រដ្ឋមន្រ្តីអប់រំ ៖ យើងត្រូវចេះទាញយកចំណុចខ្លាំងរបស់ AI មកប្រើប្រាស់ជាឧបករណ៍ជំនួយការងារ ប្រកបដោយ «សីលធម៌ និងទំនួលខុសត្រូវ» | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
រដ្ឋមន្រ្តីអប់រំ ៖ យើងត្រូវចេះទាញយកចំណុចខ្លាំងរបស់ AI មកប្រើប្រាស់ជាឧបករណ៍ជំនួយការងារ ប្រកបដោយ «សីលធម៌ និងទំនួលខុសត្រូវ»

រដ្ឋមន្រ្តីអប់រំ ៖ យើងត្រូវចេះទាញយកចំណុចខ្លាំងរបស់ AI មកប្រើប្រាស់ជាឧបករណ៍ជំនួយការងារ ប្រកបដោយ «សីលធម៌ និងទំនួលខុសត្រូវ»

មានប្រសាសន៍​ទៅ​កាន់ថ្នាក់ដឹកនាំ​ក្រសួងអប់រំ សាស្រ្តាចារ្យ គ្រូឧទ្ទេស អ្នកស្រាវជ្រាវ សិស្ស និស្សិត ក្នុង​សន្និសីទ​ស្រាវជ្រាវ​ថ្នាក់ជាតិ​លើកទី១ ក្រោម​ប្រធានបទ “គ្រូបង្រៀន និងបញ្ញាសិប្បនិម្មិត​ក្នុង​បរិវត្តកម្មឌីជីថល” ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្រ្តី​ក្រសួងអប់រំ យុវជន និងកីឡា បានលើកឡើងថា ក្នុងបរិបទនៃបដិវត្តន៍ឧស្សាហកម្ម ៤.០ និងបរិវត្តកម្មឌីជីថល បញ្ញាសិប្បនិម្មិត (AI) កំពុងក្លាយជាបច្ចេកវិទ្យាយុទ្ធសាស្ត្រ យើង​ត្រូវ​ចេះ ទាញយកចំណុចខ្លាំងរបស់ AI មកប្រើប្រាស់ជាឧបករណ៍ជំនួយការងារ ប្រកបដោយ «សីលធម៌ និងទំនួលខុសត្រូវ» ដើម្បីបង្កើនការគិតវិភាគ និងច្នៃប្រឌិត ដោយមិនប៉ះពាល់ដល់ឯករាជ្យភាពនៃការគិតរបស់សិស្សឡើយ។ ទោះ​យ៉ាងណា ឯកឧត្តម​រដ្ឋមន្រ្តី​បានសង្កត់ធ្ងន់ថា វានៅតែមិនទាន់អាចជំនួសតួនាទីស្នូលរបស់គ្រូបង្រៀនបានឡើយ។

Advertisement

ដើម្បីឆ្លើយតបទៅនឹងការវិវត្តយ៉ាងរហ័សនៃសង្គម-សេដ្ឋកិច្ចឌីជីថល ឯកឧត្តមបណ្ឌិតសភាចារ្យ បានបង្ហើបពីចក្ខុវិស័យរបស់ក្រសួងអប់រំ ក្នុងការធ្វើទំនើបកម្មប្រព័ន្ធអប់រំកម្ពុជា តាមរយៈការកែទម្រង់កម្មវិធីសិក្សា កែលម្អសៀវភៅសិក្សាគោល និងផ្លាស់ប្តូរវិធីសាស្ត្របណ្តុះបណ្តាលគ្រូ ដើម្បីឆ្លើយតបទៅនឹងការវិវត្តយ៉ាងរហ័សនៃសង្គម-សេដ្ឋកិច្ចឌីជីថល ព្រមទាំងជួយគាំទ្រដល់ការធ្វើពិពិធកម្មសេដ្ឋកិច្ចជាតិ ដូចជាវិស័យកសិកម្មឆ្លាតវៃ (Smart Agriculture) ជាដើម។

ក្រៅពីការសង្កត់ធ្ងន់លើរឿង AI ឯកឧត្តមរដ្ឋមន្ត្រី ក៏បានភ្ជាប់ការប្រើប្រាស់បច្ចេកវិទ្យាទៅនឹងលទ្ធផលសិក្សារបស់សិស្ស ដែលឆ្លុះបញ្ចាំងតាមរយៈការវាយតម្លៃកម្រិតតំបន់ និងអន្តរជាតិ រួមមានតេស្ត SEA-PLM និង PISA។

ជាមួយគ្នានេះ ឯកឧត្តមបណ្ឌិតសភាចារ្យ ក៏បានជំរុញឱ្យគណៈគ្រប់គ្រង និងគ្រប់ភាគីពាក់ព័ន្ធ រួមគ្នាពិនិត្យមើលកម្មវិធីសិក្សា ព្រមទាំងបញ្ជ្រាបបច្ចេកវិទ្យាឌីជីថល និងសូចនាករតេស្ត SEA-PLM និង PISA ទៅក្នុងការគ្រប់គ្រងសាលារៀន និងថ្នាក់រៀន ដើម្បីបន្តជំរុញការធ្វើកំណែទម្រង់សាលារៀន ក្នុងក្របខ័ណ្ឌ “សាលារៀនគំរូ” ព្រមទាំងការបន្តធ្វើកំណែទម្រង់វិស័យឧត្តមសិក្សា ឱ្យស្របតាមទិសដៅនៃយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល សំដៅ​កសាងមូលធនមនុស្សកម្ពុជាឱ្យមានភាពធន់ វៃឆ្លាត និងមានសមត្ថភាពប្រកួតប្រជែងខ្ពស់៕

លោក សេក សត្យា | Mr. Sek Sathya

លោក សេក សត្យា | Mr. Sek Sathya

លោក សេក សត្យា មានបទពិសោធន៍ធ្វើការលើវិស័យសារព័ត៌មានរយៈ ពេលជាង ១០ឆ្នាំ និងជាផលិតករកម្មវិធីព័ត៌មានទូរទស្សន៍ ។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា