សាកលវិទ្យាល័យ​ជាតិ​បាត់ដំបង​ ​ប្រកាស​ផ្តល់​អាហារូបករណ៍​ថ្នាក់​បរិញ្ញាបត្រ ​៤​ជំនាញ​ ​សម្រាប់​ឆ្នាំ​សិក្សា​២០២៦​-​២០២៧​ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
សាកលវិទ្យាល័យ​ជាតិ​បាត់ដំបង​ ​ប្រកាស​ផ្តល់​អាហារូបករណ៍​ថ្នាក់​បរិញ្ញាបត្រ ​៤​ជំនាញ​ ​សម្រាប់​ឆ្នាំ​សិក្សា​២០២៦​-​២០២៧​

សាកលវិទ្យាល័យ​ជាតិ​បាត់ដំបង​ ​ប្រកាស​ផ្តល់​អាហារូបករណ៍​ថ្នាក់​បរិញ្ញាបត្រ ​៤​ជំនាញ​ ​សម្រាប់​ឆ្នាំ​សិក្សា​២០២៦​-​២០២៧​

​ក្រោម​ការ​សហការ​ជាមួយ​ក្រុមហ៊ុន​ «​អេមរុ ​រ៉ាយស៍ ​ខេមបូឌា​» ​(​Amru​ ​Rice​ ​Cambodia​) ​សាកលវិទ្យាល័យ​ជាតិ​បាត់ដំបង​ ​(​NUBB​) ​កំពុង​បើក​ទទួល​ពាក្យ​ស្នើសុំ​អាហារូបករណ៍​ ​ដល់​និស្សិត​ថ្នាក់​បរិញ្ញាបត្រ ​ដែល​ផ្តោត​លើ​ជំនាញ​និរន្តរភាព​កសិកម្ម​, ​ជំនាញ​កែច្នៃ​អាហារ​, ​ជំនាញ​បច្ចេកវិទ្យា​ព័ត៌មាន​ (​IT​) ​និង​ជំនាញ​អគ្គិសនី​អេឡិចត្រូនិច ​ឆ្នាំ​ទី​៣​ ​ដល់​ឆ្នាំ​ទី​៤​ ​សម្រាប់​ឆ្នាំ​សិក្សា​២០២៦​-​២០២៧​។​

Advertisement

​អត្ថប្រយោជន៍​ទទួលបាន​ពី​កម្មវិធី​អាហារូបករណ៍​ ​រួមមាន​ ​ផ្តល់​ការ​រ៉ាប់រង​ថ្លៃ​សិក្សា​ពេញលេញ​, ​ផ្តល់​ឱកាស​ក្នុង​ការ​ដាក់ពាក្យ​ជា​និស្សិត​ហាត់​ការ ​ឬ​បុគ្គលិក​នៅក្នុង​ក្រុមហ៊ុន​ ​ហើយ​និស្សិត​មាន​ឱកាស​សរសេរ​សារណា​បទ​ដែល​អាច​បោះពុម្ព​ក្នុង​កម្រិត​ថ្នាក់​ជាតិ​ ​និង​អន្តរជាតិ​។​

​លក្ខខណ្ឌ​ក្នុង​ការ​ជ្រើសរើស​

​ដើម្បី​មាន​សិទ្ធិ​ដាក់​ពាក្យ​ ​បេក្ខជន​-​បេក្ខ​នារី​ ត្រូវ​បំពេញ​តាម​លក្ខខណ្ឌ​ដូច​ខាងក្រោម​៖​
​-​ ​មាន​ពិន្ទុ​មធ្យម​ភាគ​សរុប ​(​GPA​) ​ចាប់ពី​ ​៣.០០​ ​ឡើង​ទៅ​
​-​ ​ជា​សិស្ស​/​និស្សិត​ដែល​មកពី​ ​គ្រួសារ​មាន​ជីវភាព​ខ្វះខាត​
​- ​ជា​និស្សិត​ខិតខំប្រឹងប្រែង​រៀនសូត្រ
​-​ ​មាន​លទ្ធផល​ និង​ប្រវត្តិ​នៃ​ការ​ចូលរួម​យ៉ាង​សកម្ម​ក្នុង​សកម្មភាព​សង្គម​

​បេក្ខជន​ដែល​មាន​ចំណាប់អារម្មណ៍​ ​អាច​ធ្វើ​ការ​ដាក់ពាក្យ​នៅ​ការិយាល័យ​អន្តរជាតិ​ ​និង​ទំនាក់ទំនង​សាធារណៈ​ នៃ​សាកលវិទ្យាល័យ​ជាតិ​បាត់ដំបង​ ​រៀងរាល់​ម៉ោង​ធ្វើការ ​ដោយ​ភ្ជាប់​ជាមួយ​នូវ​ឯកសារ​ ​៖​ ​ប្រវត្តិ​រូប​សង្ខេប ​(​CV​)​, ​ព្រឹត្តិបត្រ​ពិន្ទុ​សិក្សា​ ​(​ចុងក្រោយ​បង្អស់​),​ ​បង្កាន់ដៃ​បង់ប្រាក់​ចុះឈ្មោះ​ចូលរៀន​, ​ឯកសារ​បញ្ជាក់​ពី​ភាព​ខ្វះខាត​ផ្នែក​ហិរញ្ញវត្ថុ​/​ជីវភាព​, ​វិញ្ញាបនបត្រ​បន្ថែម​ផ្សេង​ៗ​ ​(​ប្រសិនបើ​មាន​)​។​

​ចាប់​ទទួល​ពាក្យ​ពី​ថ្ងៃ​ផ្សាយ​ដំណឹង​រហូតដល់​ថ្ងៃទី​២០​ ​ខែសីហា ​ឆ្នាំ​២០២៦​៕

កញ្ញា ឌិន ថារី | Din Thary

កញ្ញា ឌិន ថារី | Din Thary

កញ្ញា ឌិន ថារី ធ្លាប់មានបទពិសោធន៍ជាច្រើនឆ្នាំទៅលើការសរសេរព័ត៌មាន ជាអ្នករាយការណ៍ព័ត៌មាន និង​សម្របសម្រួល​កម្មវិធីផ្សេងៗ។ បច្ចុប្បន្ន កញ្ញា ជាអ្នករាយការណ៍ព័ត៌មាន និងសរសេរព័ត៌មានអប់រំ នៃ AMS Education ។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា