សាកលវិទ្យាល័យ​ជាតិ​បាត់ដំបង​ ​ប្រកាស​ជ្រើសរើស​បេក្ខជន​អាហារូបករណ៍​ ​Panasonic ​សម្រាប់​ឆ្នាំ​សិក្សា​ ​២០២៦​-​២០២៧​ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
សាកលវិទ្យាល័យ​ជាតិ​បាត់ដំបង​ ​ប្រកាស​ជ្រើសរើស​បេក្ខជន​អាហារូបករណ៍​ ​Panasonic ​សម្រាប់​ឆ្នាំ​សិក្សា​ ​២០២៦​-​២០២៧​

សាកលវិទ្យាល័យ​ជាតិ​បាត់ដំបង​ ​ប្រកាស​ជ្រើសរើស​បេក្ខជន​អាហារូបករណ៍​ ​Panasonic ​សម្រាប់​ឆ្នាំ​សិក្សា​ ​២០២៦​-​២០២៧​

​សាកលវិទ្យាល័យ​ជាតិ​បាត់ដំបង​ ​(​NUBB​)​ ​បាន​ប្រកាស​ជា​ផ្លូវការ​អំពី​ការ​បើក​ទទួល​ពាក្យសុំ ​អាហារូបករណ៍​ Panasonic ​Scholarsh​ip Program ​សម្រាប់​ឆ្នាំ​សិក្សា​ ​២០២៦​-​២០២៧​។ ​នេះ​ជា​ឱកាស​សម្រាប់​និស្សិត​ដែល​កំពុង​សិក្សា​ថ្នាក់​បរិញ្ញាបត្រ​នៅ​ N​UB​B ​ដែល​មាន​បំណង​ចង់​កាត់បន្ថយ​បន្ទុក​ចំណាយ ​និង​អភិវឌ្ឍ​សមត្ថភាព​សិក្សា​របស់​ខ្លួន​។​

​អត្ថប្រយោជន៍​នៃ​អាហារូបករណ៍​

  • ​ផ្តល់​ជូន​ការ​រ៉ាប់រង​ថ្លៃ​សិក្សា​ពេញលេញ ​(​Full ​tuition coverage​)​។

​លក្ខខណ្ឌ​វិនិច្ឆ័យ​ក្នុង​ការ​ជ្រើសរើស​

បេក្ខជន​ដែល​មាន​សិទ្ធិ​ដាក់​ពាក្យ​ស្នើសុំ​ត្រូវ​បំពេញ​តាម​លក្ខខណ្ឌ​ដូច​ខាង​ក្រោម​៖​
១​. ​ជា​ ​និស្សិត​កំពុង​សិក្សា​ថ្នាក់​បរិញ្ញាបត្រ​ ​នៅ​សាកលវិទ្យាល័យ​ជាតិ​បាត់ដំបង​។​
​២​.​ ​មាន ​មធ្យម​ភាគ​ពិន្ទុ ​(​GPA​) ​ចាប់​ពី​ ​៣​.​០០ ​ឡើង​ទៅ​ ​សម្រាប់​ឆ្នាំ​សិក្សា​ចុងក្រោយ​។
​៣​.​ ​ប្រភព​គ្រួសារ​ដែល​មាន​ជីវភាព​ខ្វះខាត​ ​(​ចង់បាន​ការ​ជួយជ្រោមជ្រែង​ផ្នែក​ហិរញ្ញវត្ថុ​)​។
៤​.​ ប្តេជ្ញាចិត្ត​ចូលរួម​ជា​សមាជិក​បណ្តាញ​អតីត​និស្សិត ​(​Students’ ​Alumni​)​។
​៥​.​ ​មាន​ ​សមត្ថភាព​ប្រើប្រាស់​ភាសា​អង់គ្លេស​បាន​ល្អ​។

​ឯកសារ​តម្រូវ​សម្រាប់​ដាក់​ពាក្យ​

  • ​ប្រវត្តិ​រូប​សង្ខេប ​(​CV​)​ ​និង​ លិខិត​បង្ហាញ​ពី​ចំណាប់អារម្មណ៍​ ​(​Letter ​of ​Interest​)​
    ​- ​ព្រឹត្តិបត្រ​ពិន្ទុ​សិក្សា​ចុងក្រោយ ​(​Academic ​Transcript​) ​ចំនួន​ ១ ​ច្បាប់​
  • ​បង្កាន់ដៃ​បង់ប្រាក់​ចុះ​ឈ្មោះ​សិក្សា​ ​(​Slip of enrolment payment​)​
  • ​លិខិត​បញ្ជាក់​ ​ឬ​ឯកសារ​យោង​បង្ហាញ​ពី​ស្ថានភាព​គ្រួសារ​ខ្វះខាត​

​កាលបរិច្ឆេទ ​និង​របៀប​ដាក់​ពាក្យ​

​ដើម្បី​ទទួល​បាន​ការ​ស្នើឈ្មោះ​ផ្លូវការ​ពី​សាកលវិទ្យាល័យ​ បេក្ខ​ជន​ត្រូវ​រៀបចំ​ឯកសារ​ឱ្យ​បាន​គ្រប់គ្រាន់ ​និង​យក​ទៅ​ដាក់​នៅ​ការិយាល័យ​ទំនាក់ទំនង​សាធារណៈ​ ​និង​អន្តរជាតិ​ ​នៃ​សាកលវិទ្យាល័យ​ជាតិ​បាត់ដំបង ​ឱ្យ​បាន​មុន​ថ្ងៃ​ទី​ ០៧​ ​ខែ​កញ្ញា​ ​ឆ្នាំ​ ​២០​២៦ ​ជា​កំហិត​។​

និស្សិត​ដែល​ទទួល​បាន​ការ​ជ្រើសរើស​នឹង​ត្រូវ​ជូន​ដំណឹង​ជា​ផ្លូវការ​បន្ទាប់ពី​ដំណើរការ​ពិនិត្យ​ឯកសារ​ត្រូវ​បាន​បញ្ចប់​។

​សម្រាប់​ព័ត៌មាន​លម្អិត​បន្ថែម​ ​អាច​ទាក់ទង​ផ្ទាល់​តាមរយៈ​ Telegram​:​ +​855 ​10 711 866​៕

លោក សេក សត្យា | Mr. Sek Sathya

លោក សេក សត្យា | Mr. Sek Sathya

លោក សេក សត្យា មានបទពិសោធន៍ធ្វើការលើវិស័យសារព័ត៌មានរយៈ ពេលជាង ១០ឆ្នាំ និងជាផលិតករកម្មវិធីព័ត៌មានទូរទស្សន៍ ។

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា