អាហារូបករណ៍ថ្នាក់ភាសាចិនរយៈពេល១ឆ្នាំ នៅ​សាកលវិទ្យាល័យ Yunnan Normal | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
អាហារូបករណ៍ថ្នាក់ភាសាចិនរយៈពេល១ឆ្នាំ នៅ​សាកលវិទ្យាល័យ Yunnan Normal

អាហារូបករណ៍ថ្នាក់ភាសាចិនរយៈពេល១ឆ្នាំ នៅ​សាកលវិទ្យាល័យ Yunnan Normal

សមាគម​និស្សិត​កម្ពុជា​ប្រចាំ​សាធារណរដ្ឋប្រជាមានិតចិន ប្រកាស​ពីការផ្តល់អាហារូបករណ៍​ដល់និស្សិត​ចំនួន ៣០នាក់ សម្រាប់ការ​បណ្តុះបណ្តាល​ភាសាចិន​រយៈពេល១ឆ្នាំ នៅសាកលវិទ្យាល័យ Yunnan Normal ស្ថិត​នៅ​ទីក្រុង​គុនមីង ខេត្ត​យូនណាន ប្រទេសចិន។

Advertisement

ការសិក្សា​នឹង​ចាប់ផ្តើមពីថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៦ ដល់ថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៧ ដោយ​អាហារូបករណ៍មិនគិតថ្លៃសម្រាប់ការ​សិក្សា​ឡើយ តែថ្លៃស្នាក់នៅ សំបុត្រយន្តហោះ ថ្លៃអាហារ និងថ្លៃធានារ៉ាប់រងសុខភាព ជាបន្ទុក​របស់សាមីខ្លួន។

ឯកសារចាំបាច់សម្រាប់ស្នើសុំ រួមមាន ៖ លិខិតឆ្លងដែន, សញ្ញាបត្របាក់ឌុប (បកប្រែ) ឬបរិញ្ញាបត្រ, ព្រឹត្តិបត្រពិន្ទុ, លិខិត​បញ្ជាក់កិរិយាមាយាទ, លិខិត​បញ្ជាក់សុខភាព, ផែនការ​សិក្សា, រូបថតផ្ទៃពណ៌សអាវធំ, បំពេញ form online (សាលា Yunnan Normal University)។

ការទទួលពាក្យ​នឹងចាប់ផ្តើម​ពីថ្ងៃនេះ រហូត​ដល់ថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៦។ សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនងទៅកាន់ការិយាល័យ​សមាគម​ទំនាក់ទំនងយុវជន​កម្ពុជា-ចិន ឬទំនាក់ទំនងតាម Telegram 031 328 6362៕

លោក សេក សត្យា | Mr. Sek Sathya

លោក សេក សត្យា | Mr. Sek Sathya

លោក សេក សត្យា មានបទពិសោធន៍ធ្វើការលើវិស័យសារព័ត៌មានរយៈ ពេលជាង ១០ឆ្នាំ និងជាផលិតករកម្មវិធីព័ត៌មានទូរទស្សន៍ ។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា