អាហារូបករណ៍​ថ្នាក់​ភាសា​ចិន ​រយៈពេល​១​ឆ្នាំ​ ​នៅ​ខេត្ត​ជឺ​ជាំង​ ​ប្រទេស​ចិន​ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
អាហារូបករណ៍​ថ្នាក់​ភាសា​ចិន ​រយៈពេល​១​ឆ្នាំ​ ​នៅ​ខេត្ត​ជឺ​ជាំង​ ​ប្រទេស​ចិន​

អាហារូបករណ៍​ថ្នាក់​ភាសា​ចិន ​រយៈពេល​១​ឆ្នាំ​ ​នៅ​ខេត្ត​ជឺ​ជាំង​ ​ប្រទេស​ចិន​

​ដោយ​សហការ​ជាមួយ​គ្រឹះស្ថាន​ឧត្តម​សិក្សា​នៅ​ខេត្ត​ជឺ​ជាំង​ ទីក្រុង​វិន​ចូវ​ ​ប្រទេស​ចិន​ សមាគម​និស្សិត​កម្ពុជា​ប្រចាំ​ប្រទេស​ចិន​ ​ប្រកាស​ជ្រើសរើស​និស្សិត​ចំនួន​៥​រូប ​ដើម្បី​ទទួលបាន​អាហារូបករណ៍​ថ្នាក់​ភាសា​ចិន ​សិក្សា​រយៈពេល​ ​១​ឆ្នាំ​ សម្រាប់​ឆ្នាំ​សិក្សា​២០២៦​-​២០២៧​។​

Advertisement

​អាហារូបករណ៍​ថ្នាក់​ភាសា​ចិន​រយៈពេល​១​ឆ្នាំ​នេះ​ ​នឹង​ផ្តល់​ជូន​ថ្លៃ​សិក្សា​ ​និង​ថ្លៃ​ស្នាក់​នៅ​ ​ចំណែក​ការ​ចំណាយ​ផ្សេង​ៗ​ទៀត​ ​ជា​បន្ទុក​របស់​សាម៉ីខ្លួន​។​

​ឯកសារ​ចាំបាច់​សម្រាប់​ស្នើសុំ​រួមមាន​ ​៖​ លិខិត​ឆ្លង​ដែន​, ​សញ្ញាបត្រ​បាក់​ឌុប ​(​បកប្រែ​) ​ឬ​បរិញ្ញាបត្រ​, ​ព្រឹត្តិបត្រ​ពិន្ទុ​, ​លិខិត​បញ្ជាក់​សុខភាព​, ​លិខិត​បញ្ជាក់​កិរិយា​មាយាទ​។​

​ការ​ទទួល​ពាក្យ​នឹង​ចាប់ផ្តើម​ពី​ថ្ងៃ​នេះ​ រហូតដល់​ថ្ងៃទី​១៥​ ​ខែកក្កដា ​ឆ្នាំ​២០២៦​ ​ដោយ​បេក្ខជន​អាច​ផ្ញើ​ឯកសារ​ក្នុង​ទម្រង់​ជា​ ​PDF​ ​តាមរយៈ​តេឡេក្រាម​ ​099​ ​985​ ​987​ ​របស់​សមាគម ​ឬ​ទំនាក់ទំនង​ការិយាល័យ​ ​ACSC​ ​ផ្ទាល់​នៅ​ជាន់​ទី​៣​ ​បន្ទប់​ ​០០៤​/​០០៥​/​០០៦​ ​អគារ​សមាគម​សម្ព័ន្ធ​ខ្មែរ​ចិន ​នៅ​កម្ពុជា​៕

លោក សេក សត្យា | Mr. Sek Sathya

លោក សេក សត្យា | Mr. Sek Sathya

លោក សេក សត្យា មានបទពិសោធន៍ធ្វើការលើវិស័យសារព័ត៌មានរយៈ ពេលជាង ១០ឆ្នាំ និងជាផលិតករកម្មវិធីព័ត៌មានទូរទស្សន៍ ។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា