ឱកាសសម្រាប់និស្សិតកម្ពុជាជំនាញវិចិត្រសិល្បៈទៅផ្លាស់ប្តូរបទពិសោធន៍សិក្សានៅ Korea National University of Heritage | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ឱកាសសម្រាប់និស្សិតកម្ពុជាជំនាញវិចិត្រសិល្បៈទៅផ្លាស់ប្តូរបទពិសោធន៍សិក្សានៅ Korea National University of Heritage

ឱកាសសម្រាប់និស្សិតកម្ពុជាជំនាញវិចិត្រសិល្បៈទៅផ្លាស់ប្តូរបទពិសោធន៍សិក្សានៅ Korea National University of Heritage

ជា​ឱកាសសម្រាប់និស្សិតកម្ពុជា​ដែលកំពុងសិក្សាចាប់ពីឆ្នាំទី២ រហូត ដល់ឆ្នាំទី៤ នៃមហាវិទ្យាល័យបុរាណវិទ្យា មហាវិទ្យាល័យស្ថាបត្យកម្មនិងនគរូបនីយវិទ្យា និងមហាវិទ្យាល័យ សិល្បៈសូនរូប ដើម្បីទៅផ្លាស់ប្តូរបទពិសោធន៍សិក្សារយៈពេលមួយ ឆមាស (៤ខែ) នៅ សាកលវិទ្យាល័យ Korea National University of Heritage (KNUH)។

សាកលវិទ្យាល័យ KNUH បានចុះ MOU រួមគ្នាជាមួយសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈកាលពីខែមេសា ឆ្នាំ២០២៣ ដើម្បីពង្រឹងកិច្ចសហការ លើផ្នែកវប្បធម៌និងស្រាវជ្រាវ។ យោងតាមអនុស្សរណៈនេះ សាកលវិទ្យាល័យ KNUH បានផ្តល់អាហារូបករណ៍ ដល់និស្សិតនៃសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈចំនួន ២រូប ដើម្បីទៅផ្លាស់ប្តូរការសិក្សានៅសាកលវិទ្យាល័យ KNUH រយៈពេលមួយឆមាស (ចាប់ពី ខែមីនា ដល់ ខែមិថុនា ឆ្នាំ២០២៧) ក្នុងចំណោមមហាវិទ្យាល័យដូចជា៖

  1. Traditional Architecture
  2. Traditional Landscape Architecture
  3. Conservation Science
  4. Traditional Arts and Crafts (painting, carving, ceramics, textiles)
  5. Intangible Cultural Heritage Studies
  6. Cultural Properties Management
  7. Archaeology

ការផ្ទេរពិន្ទុ និងក្រេឌីត

ពិន្ទុ និងក្រេឌីត ដែលនិស្សិតទទួលបាននៅសាកលវិទ្យាល័យ KNUH មានតម្លៃស្មើនឹងពិន្ទុ និងក្រេឌីត ក្នុងឆមាសដែលនិស្សិតកំពុងសិក្សា។

ការចំណាយ

  • ថ្លៃសិក្សា និង ការស្នាក់នៅ ជាបន្ទុករបស់សាកលវិទ្យាល័យ KNUH ។ លើសពីនេះ និស្សិតនឹងទទួលបាន ប្រាក់ឧបត្ថម្ភ ចំនួន KRW 500 000 (ប្រហែល$400) ក្នុងមួយខែ រយៈពេល៤ខែសរុបKRW2 000 000
  • សំបុត្រយន្តហោះ ការធានារ៉ាប់រង ទិដ្ឋាការ និង ការចំណាយផ្សេងទៀតជាបន្ទុកសាមីខ្លួន
  • និស្សិតត្រូវមានគណនីធនាគារផ្ទាល់ខ្លួនដែលមានតម្កល់ទឹកប្រាក់ចាប់ពី២០០០ដុល្លារឡើងទៅ។

ឯកសារត្រូវភ្ជាប់

-លិខិតឆ្លងដែនដែលមានសុពលភាពលើសពី១ឆ្នាំ
-លិខិតណែនាំខ្លួន (Letter of self-Introduction) CV និង Cover letter ជាភាសាអង់គ្លេសដោយ បញ្ជាក់ពីមហាវិទ្យាល័យដែលចង់ទៅសិក្សា
-ព្រឹត្តិប័ត្រពិន្ទុប្រចាំឆ្នាំផ្លូវការ (គ្រប់ឆ្នាំគិតចាប់ពីឆ្នាំសិក្សាមូលដ្ឋាន)
-របាយការណ៍គណនីធនាគារ រយៈពេល៣ខែចុងក្រោយ
-វិញ្ញាបនបត្រភាសាអង់គ្លេស (បើមាន) និង ភាសាកូរ៉េ (បើមាន)។

កាលបរិច្ឆេទ និងកន្លែងទទួលពាក្យ

ចាប់ពីថ្ងៃផ្សាយដំណឹងនេះរហូតដល់ថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២៦ វេលាម៉ោង ៥ ល្ងាច នៅការិយាល័យ ទំនាក់ទំនងជាតិ-អន្តរជាតិ និងព័ត៌មាន និងផ្សព្វផ្សាយរៀងរាល់ម៉ោងធ្វើការ។

ការជ្រើសរើស

ការជ្រើសរើសនឹងប្រព្រឹត្តទៅក្នុង ២ដំណាក់កាល៖
វគ្គទី១ ការជ្រើសរើសតាមឯកសារ (shortlist) ដោយមហាវិទ្យាល័យ និង លេខាធិការដ្ឋាន។
វគ្គទី២ ការសម្ភាសន៍ជាភាសាខ្មែរ និង អង់គ្លេស (Interview) ដោយសិក្សាធិការដ្ឋាន និង ក្រុមការងារ ទំនាក់ទំនងអន្តរជាតិ។ បញ្ជាក់៖ ក្រុមការងារនឹងទាក់ទងនិស្សិតដែលជាប់វគ្គទី១ (shortlist) ដើម្បី មកសម្ភាសតែប៉ុណ្ណោះ។

ចំពោះព័ត៌មានលម្អិតផ្សេងៗ សូមទំនាក់ទំនងការិយាល័យទំនាក់ទំនងជាតិ-អន្តរជាតិ និង ព័ត៌មាន និងផ្សព្វផ្សាយ ឬតាមរយៈទូរសព្ទ និងតេលេក្រាមលេខ ០១២ ៨១២ ៩៩៣។ ចំណែកឯព័ត៌មានការ សិក្សានៅកូរ៉េ សូមចូលតាមតំណភ្ជាប់នេះ៖ https://www.knuh.ac.kr/english/main.do ៕

កញ្ញា ឌិន ថារី | Din Thary

កញ្ញា ឌិន ថារី | Din Thary

កញ្ញា ឌិន ថារី ធ្លាប់មានបទពិសោធន៍ជាច្រើនឆ្នាំទៅលើការសរសេរព័ត៌មាន ជាអ្នករាយការណ៍ព័ត៌មាន និង​សម្របសម្រួល​កម្មវិធីផ្សេងៗ។ បច្ចុប្បន្ន កញ្ញា ជាអ្នករាយការណ៍ព័ត៌មាន និងសរសេរព័ត៌មានអប់រំ នៃ AMS Education ។

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា