ឱកាសអាហារូបករណ៍ស្រាវជ្រាវថ្នាក់បណ្ឌិត (PhD) សម្រាប់គ្រូពេទ្យ ពីមូលនិធិ VCRF នៅសាកលវិទ្យាល័យ RMIT ប្រទេសអូស្ត្រាលី | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ឱកាសអាហារូបករណ៍ស្រាវជ្រាវថ្នាក់បណ្ឌិត (PhD) សម្រាប់គ្រូពេទ្យ ពីមូលនិធិ VCRF នៅសាកលវិទ្យាល័យ RMIT ប្រទេសអូស្ត្រាលី

ឱកាសអាហារូបករណ៍ស្រាវជ្រាវថ្នាក់បណ្ឌិត (PhD) សម្រាប់គ្រូពេទ្យ ពីមូលនិធិ VCRF នៅសាកលវិទ្យាល័យ RMIT ប្រទេសអូស្ត្រាលី

សាកលវិទ្យាល័យ RMIT នៃប្រទេស​អូស្រ្តាលី បានប្រកាស​ពីការ​ផ្តល់អាហារូបករណ៍ស្រាវជ្រាវថ្នាក់បណ្ឌិត (VCRF Scholarship) ផ្តោតលើការសិក្សាស្រាវជ្រាវអំពី «របួសជង្គង់ចំពោះកីឡាករ-កីឡាការិនី» ជាពិសេសគឺ របួសដាច់សរសៃពួរជង្គង់ខាងមុខ (ACL)។

Advertisement

កម្មវិធីស្រាវជ្រាវនេះនឹងប្រើប្រាស់វិធីសាស្ត្រកម្រិតខ្ពស់ ទាំងផ្នែកគ្លីនិក ជីវមេកានិច (Biomechanical) និងរោគរាតត្បាត (Epidemiological)។ និស្សិតនឹងមានឱកាសប្រើប្រាស់បច្ចេកវិទ្យាទំនើបៗ ដូចជាឧបករណ៍សេនស័រពាក់ជាប់ខ្លួន (Wearable Sensors) ការវិភាគតាមរយៈវីដេអូ និងការស្រាវជ្រាវផ្អែកលើទិន្នន័យ (Data-driven Research)។ លើសពីនេះ កម្មវិធីក៏មានការចុះកម្មសិក្សាផ្ទាល់ជាមួយក្រុមស្រាវជ្រាវកីឡា និងគ្លីនិកនានា ដើម្បីផ្តល់បទពិសោធន៍ការងារជាក់ស្តែងផងដែរ។

លក្ខខណ្ឌជ្រើសរើស ៖ ជាបេក្ខជនថ្នាក់បណ្ឌិត (PhD), មានប្រវត្តិសិក្សា ឬជំនាញពាក់ព័ន្ធនឹង រូបវន្តព្យាបាល (Physiotherapy) វិទ្យាសាស្ត្រកីឡា (Sports Science) ជីវមេកានិច (Biomechanics) រោគរាតត្បាតវិទ្យា (Epidemiology) វិទ្យាសាស្ត្រកុំព្យូទ័រ (Computer Science)។

អត្ថប្រយោជន៍ទទួលបាន (Benefits) ៖ ការគាំទ្រលើការសិក្សាស្រាវជ្រាវថ្នាក់បណ្ឌិតពេញលេញ, ឱកាសចុះអនុវត្ត និងធ្វើកម្មសិក្សាផ្ទាល់ជាមួយក្លិបកីឡា និងគ្លីនិកជំនាញ, បទពិសោធន៍ការងារស្រាវជ្រាវជាមួយបច្ចេកវិទ្យាចុងក្រោយបង្អស់។

ឯកសារតម្រូវ (Documents Required)

  1. ព្រឹត្តិបត្រពិន្ទុ (Academic Transcripts) ថ្នាក់បរិញ្ញាបត្រ និង/ឬ បរិញ្ញាបត្រជាន់ខ្ពស់។
  2. ប្រវត្តិរូបសង្ខេប (CV / Resume)។
  3. គម្រោងសំណើស្រាវជ្រាវ ឬ លិខិតបញ្ជាក់ពីចំណាប់អារម្មណ៍ (Research proposal / Statement of interest)។
  4. លទ្ធផលតេស្តសមត្ថភាពភាសាអង់គ្លេស (ដូចជា IELTS, TOEFL ជាដើម)។
  5. លិខិតណែនាំ (Recommendation letters)។
  6. សេចក្តីចម្លងលិខិតឆ្លងដែន (Passport copy)។

កាលបរិច្ឆេទឈប់ទទួលពាក្យ៖ ថ្ងៃទី០១ ខែតុលា ឆ្នាំ២០២៦

ព័ត៌មានលម្អិត និងការដាក់ពាក្យ ៖ សូមទាក់ទងទៅកាន់សាស្ត្រាចារ្យដឹកនាំ (Supervisor) លោក Evangelos Pappas តាមរយៈអ៊ីមែល៖ evangelos.pappas@rmit.edu.au ឬចូលទៅកាន់ [គេហទំព័រផ្លូវការរបស់អាហារូបករណ៍]

លោក សេក សត្យា | Mr. Sek Sathya

លោក សេក សត្យា | Mr. Sek Sathya

លោក សេក សត្យា មានបទពិសោធន៍ធ្វើការលើវិស័យសារព័ត៌មានរយៈ ពេលជាង ១០ឆ្នាំ និងជាផលិតករកម្មវិធីព័ត៌មានទូរទស្សន៍ ។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា