រដ្ឋមន្ត្រីអប់រំ ៖ ភាសាចិនកំពុងរីកដុះដាលខ្លាំងក្នុងប្រព័ន្ធអប់រំកម្ពុជា | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
រដ្ឋមន្ត្រីអប់រំ ៖ ភាសាចិនកំពុងរីកដុះដាលខ្លាំងក្នុងប្រព័ន្ធអប់រំកម្ពុជា

រដ្ឋមន្ត្រីអប់រំ ៖ ភាសាចិនកំពុងរីកដុះដាលខ្លាំងក្នុងប្រព័ន្ធអប់រំកម្ពុជា

ភ្នំពេញ — រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា ឯកឧត្តម ហង់ជួន ណារ៉ុន បានថ្លែងថា ការអប់រំភាសាចិនកំពុងរីកដុះដាលយ៉ាងខ្លាំងក្នុងប្រព័ន្ធអប់រំនៅកម្ពុជា ហើយបានបញ្ជាក់ថា ជំនាញភាសាមួយនេះ កំពុងក្លាយជាកម្លាំងចលករសំខាន់ក្នុងការជំរុញសេដ្ឋកិច្ចជាតិ ដើម្បីសម្រេចចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០។

Advertisement

ការលើកឡើងនេះ បានធ្វើឡើងក្នុងឱកាសអញ្ជើញជាសហធិបតី ក្នុងពិធីអបអរសាទរ ទិវាភាសាចិនអន្តរជាតិ ឆ្នាំ២០២៦ ដែលប្រារព្ធឡើងនៅវិទ្យាស្ថានខុងជឺ នៃរាជបណ្ឌិត្យសភាកម្ពុជានៅថ្ងៃទី២១ ខែមេសា ដោយមានការចូលរួមពី ឯកឧត្តម វ៉ាង វិនពីន ឯកអគ្គរដ្ឋទូតសាធារណរដ្ឋប្រជាមានិតចិន ប្រចាំព្រះរាជាណាចក្រកម្ពុជា ផងដែរ។

ទិវាភាសាចិនអន្តរជាតិ គឺជាកម្មវិធីដែលគាំទ្រដោយស្ថានទូតចិនប្រចាំកម្ពុជា និងមជ្ឈមណ្ឌលសហប្រតិបត្តិការផ្លាស់ប្ដូរភាសាចិន-បរទេស នៃក្រសួងអប់រំចិន ក្នុងគោលបំណងលើកទឹកចិត្តយុវជនឱ្យសិក្សាភាសាចិន ពង្រឹងការអប់រំភាសាចិន និងពង្រីកការផ្លាស់ប្ដូរវប្បធម៌រវាងប្រជាជនកម្ពុជា និងចិន។

ឯកឧត្តម ហង់ ជួនណារ៉ុង បានសង្កត់ធ្ងន់ថា ការចេះភាសាចិនគឺជាឧត្តមភាពប្រកួតប្រជែងដ៏សំខាន់សម្រាប់យុវជនកម្ពុជា ក្នុងការចាប់យកឱកាសការងារ និងអាជីវកម្មក្នុងសតវត្សទី២១។ ឯកឧត្តមបន្ថែមថា ជំនាញភាសានេះមិនត្រឹមតែជួយអភិវឌ្ឍបុគ្គលប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាកម្លាំងចលករយ៉ាងសំខាន់ក្នុងការជំរុញសេដ្ឋកិច្ចជាតិផងដែរ។

លោក គិន ភា ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិ នៃរាជបណ្ឌិត្យសភាកម្ពុជាបានមើលឃើញថា ភាសាចិនកំពុងត្រូវបានប្រើប្រាស់យ៉ាងទូលំទូលាយនៅកម្ពុជាស្របពេលមានការវិនិយោគ និងក្រុមហ៊ុនចិនកើនឡើង ដែលបង្កើតតម្រូវការខ្ពស់សម្រាប់អ្នកចេះភាសាចិន។

លោកថា « យុវជនចេះភាសាចិន គឺជាឱកាសពួកគេក្នុងការស្វែងរកការងារផង ទំនាក់ទំនងផង និងជាច្រកទ្វារនៃចំណេះដឹង ព្រោះភាសាចិនបច្ចុប្បន្នត្រូវបានដាក់បញ្ចូលជាផ្លូវការក្នុងអង្គការសហប្រជាជាតិ ហើយក៏ជាភាសាមួយដែលមនុស្សជុំវិញពិភពលោកប្រើប្រាស់ផងដែរ»។

ទោះជាយ៉ាងណា លោកក៏បានអំពាវនាវឱ្យយុវជនបន្តប្រើប្រាស់ភាសាជាតិខ្លួនឯងឱ្យបានត្រឹមត្រូវផងដែរ។

នៅក្នុងពិធីនោះដែរ ឯកអគ្គរដ្ឋទូតសាធារណរដ្ឋប្រជាមានិតចិនបានថ្លែងថា ភាសាចិនជាស្ពានសម្រាប់ការទំនាក់ទំនង និងជាចំណងវប្បធម៌ ដែលអនុញ្ញាតឱ្យអ្នកសិក្សាស្វែងយល់ពីអរិយធម៌ចិន និងពង្រឹងកិច្ចសហប្រតិបត្តិការរវាងប្រជាជនទាំងពីរ។

ឯកអគ្គរដ្ឋទូតក៏បានបង្ហាញមោទនភាពចំពោះវឌ្ឍនភាព នៃមិត្តភាពកម្ពុជា–ចិន និងប្តេជ្ញាបន្តបង្កើតឱកាសសិក្សាបន្ថែមសម្រាប់យុវជនកម្ពុជា ដើម្បីពង្រឹងទំនាក់ទំនងនេះឱ្យកាន់តែរឹងមាំ។

សូមជម្រាបថា ទំនាក់ទំនងរវាងកម្ពុជា និង ចិនមានភាពជិតស្និទ្ធយូរអង្វែង និងកំពុងពង្រីកនៅក្នុងវិស័យសំខាន់ៗ រួមមាន អប់រំ ពាណិជ្ជកម្ម និងវប្បធម៌៕

លោកស្រី សែន ដាវិត | Mrs. Sen David

លោកស្រី សែន ដាវិត | Mrs. Sen David

ជីវប្រវត្តិ ៖ លោកស្រី សែន ដាវិតបានបញ្ចប់ការសិក្សាផ្នែករដ្ឋបាលសាធារណៈ នៅសាកលវិទ្យាល័យភូមិន្ទនីតិសាស្រ្ដ និងវិទ្យាសាស្រ្ដសេដ្ឋកិច្ច។ លោកស្រីមានបទពិសោធន៍ជាអ្នកសារ​ព័ត៌មាន ក្នុងផ្នែកបោះពុម្ព វិទ្យុ និងជាអ្នក​រាយការណ៍ព័ត៌មានទូរទស្សន៍។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា