ឱ​កាស​សម្រាប់​យុវជន​កម្ពុជា​អភិវឌ្ឍន៍​ជំនាញ​គ្រប់គ្រង​អ៊ីនធឺណិត​សកល ​សិក្សា​នៅ​ប្រទេស​ព័រទុយហ្គាល់​ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ឱ​កាស​សម្រាប់​យុវជន​កម្ពុជា​អភិវឌ្ឍន៍​ជំនាញ​គ្រប់គ្រង​អ៊ីនធឺណិត​សកល ​សិក្សា​នៅ​ប្រទេស​ព័រទុយហ្គាល់​

ឱ​កាស​សម្រាប់​យុវជន​កម្ពុជា​អភិវឌ្ឍន៍​ជំនាញ​គ្រប់គ្រង​អ៊ីនធឺណិត​សកល ​សិក្សា​នៅ​ប្រទេស​ព័រទុយហ្គាល់​

​អង្គការ​ ​Internet​ ​Corporation​ ​for​ ​Assigned​ ​Names​ ​and​ ​Numbers​ ​(​ICANN​) ​បាន​ចាប់ផ្តើម​បើក​ទទួល​ពាក្យ​សម្រាប់​ ​ICANN​ ​Fellowship​ ​Program​ ​ជា​ផ្លូវការ​ហើយ​ ​ដែល​នេះ​គឺជា​ឱកាស​សម្រាប់​យុវជន​កម្ពុជា​ ​លើ​ការ​អភិវឌ្ឍន៍​ជំនាញ​គ្រប់គ្រង​អ៊ីនធឺណិត​សកល ​ដោយ​មាន​ឱកាស​ទៅ​សិក្សា​នៅ​ប្រទេស​ព័រទុយហ្គាល់​។​

Advertisement

​ICANN​ ​Fellowship​ ​Program​ ​គឺជា​កម្មវិធី​អភិវឌ្ឍ​សមត្ថភាព​អន្តរជាតិ​ ​ដែល​មាន​គោលបំណង​គាំទ្រ​បុគ្គល​មកពី​បណ្តា​ប្រទេស​ ​និង​សហគមន៍​ដែល​មិន​ទាន់​មាន​តំណាង​គ្រប់គ្រាន់​ ​ឱ្យ​ចូលរួម​ក្នុង​ការ​អភិវឌ្ឍ​គោលនយោបាយ​ ​និង​ការ​គ្រប់គ្រង​អ៊ីនធឺណិត​សកល ​តាមរយៈ​គំរូ ​Multistakeholder​ ​Model​ ​របស់​ ​ICANN​។​

​កម្មវិធី​ ​Fellowship​ ​នេះ​ ​មាន​គោលបំណង​
​– ​លើកកម្ពស់​ការ​ចូលរួម​របស់​យុវជន​ និង​អ្នកជំនាញ​ក្នុង​ការ​គ្រប់គ្រង​អ៊ីនធឺណិត​សកល ​(​Internet​ ​Governance​)​។
​– ​អភិវឌ្ឍ​ចំណេះដឹង​អំពី​ ​Domain​ ​Name​ ​System​ ​(​DNS​) ​សន្តិសុខ​អ៊ីនធឺណិត​ ​និង​ការ​រៀបចំ​គោលនយោបាយ​ឌីជីថល​។
​– ​បង្កើត​បណ្តាញ​ទំនាក់ទំនង​ជាមួយ​អ្នកជំនាញ​ ​អ្នកដឹកនាំ​ ​និង​ស្ថាប័ន​អន្តរជាតិ​មកពី​ជុំវិញ​ពិភពលោក​។
​– ​ជំរុញ​ការ​ចូលរួម​របស់​បេក្ខជន​នៅក្នុង​សកម្មភាព​ ​និង​សហគមន៍​របស់​ ​ICANN​ ​ក្នុង​រយៈពេល​វែង​។​

​បេក្ខជន​ដែល​មាន​សិទ្ធិ​ដាក់​ពាក្យ​ ​៖ ​មាន​អាយុ​យ៉ាងតិច​ ​២១​ ​ឆ្នាំ​, ​មាន​ចំណាប់អារម្មណ៍​ ​ឬ​បទពិសោធន៍​ពាក់ព័ន្ធ​នឹង​ ​Internet​ ​Governance​, ​Digital​ ​Policy​, ​Domain​ ​Name​ ​System​ ​(​DNS​),​ ​Cybersecurity​ ​ឬ​វិស័យ​បច្ចេកវិទ្យា​ព័ត៌មាន​, ​មាន​ឆន្ទៈ​ក្នុង​ការ​ចូលរួម​ និង​រួមចំណែក​ក្នុង​សហគមន៍​ ​ICANN​ ​បន្ទាប់ពី​បញ្ចប់​កម្មវិធី​, ​បំពេញ​លក្ខខណ្ឌ​ ​និង​វគ្គ​បណ្តុះបណ្តាល​តាម​ការ​កំណត់​របស់​ ​ICANN​។

​អត្ថប្រយោជន៍​

​ចំពោះ​បេក្ខជន​ដែល​ត្រូវបាន​ជ្រើសរើស​នឹង​ទទួលបាន​៖​
​– ​ការ​គាំទ្រ​ចំណាយ​លើ​ការ​ធ្វើដំណើរ​ និង​ការ​ស្នាក់​នៅ​ ​(​សម្រាប់​កិច្ចប្រជុំ​ដែល​រៀបចំ​ដោយ​ផ្ទាល់​)​។
​– ​ការ​ចូលរួម​ក្នុង​កិច្ចប្រជុំ​ ​ICANN​ ​Community​ ​Forum​។
​– ​កម្មវិធី​បណ្តុះបណ្តាល​ ​និង​ការ​ណែនាំ​ ​(​Mentorship​) ​ពី​អ្នកជំនាញ​អន្តរជាតិ​។
​– ​ឱកាស​ពង្រីក​បណ្តាញ​ទំនាក់ទំនង​ជាមួយ​អ្នកជំនាញ​ ​អ្នកដឹកនាំ​ និង​អ្នករៀបចំ​គោលនយោបាយ​អ៊ីនធឺណិត​មកពី​ជុំវិញ​ពិភពលោក​។
​-​ឱកាស​អភិវឌ្ឍ​សមត្ថភាព​ ​និង​ចូលរួម​ក្នុង​ការ​កំណត់​អនាគត​នៃ​អ៊ីនធឺណិត​សកល​។

​សម្រាប់​ព័ត៌មាន​លម្អិត​ ​និង​ការ​ដាក់ពាក្យ​ ​សូម​ចូល​ទៅកាន់​ ​៖​ ​https​:​/​/​www​.​icann​.​org​/​fellowshipprogram​

​ផុត​កំណត់​ដាក់ពាក្យ​ ​ថ្ងៃទី​ ​២១​ ​ខែសីហា ​ឆ្នាំ​២០២៦​ ​វេលា​ម៉ោង​ ​23:59​ ​UTC​ ​ដោយឡែក​លទ្ធផល​បេក្ខជន​ជាប់​ជ្រើសរើស​ នឹង​ប្រកាស​នៅ​ថ្ងៃទី​១០​ ​ខែវិច្ឆិកា ​ឆ្នាំ​២០២៦​៕

កញ្ញា ឌិន ថារី | Din Thary

កញ្ញា ឌិន ថារី | Din Thary

កញ្ញា ឌិន ថារី ធ្លាប់មានបទពិសោធន៍ជាច្រើនឆ្នាំទៅលើការសរសេរព័ត៌មាន ជាអ្នករាយការណ៍ព័ត៌មាន និង​សម្របសម្រួល​កម្មវិធីផ្សេងៗ។ បច្ចុប្បន្ន កញ្ញា ជាអ្នករាយការណ៍ព័ត៌មាន និងសរសេរព័ត៌មានអប់រំ នៃ AMS Education ។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា