ក្រសួងអប់រំហាមសិស្ស​ប្រើប្រាស់​ទូរស័ព្ទដៃក្នុងថ្នាក់រៀន | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ក្រសួងអប់រំហាមសិស្ស​ប្រើប្រាស់​ទូរស័ព្ទដៃក្នុងថ្នាក់រៀន

ក្រសួងអប់រំហាមសិស្ស​ប្រើប្រាស់​ទូរស័ព្ទដៃក្នុងថ្នាក់រៀន

ជាថ្មីម្តងទៀត​ តាមរយៈសេចក្តីណែនាំស្តីពីការពង្រឹង​ការ​អនុវត្ត​បទបញ្ជាផ្ទៃក្នុង​នៅ​តាម​គ្រឹះស្ថាន​សិក្សា​, ក្រសួងអប់រំ បានធ្វើការ​ហាមដាច់ខាត មិន​ឱ្យ​សិស្ស​ប្រើប្រាស់​ទូរស័ព្ទដៃ​ក្នុងថ្នាក់រៀនឡើយ ទោះក្នុងម៉ោងរៀន ឬម៉ោងចេញលេង លើកលែងតែមានការ​អនុញ្ញាត។ ការហាមឃាត់ការប្រើប្រាស់ទូរស័ព្ទដៃក្នុងថ្នាក់រៀននេះ គឺក្នុង​បំណង​លើក​កម្ពស់ចរិយាសម្បទារបស់សិស្ស។

Advertisement

ក្រសួងអប់រំ​លើកឡើងថា ការអប់រំចរិយាសម្បទារបស់អ្នកសិក្សា គឺជា​ភារកិច្ច និង​ទាមទារ​ការ​ចូលរួម​របស់អ្នកពាក់ព័ន្ធទាំងអស់ ដែល​រួមមាន គណៈគ្រប់គ្រងសាលារៀន គ្រូបង្រៀន មាតាបិតា អ្នកអាណាព្យាបាល និងអាជ្ញាធរពាក់ព័ន្ធ ក៏​ដូចជា​សង្គមជាតិទាំងមូល។

ក្នុងសេចក្តីណែនាំ ក្រសួងអប់រំ បានរំលឹក សិស្សានុសិស្ស កុំឱ្យ​​លេង​ល្បែង​ស៊ីសង ឬល្បែង​ភ្នាល់​គ្រប់ប្រភេទ​នៅ​ក្នុងគ្រឹះស្ថានសិក្សា ក៏​ដូចជាមិនត្រូវ​ជក់បារីគ្រប់ប្រភេទ​ផងដែរ ដោយ​សិស្សានុសិស្ស ត្រូវ​រក្សា​ភាពថ្លៃថ្នូរ សីលធម៌ និងសុជីវធម៌, សិស្សានុសិស្ស ក៏​ត្រូវ​ចូលរួមអនុវត្តតាម​កម្មវិធីសិក្សា និង​សកម្មភាពក្រៅម៉ោង​សិក្សា ដែលគ្រឹះស្ថាន​សិក្សា​បាន​កំណត់ ដូចជា ចូលរួមស្តាប់កម្មវិធីសំដែងធម៌ទេសនា ឬបឋកថាអំពីសីលធម៌ ឬសុជីវធម៌។

ជាមួយគ្នានេះ ក្រសួងអប់រំ ក៏​បានណែនាំ​ទៅដល់​មន្ទីរអប់រំ ត្រូវ​សហការ​សម្របសម្រួល និង​ជំរុញ​ការអនុវត្ត​សកម្មភាពក្រៅម៉ោង​សិក្សា ដូចជា កម្មវិធីអប់រំចិត្ត កម្មវិធីប្រឹក្សាយោបល់ បាឋកថាអំពីសីលធម៌ ឬសុជីវធម៌ប្រចាំសប្តាហ៍ កម្មវិធី​អប់រំសីលធម៌ ការងារស្ម័គ្រចិត្ត កីឡា ក្លឹបសិក្សា សកម្មភាព​បណ្ណាល័យ និង​ការ​សិក្សា​ស្រាវជ្រាវជាក្រុមជាដើម៕

លោក សេក សត្យា | Mr. Sek Sathya

លោក សេក សត្យា | Mr. Sek Sathya

លោក សេក សត្យា មានបទពិសោធន៍ធ្វើការលើវិស័យសារព័ត៌មានរយៈ ពេលជាង ១០ឆ្នាំ និងជាផលិតករកម្មវិធីព័ត៌មានទូរទស្សន៍ ។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា