ត្រឹមត្រូវ​ ​និង​ពេញលេញ​, ​ជា​សិស្ស ​ឬ​និស្សិត​ដែល​មាន​ចំណាប់អារម្មណ៍​លើ​វិទ្យាសាស្រ្ត​លំហ​អាកាស​ រ៉ូបូត ​ការ​សរសេរ​កូដ ​ឬ​បច្ចេកវិទ្យា​ថ្មី​ៗ​ ​និង​អាច​ប្រើប្រាស់​ភាសា ​Python​ ​ឬ​ ​C​+​+ ​បាន​, ​ត្រូវ​ចូលរួម​ការ​បណ្តុះបណ្តាល ​ឬ​ការ​ណែនាំ​ ​និង​ស្វ័យ​សិក្សា​លើ​ឯកសារ​ដែល​កម្មវិធី​ផ្តល់​ជូន​, ​ត្រូវ​គោរព​ និង​អនុវត្ត​តាម​លក្ខខណ្ឌ​នៃ​ការ​ប្រកួត​។​

​អត្ថប្រយោជន៍​ ​៖​ ទទួលបាន​ចំណេះដឹង​ និង​បទពិសោធន៍​ថ្មី​ៗ​ផ្នែក​សរសេរ​កូដ ​និង​វិទ្យាសាស្រ្ត​លំហ​អាកាស​, ​ទទួលបាន​ការ​បណ្តុះបណ្តាល​ ​និង​ការ​ណែនាំ​ពី​អ្នកជំនាញ​, ​បង្កើន​សមត្ថភាព​ការងារ​ជា​ក្រុម​ ការ​គិត​វិភាគ​ ​និង​ការ​ដោះស្រាយ​បញ្ហា​, ​បង្កើត​បណ្តាញ​ទំនាក់ទំនង​ជាមួយ​សិស្ស​ និស្សិត​ ​និង​អ្នកជំនាញ​ពី​បណ្តា​ប្រទេស​ផ្សេង​ៗ​, ​ក្រុម​សិស្ស​និស្សិត​ដែល​ឈ្នះ​ ​ឬ​មាន​សមត្ថភាព​ ​មាន​ឱកាស​ដើម្បី​ជ្រើសរើស​ជា​តំណាង​ឱ្យ​កម្ពុជា​ចូលរួម​ប្រកួត​លើ​ឆាក​អន្តរជាតិ​, ​ទទួលបាន​លិខិត​សរសើរ​ និង​ប្រាក់​រង្វាន់​ពី​ក្រសួង​ប្រៃសណីយ៍​ និង​ទូរគមនាគមន៍​ សម្រាប់​ក្រុម​ជ័យលាភី ​រហូតដល់​ ​៨​លាន​រៀល​។​

​កាលបរិច្ឆេទ​សំខាន់​ៗ​
​-​ ​ថ្ងៃទី​១៤​ ​ខែសីហា ​ឆ្នាំ​២០២៦​៖​ ​កម្មវិធី​សិក្ខាសាលា​ផ្សព្វផ្សាយ​ ​(​នៅ​ស្តី​ការ​ ក​.​ប.​ទ.​) ​ដោយ​ត្រូវ​ចុះឈ្មោះ​តាម​ ​QR​ ​Code​ ​ត្រឹម​ថ្ងៃទី​៧​ ​ខែសីហា ​ឆ្នាំ​២០២៦​។
​-​ ​ថ្ងៃទី​១៥​ ​ខែកញ្ញា​ ​ឆ្នាំ​២០២៦​៖ ​កាលបរិច្ឆេទ​ឈប់​ទទួល​ពាក្យ​ចុះឈ្មោះ​ប្រកួត​។
​-​ ត្រឹម​ថ្ងៃទី​១៥​ ​ខែមករា ​ឆ្នាំ​២០២៧​៖​ ​កាលបរិច្ឆេទ​ចុងក្រោយ​នៃ​ការ​ដាក់ស្នើ​កូដ ​(​Submit​ ​locally​ ​compiled​ ​code​) ​ទៅក្នុង​ ​Simulator​។
​-​ ​ខែកុម្ភៈ​ ​ឆ្នាំ​២០២៧​៖ ​ការ​ប្រកួត​ថ្នាក់​ជាតិ​នៅក្នុង​ប្រទេស​កម្ពុជា​។
​- ​ខែមិថុនា ​ឆ្នាំ​២០២៧​៖​ ​ក្រុម​ជ័យលាភី​លេខ​១​ កម្រិត​មធ្យម​ ​នឹង​ត្រូវ​ចូលរួម​ប្រកួត​បន្ត​ថ្នាក់​តំបន់​នៅ​ប្រទេស​ជប៉ុន​។​

​បេក្ខជន​ដែល​មាន​បំណង​ចូលរួម​ប្រកួត​ ​អាច​ធ្វើ​ការ​ [​ចុះឈ្មោះ​តាមរយៈ​តំណភ្ជាប់​នេះ​] ​ឬ​ទាក់ទង​ផ្ទាល់​ទៅកាន់​អាសយដ្ឋាន​ អគារ​លេខ​ ​១៣​ ​មហាវិថី​ព្រះមុនីវង្ស​ ​សង្កាត់​ស្រះចក ​ខណ្ឌ​ដូនពេញ​ ​រាជធានី​ភ្នំពេញ​៕

លោក សេក សត្យា | Mr. Sek Sathya

លោក សេក សត្យា | Mr. Sek Sathya

លោក សេក សត្យា មានបទពិសោធន៍ធ្វើការលើវិស័យសារព័ត៌មានរយៈ ពេលជាង ១០ឆ្នាំ និងជាផលិតករកម្មវិធីព័ត៌មានទូរទស្សន៍ ។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា