Obama Foundation បើកឱកាសដល់យុវជនចូលរួមកម្មវិធីអភិវឌ្ឍភាពជាអ្នកដឹកនាំ ឆ្នាំ២០២៧–២០២៨ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
Obama Foundation បើកឱកាសដល់យុវជនចូលរួមកម្មវិធីអភិវឌ្ឍភាពជាអ្នកដឹកនាំ ឆ្នាំ២០២៧–២០២៨

Obama Foundation បើកឱកាសដល់យុវជនចូលរួមកម្មវិធីអភិវឌ្ឍភាពជាអ្នកដឹកនាំ ឆ្នាំ២០២៧–២០២៨

មូលនិធិ Obama Foundation បានប្រកាសបើកឱកាសដល់យុវជន និងអ្នកដឹកនាំនៅកម្ពុជា ឱ្យចូលរួមកម្មវិធីអភិវឌ្ឍសមត្ថភាពភាពជាអ្នកដឹកនាំ Obama Foundation Leaders Asia-Pacific Program ឆ្នាំ២០២៧–២០២៨ តាមប្រព័ន្ធអនឡាញ។

កម្មវិធីនេះប្រមូលផ្តុំអ្នកដឹកនាំចំនួន ៣៥រូប ពីវិស័យផ្សេងៗក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក ដើម្បីពង្រឹងជំនាញភាពជាអ្នកដឹកនាំ ការប្រាស្រ័យទាក់ទង និងការជំរុញការផ្លាស់ប្តូរប្រកបដោយបរិយាបន្ន និងចីរភាពក្នុងសហគមន៍។

ប្រទេសដែលមានសិទ្ធិដាក់ពាក្យរួមមាន កម្ពុជា និងប្រទេសផ្សេងៗទៀតក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក ដូចជា ថៃ វៀតណាម ឡាវ ឥណ្ឌូនេស៊ី ម៉ាឡេស៊ី សិង្ហបុរី ជប៉ុន កូរ៉េខាងត្បូង ចិន អូស្ត្រាលី និងនូវែលសេឡង់ ជាដើម។

Apply: https://www.obama.org/programs/leaders/asia-pacific/

កាលបរិច្ឆេទឈប់ទទួលពាក្យ គឺនៅថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០២៦ វេលាម៉ោង ១២:០០ ថ្ងៃត្រង់ (ម៉ោងនៅសហរដ្ឋអាមេរិក)។

កម្មវិធីនេះមិនគិតថ្លៃសិក្សា ឬថ្លៃចូលរួមនោះទេ ប៉ុន្តែមិនផ្តល់ប្រាក់ឧបត្ថម្ភដល់អ្នកចូលរួមឡើយ។ Obama Foundation មានគោលបំណងពង្រឹងសមត្ថភាពអ្នកដឹកនាំ តាមរយៈការផ្តល់ក្របខណ្ឌនៃភាពជាអ្នកដឹកនាំផ្អែកលើគុណតម្លៃ ដើម្បីជំរុញការផ្លាស់ប្តូរប្រកបដោយបរិយាបន្ន និងចីរភាពនៅក្នុងសហគមន៍របស់ខ្លួន។

កម្មវិធី Leaders Asia-Pacific នឹងជ្រើសរើសអ្នកដឹកនាំចំនួន ៣៥ នាក់ មកពីវិស័យ និងវិស័យការងារផ្សេងៗគ្នា ដើម្បីសិក្សា និងទទួលបានជំនាញសំខាន់ៗក្នុងការបង្កើនឥទ្ធិពលវិជ្ជមានលើសង្គម រួមមាន៖ ជំនាញនិទានរឿង និងការប្រាស្រ័យទាក់ទងតាមរយៈរឿងរ៉ាវ (Storytelling), ការយល់ដឹងអំពីសក្ដានុពលនៃអំណាច (Understanding Power Dynamics), ការគ្រប់គ្រងភាពខុសគ្នា និងទំនាស់ដែលកើតចេញពីទស្សនៈផ្ទុយគ្នា (Polarity Management) និងការប្រាស្រ័យទាក់ទងឆ្លងកាត់ភាពខុសគ្នា (Communicating Across Differences)។

សូមជម្រាបថា កម្មវិធី Obama Foundation Leaders គឺជាកម្មវិធីអភិវឌ្ឍសមត្ថភាពភាពជាអ្នកដឹកនាំតាមប្រព័ន្ធអនឡាញ។ កម្មវិធីនឹងរៀបចំឡើងនៅតំបន់អាហ្វ្រិក អាស៊ី-ប៉ាស៊ីហ្វិក អឺរ៉ុប និងសហរដ្ឋអាម៉េរិក ហើយគ្រោងនឹងចាប់ផ្តើមនៅសប្តាហ៍ទី១ នៃខែកញ្ញា ឆ្នាំ២០២៧ និងបញ្ចប់យ៉ាងយូរបំផុតត្រឹមថ្ងៃទី១ ខែឧសភា ឆ្នាំ២០២៨ ដោយមានការឈប់សម្រាកតាមកាលវិភាគ៕

កញ្ញា ឌិន ថារី | Din Thary

កញ្ញា ឌិន ថារី | Din Thary

កញ្ញា ឌិន ថារី ធ្លាប់មានបទពិសោធន៍ជាច្រើនឆ្នាំទៅលើការសរសេរព័ត៌មាន ជាអ្នករាយការណ៍ព័ត៌មាន និង​សម្របសម្រួល​កម្មវិធីផ្សេងៗ។ បច្ចុប្បន្ន កញ្ញា ជាអ្នករាយការណ៍ព័ត៌មាន និងសរសេរព័ត៌មានអប់រំ នៃ AMS Education ។

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា