“សេវាប្រឹក្សាគរុកោសល្យ” ជួយពង្រឹងសមត្ថភាពផ្ទាល់ខ្លួន និងអភិវឌ្ឍន៍ជំនាញវិជ្ជាជីវៈសម្រាប់គ្រូបង្រៀន | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
“សេវាប្រឹក្សាគរុកោសល្យ” ជួយពង្រឹងសមត្ថភាពផ្ទាល់ខ្លួន និងអភិវឌ្ឍន៍ជំនាញវិជ្ជាជីវៈសម្រាប់គ្រូបង្រៀន

“សេវាប្រឹក្សាគរុកោសល្យ” ជួយពង្រឹងសមត្ថភាពផ្ទាល់ខ្លួន និងអភិវឌ្ឍន៍ជំនាញវិជ្ជាជីវៈសម្រាប់គ្រូបង្រៀន

កណ្តាល - ដើម្បីបង្កើន និងកែលម្អគុណភាពបង្រៀនក្នុងថ្នាក់របស់លោកគ្រូអ្នកគ្រូត្រឹមកម្រិតមធ្យមសិក្សាទុតិយភូមិ (អនុវិទ្យាល័យ និងវិទ្យាល័យ) ក្រសួងអប់រំ យុវជន និងកីឡា ព្រមទាំងម្ចាស់ជំនួយនានាបានបង្កើតយុទ្ធសាស្ត្រគន្លឹះជាច្រើន ។

គ្រូបង្រៀនបានចាត់ទុកការប្រឹក្សាគរុកោសល្យជួយពង្រឹងសមត្ថភាពផ្ទាល់ខ្លួន និងអភិវឌ្ឍន៍វិជ្ជាជីវៈ ពិសេសគាំទ្រដល់សុខភាពផ្លូវចិត្តគ្រូបង្រៀន ព្រមទាំងផ្តល់វិធីសាស្ត្រថ្មីៗ គាំទ្រដល់ការបង្រៀនរបស់លោកគ្រូអ្នកគ្រូ ។ “កម្មវិធីសាលារៀនជំនាន់ថ្មី” ជាកំណែទម្រង់កម្មវិធីសិក្សាថ្មីសម្រាប់គ្រឹះស្ថានសិក្សា ថ្នាក់ដឹកនាំសាលា លោកគ្រូអ្នកគ្រូ កម្មវិធីបង្រៀន របៀបបង្រៀន ព្រមទាំងសម្ភារៈនិងបរិក្ខាបម្រើដល់ការរៀននិងបង្រៀន ។

ទន្ទឹមគ្នានេះ សេវាប្រឹក្សាគរុកោសល្យបានបង្កើតឡើងសម្រាប់កម្មវិធីសាលារៀនជំនាន់ថ្មីរបស់ក្រសួងអប់រំ យុវជន និងកីឡា ។ ផ្នែកតាមការសិក្សារបស់មជ្ឈមណ្ឌលស្រាវជ្រាវគរុកោសល្យជំនាន់ថ្មី (NGPRC) ផ្ទុយទៅវិញ អាកប្បកិរិយា ប្រសិទ្ធភាព និងគុណភាពបង្រៀនផ្លាស់ប្តូរ ៧០% នៅពេលដែលទទួលបានការប្រឹក្សាគរុសល្យអំពីការអនុវត្តការងារជាក់ស្តែង ។ បានបង្ហាញថា គុណភាពបង្រៀននិងអាកប្បកិរិយារបស់គ្រូបង្រៀនផ្លាស់ប្តូរត្រឹមតែ ១០% ប៉ុណ្ណោះប្រសិនបើគ្រូទទួលការបណ្តុះបណ្តាលដោយផ្ទាល់ ។

ក្នុងនាមជាអ្នកប្រឹក្សាគរុកោសល្យម្នាក់ លោក កប ណាក់ ជាគ្រូបង្រៀន និងជាអ្នកប្រឹក្សាគរុកោសល្យ នៃវិទ្យាល័យសម្តេចអគ្គមហាធម្មពោធិសាល ជា ស៊ីម ព្រែកអញ្ចាញ សាលារៀនជំនាន់ថ្មី ខេត្តកណ្តាល បានឱ្យដឹងថា ក្នុងរូបភាពចំនួនពីរដល់គ្រូបង្រៀនទើបចេញអនុវត្តការងារបង្រៀនដំបូង ឬបទពិសោធន៍បង្រៀនថ្មី និងគាំទ្របច្ចេកទេសបង្រៀនដល់គ្រូបង្រៀនដែលមានបទពិសោធន៍បង្រៀនស្រាប់ ។

លោក កប ណាក់ គ្រូប្រឹក្សាគរុកោសល្យ បានបញ្ជាក់ថា ៖ “គ្រូបង្រៀនទើបចេញថ្មី គាត់ត្រូវស្វែងយល់ច្រើនលើទិដ្ឋភាពបង្រៀន វិធីសាស្ត្របង្រៀន ការរបៀបចំ
ឯកសារបង្រៀន និងគ្រប់គ្រងសុខភាពផ្លូវចិត្តឱ្យបានល្អប្រសើរ ! ចំណែកគ្រូបង្រៀនដែលមានបទពិសោធន៍
ស្រាប់ គ្រូប្រឹក្សាគរុកោសល្យត្រូវផ្តល់និងគាំទ្របច្ចេកទេសបង្រៀនថ្មីៗ ព្រមទាំងរកដំណោះស្រាយនៅពេល
លោកគ្រូអ្នកគ្រូត្រូវការជំនួយបន្ទាន់ណាមួយតាមរយៈការប្រឹក្សាប្រកបដោយវិជ្ជាជីវៈ” ។

ដើម្បីសម្រេចគោលបំណងនេះ គ្រូបង្រៀនត្រូវតែទទួលបានការអភិវឌ្ឍសមត្ថភាពជាប្រចាំ ក៏ដូចជាការប្រឹក្សាគរុកោសល្យនៅតាមគ្រឹះស្ថានសិក្សានីមួយៗ ។ ពីការអនុវត្តតួនាទី និងភារកិច្ចរបស់គ្រូប្រឹក្សាគរុកោសល្យនៅតាមគ្រឹះស្ថានសិក្សា បានឱ្យដឹងថា ក្នុងបរិបទកំណែទម្រង់វិស័យអប់រំ ក្រសួងអប់រំ យុវជន និងកីឡា មានគោលបំណងធានាឱ្យបានការអប់រំប្រកបដោយគុណភាព និងសមធម៌ ។

គ្រូប្រឹក្សាគរុកោសល្យត្រូវមានទំនាក់ទំនងជាមួយគណៈគ្រប់គ្រងសាលារៀន រួមមាន ៖ ព័ត៌មានទាំងនោះមិនរាប់បញ្ចូលព័ត៌មានផ្ទាល់ខ្លួនឬព័ត៌មានអំពីសមត្ថភាពបង្រៀនរបស់គ្រូបង្រៀនឡើយ (គោរពឯកជនភាព) ។ (សង្កេតថ្នាក់រៀន និងការជួបប្រឹក្សាជាមួយគ្រូបង្រៀន) ។ (សង្កេតថ្នាក់រៀន និងការជួបប្រឹក្សាជាមួយគ្រូបង្រៀន) ។ ព័ត៌មានទាំងនោះមិនរាប់បញ្ចូលព័ត៌មានផ្ទាល់ខ្លួនឬព័ត៌មានអំពីសមត្ថភាពបង្រៀនរបស់គ្រូបង្រៀនឡើយ (គោរពឯកជនភាព) ។

និងផ្តោតលើចំនួនថ្នាក់រៀន គឺមួយ ឬពីរថ្នាក់, ផ្តល់ការប្រឹក្សាគរុកោសល្យ និងការអភិវឌ្ឍវិជ្ជាជីវៈ, ទំនាក់ទំនងនៅក្នុងសហគមន៍សិក្សាវិជ្ជាជីវៈ, ស្រាវជ្រាវ និងរៀបចំផែនការយុទ្ធសាស្ត្រផ្សេងៗ ។ ទន្ទឹមគ្នានេះ គ្រូប្រឹក្សាគរុកោសល្យមានភារៈកិច្ចរៀបចំរបាយការណ៍ពាក់ព័ន្ធ, បង្រៀនសិស្សធម្មតាចន្លោះពី ៥ ទៅ ១០ ម៉ោងក្នុងមួយសប្ដាហ៍

លោក កប ណាក់ បានបញ្ជាក់ពីសកម្មភាពគ្រូប្រឹក្សាគរុកោសល្យ បន្ថែមទៀតថា ៖ “ មិនមែនជាអ្នករង់ចាំចាប់កំហុសគ្រូបង្រៀននោះទេ គឺមានភារកិច្ចសំខាន់ត្រូវដឹង និងគាំទ្រសកម្មភាពមុនពេលបង្រៀន អំឡុងពេលបង្រៀន និងក្រោយពេលបង្រៀន ធ្វើយ៉ាងណាជំរុញឱ្យការបង្រៀនមានប្រសិទ្ធភាព សិស្សរីករាយទទួលចំណេះដឹង លោកគ្រូអ្នកគ្រូពេញចិត្តកិច្ចការរបស់គាត់”។ បើតាមលោក កប ណាក់ គ្រូប្រឹក្សាគរុកោសល្យត្រូវអភិវឌ្ឍន៍សមត្ថភាព និងចំណេះដឹងផ្ទាល់ខ្លួនជាប្រចាំ ។ គ្រូប្រឹក្សាគរុកោសល្យត្រូវពង្រឹងសមត្ថភាពឱ្យបានមុខគ្រូបង្រៀនយ៉ាងហោចណាស់ឱ្យបានពីរ ឬបីជំហាន ។

ជួយបង្កើនគុណវុឌ្ឍគ្រូ និងបង្កើនសមត្ថភាពបង្រៀន ដើម្បីឱ្យសិស្សានុសិស្សឆាប់ទទួលបានចំណេះដឹង ។ គ្រូបង្រៀននៅវិទ្យាល័យសម្តេចអគ្គមហាធម្មពោធិសាល ជា ស៊ីម ព្រែកអញ្ចាញ សាលារៀនជំនាន់ថ្មី បាននិយាយថា គ្រូបង្រៀនទាំងអស់មានគរុកោសល្យមួយរួចសម្រេចទៅហើយ ប៉ុន្តែចំណេះដឹងស្តីពីគរុកោសល្យរមែងតែងវិវឌ្ឍន៍ និងប្រែប្រួលជានិច្ច ។ ជុំវិញការបង្កើននិងកែលម្អគុណភាពបង្រៀនក្នុងថ្នាក់របស់លោកគ្រូអ្នកគ្រូតាមរយៈសេវាប្រឹក្សាគរុកោសល្យ

“ មានចំណេះដឹង ប៉ុន្តែបង្រៀនទៅសិស្សពិបាកទទួលយក នេះមិនមែនជាជោគជ័យដែលយើងចង់បាននោះទេ ! អ្វីដែលយើងចង់បានគឺវិធីសាស្ត្របង្រៀនប្រកបដោយប្រសិទ្ធភាព ជួយទាំងចំណេះដឹងគ្រូបង្រៀន ជួយទាំងក្រុមការងារ និងដើរទាន់ការរីកចម្រើនបច្ចេកវិទ្យាផ្សេងៗបម្រើដល់ការបង្រៀនតាមឯកទេសនីមួយៗ” ។ វិទ្យាល័យសម្តេចអគ្គមហាធម្មពោធិសាល ជា ស៊ីម ព្រែកអញ្ចាញ សាលារៀនជំនាន់ថ្មី ៖

ការប្រឹក្សានេះដើរតួនាទីយ៉ាងសំខាន់ដើម្បីលើកកម្ពស់គុណភាពការអប់រំសតវត្សទី២១ ព្រោះបានជួយដល់ការអភិវឌ្ឍសមត្ថភាព និងគុណវុឌ្ឍិគ្រូបង្រៀននៅកន្លែង ផ្តល់ការគាំផ្នែកស្មារតីទទួលខុសត្រូវលើកិច្ចការបង្រៀន និងលទ្ធផលសិក្សារបស់សិស្ស ការប្រឹក្សានេះដើរតួនាទីយ៉ាងសំខាន់ដើម្បីលើកកម្ពស់គុណភាពការអប់រំសតវត្សទី២១ ព្រោះបានជួយដល់ការអភិវឌ្ឍសមត្ថភាព និងគុណវុឌ្ឍិគ្រូបង្រៀននៅកន្លែង ផ្តល់ការគាំផ្នែកស្មារតីទទួលខុសត្រូវលើកិច្ចការបង្រៀន និងលទ្ធផលសិក្សារបស់សិស្ស

លោកគ្រូអ្នកគ្រូអាចស្វែងរកសេវាប្រឹក្សាគរុកោសល្យ តាមរយៈគោលការណ៍ស្ម័គ្រចិត្តនៅក្នុងសាលារបស់ខ្លួន នៅក្នុងក្របខ័ណ្ឌសាលារៀនជំនាន់ថ្មី បង្កើតឡើងដោយក្រសួងអប់រំ យុវជន និងកីឡា ។

ចំណែកលោក ណេង ជ្រុយ គ្រូបង្រៀនភាសាអង់គ្លេស នៃវិទ្យាល័យសម្តេចអគ្គមហាធម្មពោធិសាល ជា ស៊ីម ព្រែកអញ្ចាញ សាលារៀនជំនាន់ថ្មី បានលើកឡើងពីបទពិសោធន៍ផ្ទាល់ខ្លួនដែរថា ពេលស្វែងរកការប្រឹក្សាគរុកោសល្យមិនមែនបង្ហាញពីកម្សោយចំណេះដឹងនោះទេ ផ្ទុយទៅវិញជាឱកាសស្វែងរកដំណោះស្រាយចំពោះបញ្ហាដែលខ្លួនបានជួបប្រទះក្នុងពេលបង្រៀន ។

“រកការប្រឹក្សាគរុកោសល្យមិនមែនមានន័យថា យើងអន់នោះទេ ! យើងត្រូវទទួលស្គាល់សមត្ថភាព ហើយចំណុចខ្វះខាតនរណាក៏មានដែរ ខណៈបច្ចេកវិទ្យាថ្មីៗកំពុងរីកចម្រើន គ្រូបង្រៀនត្រូវអភិវឌ្ឍន៍សមត្ថភាពជានិច្ច ហើយការប្រឹក្សាគរុកោសល្យនេះជួយដល់គុណភាពបង្រៀនបានច្រើន” ។ ការបង្កើននិងកែលម្អគុណភាពបង្រៀនជាគោលបំណងសំខាន់ដែលក្រសួងអប់រំ យុវជន និងកីឡា កំពុងអនុវត្តនៅតាមសាលាគោលនីមួយៗ ។ ការប្រឹក្សាគរុកោសល្យមាននៅគ្រប់សាលារៀនដែលអនុវត្តកម្មវិធីសាលារៀនជំនាន់ថ្មីទាំងអស់ ។

ស្របគ្នានេះដែរ កន្លងទៅឯកឧត្តមបណ្ឌិតសភាចារ្យ ណាត ប៊ុនរឿន រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា ធ្លាប់មានប្រសាសន៍ថា គុណភាពអប់រំរបស់សិស្សកើតពីសមត្ថភាពគ្រប់គ្រង និងការដឹកនាំរបស់នាយកសាលា ព្រមទាំងគុណភាពគ្រូបង្រៀន ។ ការពង្រឹងសមត្ថភាពនាយកសាលា និងគ្រូបង្រៀនបានល្អ ជួយឱ្យគុណភាពអប់រំរីកចម្រើន ព្រមទាំងដើរទាន់ល្បឿននៃបច្ចេកវិទ្យានៅក្នុងសង្គម ។

ថ្នាក់វិទ្យាល័យបើយើងទុកគ្រូត្រឹមថ្នាក់ទី១២ បូកពីរគឺទំពារមិនបែកទេ ព្រោះកម្មវិធីសព្វថ្ងៃគេនិយាយពីអាយធី ឌីជីថល និយាយពីបច្ចេកវិទ្យាអស់ហើយ ពិសេសកម្មវិធីសិក្សានិយាយពីស្ទែម (STEAM) ដូច្នេះគ្រូហ្វឹកហាត់ដុះខាត់បន្ត… ” ។ រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា បានលើកឡើងថា ៖ “ដើម្បីបានលទ្ធផលសិក្សារបស់សិស្សល្អប្រសើរ តួអង្គដើរតួនាទីសំខាន់ជាងគេក្នុងវិស័យអប់រំ គឺគ្រូបង្រៀន ហើយគ្រូបង្រៀនល្អនេះហើយបង្កើតបានសិស្សល្អ…

បើតាមមជ្ឈមណ្ឌលស្រាវជ្រាវគរុកោសល្យជំនាន់ថ្មី ការប្រឹក្សាគរុកោសល្យត្រូវគេទទួលស្គាល់ថា ជាការអនុវត្តល្អបំផុតមួយលើការបណ្តុះបណ្តាលគ្រូបង្រៀន ព្រោះវាជាវិធីតែមួយគត់ដែលអាចផ្តល់ឱ្យពួកគាត់នូវមតិយោបល់ ឬព័ត៌មានត្រឡប់ចំពោះការអនុវត្តជាក់ស្តែងរបស់ខ្លួន ។ ការប្រឹក្សាគរុកោសល្យជាការបំពេញបន្ថែមដ៏ចាំបាច់ចំពោះការបណ្តុះបណ្តាលដែលទទួលបាននៅក្នុងស្ថាប័នបណ្តុះបណ្តាលគ្រូ (សាកលវិទ្យាល័យ វិទ្យាស្ថានជាតិអប់រំ វិទ្យាស្ថានគរុកោសល្យ) ឬ ក្នុងអំឡុងពេលមានសិក្ខាសាលា ។

រចនាដោយ Article
Designer
ក្រុមការងារទៅលើការរចនាអត្ថបទ លោក ក្រៃ សួស គឺជាអ្នករចនាក្រាហ្វិក បទពិសោធន៏២ឆ្នាំ។ បច្ចុប្បន្នគាត់ជាអ្នករចនានៅក្រុមហ៊ុន អប្សរា មេឌា សឺវីស ឯ.ក (Apsara Media Services Co., Ltd.)៕ ក្រុមការងារផ្នែករចនាគេហទំព័រ រចនាដោយ លោក ក្រៃ សួស Article
Designer
ក្រុមការងារទៅលើការរចនាអត្ថបទ លោក ក្រៃ សួស គឺជាអ្នករចនាក្រាហ្វិក បទពិសោធន៏២ឆ្នាំ។ បច្ចុប្បន្នគាត់ជាអ្នករចនានៅក្រុមហ៊ុន អប្សរា មេឌា សឺវីស ឯ.ក (Apsara Media Services Co., Ltd.)៕ ក្រុមការងារផ្នែករចនាគេហទំព័រ រចនាដោយ លោក ក្រៃ សួស ទៅមើលអត្ថបទវិញ ក្រុមការងារផ្សេងទៀត លោក នុត រិទ្ធី គឺជាអ្នករចនា សហគ្រិន និងជាអ្នកដឹកនាំអាជីវកម្មបន្ទាប់ពីលោកបានបញ្ចប់ការសិក្សាជាន់ខ្ពស់ផ្នែករចនាផលិតផលនៅទីក្រុងប៉ារីស។ បច្ចុប្បន្នលោកជាស្ថាបនិក និងជានាយកប្រធាន (នាយកប្រតិបត្តិ) នៃក្រុមហ៊ុន នុត-ឌីស៊ាញ (Nouth-Design) នៅប្រទេសបារាំង និងនៅប្រទេសកម្ពុជា។ ទន្ទឹមនឹងនេះ លោកជានាយកប្រធានផ្នែករចនាគេហទំព័រ សម្រាប់ក្រុមហ៊ុន អប្សរា មេឌា សឺវីស ឯ.ក (Apsara Media Services Co., Ltd.)៕ ប្រធានផ្នែករចនាគេហទំព័រ ក្រោមការគ្រប់គ្រង និងត្រួតពិនិត្យដោយ លោក នុត រិទ្ធី ក្រុមការងារផ្សេងទៀត លោក នុត រិទ្ធី គឺជាអ្នករចនា សហគ្រិន និងជាអ្នកដឹកនាំអាជីវកម្មបន្ទាប់ពីលោកបានបញ្ចប់ការសិក្សាជាន់ខ្ពស់ផ្នែករចនាផលិតផលនៅទីក្រុងប៉ារីស។ បច្ចុប្បន្នលោកជាស្ថាបនិក និងជានាយកប្រធាន (នាយកប្រតិបត្តិ) នៃក្រុមហ៊ុន នុត-ឌីស៊ាញ (Nouth-Design) នៅប្រទេសបារាំង និងនៅប្រទេសកម្ពុជា។ ទន្ទឹមនឹងនេះ លោកជានាយកប្រធានផ្នែករចនាគេហទំព័រ សម្រាប់ក្រុមហ៊ុន អប្សរា មេឌា សឺវីស ឯ.ក (Apsara Media Services Co., Ltd.)៕ ប្រធានផ្នែករចនាគេហទំព័រ ក្រោមការគ្រប់គ្រង និងត្រួតពិនិត្យដោយ លោក នុត រិទ្ធី ទៅមើលអត្ថបទវិញ Article
Designer
ក្រុមការងារទៅលើការរចនាអត្ថបទ លោក ក្រៃ សួស គឺជាអ្នករចនាក្រាហ្វិក បទពិសោធន៏២ឆ្នាំ។ បច្ចុប្បន្នគាត់ជាអ្នករចនានៅក្រុមហ៊ុន អប្សរា មេឌា សឺវីស ឯ.ក (Apsara Media Services Co., Ltd.)៕ ក្រុមការងារផ្នែករចនាគេហទំព័រ រចនាដោយ លោក ក្រៃ សួស ក្រុមការងារផ្សេងទៀត លោក នុត រិទ្ធី គឺជាអ្នករចនា សហគ្រិន និងជាអ្នកដឹកនាំអាជីវកម្មបន្ទាប់ពីលោកបានបញ្ចប់ការសិក្សាជាន់ខ្ពស់ផ្នែករចនាផលិតផលនៅទីក្រុងប៉ារីស។ បច្ចុប្បន្នលោកជាស្ថាបនិក និងជានាយកប្រធាន (នាយកប្រតិបត្តិ) នៃក្រុមហ៊ុន នុត-ឌីស៊ាញ (Nouth-Design) នៅប្រទេសបារាំង និងនៅប្រទេសកម្ពុជា។ ទន្ទឹមនឹងនេះ លោកជានាយកប្រធានផ្នែករចនាគេហទំព័រ សម្រាប់ក្រុមហ៊ុន អប្សរា មេឌា សឺវីស ឯ.ក (Apsara Media Services Co., Ltd.)៕ ប្រធានផ្នែករចនាគេហទំព័រ ក្រោមការគ្រប់គ្រង និងត្រួតពិនិត្យដោយ លោក នុត រិទ្ធី ទៅមើលអត្ថបទវិញ Article
Designer
ក្រុមការងារទៅលើការរចនាអត្ថបទ លោក ក្រៃ សួស គឺជាអ្នករចនាក្រាហ្វិក បទពិសោធន៏២ឆ្នាំ។ បច្ចុប្បន្នគាត់ជាអ្នករចនានៅក្រុមហ៊ុន អប្សរា មេឌា សឺវីស ឯ.ក (Apsara Media Services Co., Ltd.)៕ ក្រុមការងារផ្នែករចនាគេហទំព័រ រចនាដោយ លោក ក្រៃ សួស លោក នុត រិទ្ធី គឺជាអ្នករចនា សហគ្រិន និងជាអ្នកដឹកនាំអាជីវកម្មបន្ទាប់ពីលោកបានបញ្ចប់ការសិក្សាជាន់ខ្ពស់ផ្នែករចនាផលិតផលនៅទីក្រុងប៉ារីស។ បច្ចុប្បន្នលោកជាស្ថាបនិក និងជានាយកប្រធាន (នាយកប្រតិបត្តិ) នៃក្រុមហ៊ុន នុត-ឌីស៊ាញ (Nouth-Design) នៅប្រទេសបារាំង និងនៅប្រទេសកម្ពុជា។ ទន្ទឹមនឹងនេះ លោកជានាយកប្រធានផ្នែករចនាគេហទំព័រ សម្រាប់ក្រុមហ៊ុន អប្សរា មេឌា សឺវីស ឯ.ក (Apsara Media Services Co., Ltd.)៕ ប្រធានផ្នែករចនាគេហទំព័រ ក្រោមការគ្រប់គ្រង និងត្រួតពិនិត្យដោយ លោក នុត រិទ្ធី ក្រុមការងារផ្សេងទៀត ទៅមើលអត្ថបទវិញ



របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យ Bristol ចក្រភពអង់គ្លេស ឆ្នាំសិក្សា២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 07/06/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យ Bristol នៃចក្រភពអង់គ្លេស សម្រាប់និស្សិតអន្តរជាតិឆ្នាំសិក្សា២០២៤។...

វិទ្យាស្ថានពហុបច្ចេកទេស​ព្រះកុសុមៈ ផ្តល់អាហារូបករណ៍ថ្នាក់សញ្ញាបត្រ​ជាន់ខ្ពស់២៨០កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 05/11/2024

សម្រាប់ឆ្នាំសិក្សា​២០២៤-២០២៥នេះ វិទ្យាស្ថានពហុបច្ចេកទេស​ព្រះកុសមៈ បានប្រកាស​ផ្តល់អាហារូបករណ៍ថ្នាក់សញ្ញាបត្រ​ជាន់ខ្ពស់បច្ចេកទេស និង​សញ្ញាបត្រ​ជាន់ខ្ពស់​ពាណិជ្ជសាស្រ្ត (សិក្សា​រយៈពេល២ឆ្នាំ) រហូត​ដល់២៨០កន្លែង​សម្រាប់សិស្ស...

វិទ្យាស្ថានបច្ចេកវិទ្យាកំពង់ឈើទាលជ្រើសរើសនិស្សិតអាហារូបករណ៍ទៅសិក្សានៅប្រទេសថៃ ឆ្នាំសិក្សា២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 05/12/2024

វិទ្យាស្ថានបច្ចេកវិទ្យាកំពង់ឈើទាល​ ប្រកាសការប្រឡងជ្រើសរើសសិស្ស និស្សិត និងសាធារណជន ជាច្រើនកន្លែង ដើម្បីទៅបន្ត​ការ​សិក្សាថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់នៅប្រទេសថៃ ក្រោមគម្រោងព្រះរាជទានរបស់ ព្រះអង្គម្ចាស់ក្សត្រីយមហាចក្រីសិរិនថន

ឱកាស​សិក្សាជំនាញបច្ចេកទេសជាន់ខ្ពស់ឥតបង់ថ្លៃ នៅ​វិទ្យាស្ថានជាតិពហុបច្ចេកទេស​តេជោសែន

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 06/10/2023

វិទ្យាស្ថាន​ជាតិពហុបច្ចេកទេសតេជោ បានប្រកាស​ជ្រើសរើសសិស្សចូលសិក្សាសញ្ញាបត្រជាន់ខ្ពស់បច្ចេកទេសដោយ​ឥតបង់ថ្លៃលើគ្រប់ជំនាញ។

អាហារូបករណ៍សិល្បៈអមតៈ អាន ចនផន ផ្ដល់អាហារូបករណ៍សាច់ប្រាក់ សម្រាប់ឆ្នាំសិក្សា២០២៥-២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 07/03/2025

តាមរយៈ កម្មវិធីអាហារូបករណ៍សិល្បៈអមតៈ អាន ចនផន កំពុងប្រកាសជ្រើសរើសបេក្ខជន បេក្ខនារី ឱ្យទទួលបានឱកាសអាហារូបករណ៍សាច់ប្រាក់ចំនួន១៥០០ដុល្លារក្នុងមួយឆ្នាំ។ អាហារូបករណ៍ផ្ដល់ជូនសម្រាប់ការសិក្សាអភិវឌ្ឍន៍ជំនាញសិល្បៈ និងអភិវឌ្ឍន៍ជំនាញ...

វិទ្យាស្ថានបច្ចេកទេស ហ្ស៊ឺ វ៉េ សេ ជ្រើសរើសសិស្សចូលរៀនជំនាញបច្ចេកទេសរថយន្តឥតគិតថ្លៃ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 13/02/2025

ឱកាសសិក្សាជំនាញបច្ចេកទេស នៅវិទ្យាស្ថានបច្ចេកទេស ហ្ស៊ឺ វ៉េ សេ ជាច្រើនកន្លែងសម្រាប់ឆ្នាំសិក្សាថ្មី ដល់សិស្សានុសិស្ស ក្នុងការបណ្ដុះបណ្ដាលជំនាញបច្ចេកទេសរថយន្ត។ ការសិក្សាផ្ដល់ជូនក្រោមកម្មវិធី ១លាន៥សែននាក់ សម្រាប់សាធារណជន...

អាហារូបករណ៍ BISU 2026 ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ជំនាញបកប្រែភាសាបរទេស នៅ​សាធារណរដ្ឋប្រជាមានិតចិន

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 17/03/2026

ឱកាស​សម្រាប់យុវជន សិស្ស និស្សិត ដែលកំពុងស្វែង​រក​អាហារូបករណ៍សិក្សា​ជំនាញបកប្រែ កម្រិតថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ នៅសាកលវិទ្យាល័យ Beijing International Studies University។

វិទ្យាស្ថានជាតិវិជ្ជាជីវៈបាត់ដំបង ផ្តល់អាហារូបករណ៍​ដល់យុវជន៣៦០នាក់រៀនជំនាញបច្ចេកទេសឥតគិតថ្លៃ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 26/04/2024

វិទ្យាស្ថានជាតិ​វិជ្ជាជីវៈ​ខេត្តបាត់ដំបង បានប្រកាស​ដល់​យុវជន​មក​ពី​គ្រួសារ​ក្រីក្រ និង​គ្រួសារ​ងាយរងហានិភ័យ ដែលមានបំណងចង់រៀនជំនាញវិជ្ជាជីវៈ ឱ្យ​ប្រញាប់ចុះឈ្មោះចូលរៀន ដោយ​ក្នុងឆ្នាំ​២០២៣-២០២៤នេះ...

ឱកាសអាហារូបករណ៍សម្រាប់និស្សិតកំពុងសិក្សាឆ្នាំទី១ ឬឆ្នាំទី២ នៅសាកលវិទ្យាល័យចំនួន៩របស់កម្ពុជា

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 03/04/2026

ឱកាស​សម្រាប់និស្សិត​ដែល​កំពុង​សិក្សា​ឆ្នាំទី១ ឬឆ្នាំទី២ ថ្នាក់បរិញ្ញាបត្រ ក្នុងការ​ទទួលបាន​អាហារូបករណ៍ពេញលេញក្នុងការសិក្សា ពីកម្មវិធីអាហារូបករណ៍ Maybank។



លោក ម៉ៅ សំណាង | Mr. Mao Samnang

លោក ម៉ៅ សំណាង | Mr. Mao Samnang

ជីវប្រវត្តិ: លោក ម៉ៅ សំណាង ជាការីនិពន្ធផ្នែកអប់រំ និងជាផលិតករព័ត៌មាននៃ AMS Education ។ លោកមានបទពិសោធន៍ការងារជាអ្នកសារព័ត៌មានវិទ្យុ, ពិធីករ និងជាអ្នករាយការណ៍ព័ត៌មានទូរទស្សន៍, និងជាផលិករប្រព័ន្ធផ្សព្វផ្សាយចម្រុះ។

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា