រដ្ឋមន្រ្តីអប់រំ ៖ ក្នុងបរិបទ AI សាលារៀនទាំងរដ្ឋ និងឯកជន ត្រូវបង្កើន​ការ​ប្រើបច្ចេកវិទ្យាឌីជីថលដើម្បីគាំទ្រ​ដល់ការរៀន និងបង្រៀន | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
រដ្ឋមន្រ្តីអប់រំ ៖ ក្នុងបរិបទ AI សាលារៀនទាំងរដ្ឋ និងឯកជន ត្រូវបង្កើន​ការ​ប្រើបច្ចេកវិទ្យាឌីជីថលដើម្បីគាំទ្រ​ដល់ការរៀន និងបង្រៀន

រដ្ឋមន្រ្តីអប់រំ ៖ ក្នុងបរិបទ AI សាលារៀនទាំងរដ្ឋ និងឯកជន ត្រូវបង្កើន​ការ​ប្រើបច្ចេកវិទ្យាឌីជីថលដើម្បីគាំទ្រ​ដល់ការរៀន និងបង្រៀន

ជាការត្រៀមលក្ខណៈសម្រាប់យុគសម័យឌីជីថល ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា បានជំរុញ​ឱ្យ​គ្រឹះស្ថានសិក្សា​ទាំងរដ្ឋ និង​ឯកជន ប្រើប្រាស់បច្ចេកវិទ្យាឌីជីថល ដើម្បីធ្វើទំនើបកម្មលើ​ការ​រៀន និងបង្រៀន ក៏​ដូចជា​ការ​គ្រប់គ្រងសាលារៀន​ឱ្យ​កាន់តែប្រសើរ។

Advertisement

ការថ្លែងបែបនេះបានធ្វើឡើងក្នុងឱកាសដែលឯកឧត្តមបណ្ឌិតសភាចារ្យ អញ្ជើញជាអធិបតីក្នុងពិធីអបអរសាទរ និងប្រគល់បណ្ណសរសើរជូនដល់គណៈគ្រប់គ្រង នាយក នាយិកា និងគ្រូបង្រៀនឆ្នើមមកពីស្ថាប័នអប់រំចំនួន ១៤០ នៃសហព័ន្ធសេវាអប់រំនៅកម្ពុជា កាលពីពេលថ្មីៗនេះ។

ឯកឧត្តម ហង់ជួន ណារ៉ុន រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា

ឯកឧត្តម ហង់ជួន ណារ៉ុន មានប្រសាសន៍ថា ក្នុងបរិបទសតវត្សទី២១ បច្ចេកវិទ្យា AI កំពុងផ្លាស់ប្តូរទម្លាប់នៃការរស់នៅ និងការងារយ៉ាងឆាប់រហ័ស។ ហេតុនេះ សាលារៀនត្រូវតែបង្កើនការប្រើប្រាស់បច្ចេកវិទ្យាឌីជីថលដើម្បីគាំទ្រដល់ការរៀន និងបង្រៀន។ ប៉ុន្តែឯកឧត្តមរំលឹកថា បច្ចេកវិទ្យាមិនអាច​ជំនួសគ្រូបង្រៀនទាំងស្រុងនោះទេ។

“ប៉ុន្តែត្រូវចងចាំថា សមត្ថភាព បទពិសោធ និងវិធីសាស្ត្របង្រៀនរបស់លោកគ្រូ អ្នកគ្រូនៅតែជាចំណុចសំខាន់ដែលបញ្ញាសិប្បនិម្មិត (AI) មិនទាន់អាចជំនួសបានឡើយ”

ជាមួយគ្នានេះ ឯកឧត្តមរដ្ឋមន្រ្តី ក៏​បានស្នើ​ឱ្យ​វិស័យឯកជនគួរបង្កើនកិច្ចសហការជាមួយវិទ្យាស្ថានគរុកោសល្យ ដើម្បីបំប៉នវិធីសាស្ត្របង្រៀនថ្មីៗ ដូចជាវិធីសាស្ត្រសាលារៀនជំនាន់ថ្មី ដែលបណ្តុះឱ្យសិស្សចេះវិភាគ ស្រមើស្រមៃ និងមានបញ្ញាស្មារតីរឹងមាំ សំដៅធានាបាននូវតុល្យភាពរវាងវិជ្ជាសម្បទា កាយសម្បទា ចរិយាសម្បទា និងបំណិនសម្បទា សម្រាប់អ្នកសិក្សាក្នុងយុគសម័យថ្មី៕

លោក សេក សត្យា | Mr. Sek Sathya

លោក សេក សត្យា | Mr. Sek Sathya

លោក សេក សត្យា មានបទពិសោធន៍ធ្វើការលើវិស័យសារព័ត៌មានរយៈ ពេលជាង ១០ឆ្នាំ និងជាផលិតករកម្មវិធីព័ត៌មានទូរទស្សន៍ ។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា