រត់ដើម្បីភាពយូរអង្វែង និងសុខុមាលភាពគ្រប់ជំនាន់ ៖ មេនូឡាយហ្វ៍ បន្តគាំទ្រយ៉ាងមុតមាំដល់ព្រឹត្តិការណ៍រត់ប្រណាំងអន្តរជាតិពាក់កណ្តាលម៉ារ៉ាតុងនៅអង្គរវត្ត លើកទី៣១ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
រត់ដើម្បីភាពយូរអង្វែង និងសុខុមាលភាពគ្រប់ជំនាន់ ៖ មេនូឡាយហ្វ៍ បន្តគាំទ្រយ៉ាងមុតមាំដល់ព្រឹត្តិការណ៍រត់ប្រណាំងអន្តរជាតិពាក់កណ្តាលម៉ារ៉ាតុងនៅអង្គរវត្ត លើកទី៣១

រត់ដើម្បីភាពយូរអង្វែង និងសុខុមាលភាពគ្រប់ជំនាន់ ៖ មេនូឡាយហ្វ៍ បន្តគាំទ្រយ៉ាងមុតមាំដល់ព្រឹត្តិការណ៍រត់ប្រណាំងអន្តរជាតិពាក់កណ្តាលម៉ារ៉ាតុងនៅអង្គរវត្ត លើកទី៣១

ក្រុមហ៊ុន មេនូឡាយហ្វ៍ បានបន្តកិច្ចសហការយ៉ាងរឹងមាំជាមួយគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) ក្នុងនាមជាដៃគូសហការផ្ដាច់មុខនៃព្រឹត្តិការណ៍រត់ប្រណាំងអន្តរជាតិពាក់កណ្តាលម៉ារ៉ាតុងនៅអង្គរវត្ត លើកទី៣១ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០២៦។

សម្រាប់ព្រឹត្តិការណ៍រត់ប្រណាំងអន្តរជាតិពាក់កណ្តាលម៉ារ៉ាតុងនៅអង្គរវត្ត លើកទី៣១ ខាងមុខនេះ កិច្ចសហការនេះនៅតែបន្តលើកយកពាក្យស្លោក «រត់ ដើម្បីភាពយូរអង្វែង» (Run for Longevity) ក្នុងគោលបំណងលើកកម្ពស់សុខុមាលភាព និងគុណភាពជីវិត តាមរយៈកីឡារត់។ គំនិតផ្តួចផ្តើមនេះ មានទំនាក់ទំនងយ៉ាងស៊ីជម្រៅទៅនឹងបេសកកម្មស្នូលរបស់ក្រុមហ៊ុន មេនូឡាយហ្វ៍ ក្នុងការជួយឱ្យប្រជាជនរស់នៅបានយូរអង្វែង មានសុខភាពល្អ និងមានសុវត្ថិភាពផ្នែកហិរញ្ញវត្ថុកាន់តែប្រសើរ។

ទន្ទឹមនឹងនេះ ក្រុមហ៊ុន មេនូឡាយហ្វ៍ ក៏បន្តជំរុញការអភិវឌ្ឍសេដ្ឋកិច្ចមូលដ្ឋាន ជាពិសេសសេដ្ឋកិច្ចក្នុងប្រព័ន្ធ និងក្រៅប្រព័ន្ធរបស់ប្រជាពលរដ្ឋនៅខេត្តសៀមរាប។ កន្លងមក ការចូលរួមយ៉ាងសកម្មរបស់ក្រុមហ៊ុន មេនូឡាយហ្វ៍ មិនត្រឹមតែបានធ្វើឱ្យសេដ្ឋកិច្ចសហគមន៍កាន់តែប្រសើរឡើងប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានរួមចំណែកយ៉ាងសំខាន់ក្នុងការលើកកម្ពស់សុខុមាលភាព ការបណ្តុះផ្នត់គំនិតនៃការរស់នៅបានយូរអង្វែង ការផ្សព្វផ្សាយអំពីបេតិកភណ្ឌជាតិ និងការប្រមូលថវិកាសប្បុរសធម៌ ដើម្បីបរិច្ចាគជូនមន្ទីរពេទ្យកុមារក្នុងស្រុក និងអង្គការនានានៅកម្ពុជាផងដែរ។

ក្នុងរយៈពេល ១៣ ឆ្នាំ កន្លងមកនេះ ការចូលរួមយ៉ាងសកម្មរបស់ មេនូឡាយហ្វ៍ បានផ្លាស់ប្តូរព្រឹត្តិការណ៍នេះពីកម្មវិធីរត់ប្រណាំងធម្មតា ឱ្យក្លាយជាវេទិកាកីឡាកម្រិតពិភពលោក។ នៅឆ្នាំនេះ ក្រោមកិច្ចបន្តសហការជាមួយគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) មានសេចក្ដីសោមន្សរីករាយក្នុងការត្រៀមខ្លួនទទួលស្វាគមន៍អត្តពលិកជាតិ និងអន្តរជាតិជាងប្រមាណ ១៧.០០០ នាក់ ដែលមកពី ៧៦ ប្រទេសជុំវិញសកលលោកដែលនឹងមកចូលរួមរត់ប្រណាំងអន្តរជាតិពាក់កណ្តាលម៉ារ៉ាតុងនៅអង្គរវត្ត លើកទី៣១ ខាងមុខនេះ។

«រត់ ដើម្បីភាពយូរអង្វែង» (Run for Longevity) មិនត្រឹមតែជាពាក្យស្លោកនៃព្រឹត្តិការណ៍ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងឆ្លុះបញ្ចាំងពីចក្ខុវិស័យ និងបេសកកម្មរបស់ មេនូឡាយហ្វ៍ (Manulife) ក្នុងការបន្តជួយប្រជាជនឱ្យរស់នៅប្រកបដោយសុខភាពល្អ អាយុវែង និងមានអនាគតហិរញ្ញវត្ថុដ៏រឹងមាំ សម្រាប់គ្រប់ជំនាន់។ តាមរយៈកិច្ចសហការពីគ្រប់ភាគីពាក់ព័ន្ធ និងភាពជាដៃគូរបស់ មេនូឡាយហ្វ៍ (Manulife) ក្នុងការរៀបចំព្រឹត្តិការណ៍នេះ កម្មវិធីនេះបានប្រព្រឹត្តទៅដោយជោគជ័យ និងប្រកបដោយគុណភាពកាន់តែប្រសើរឡើង ពីមួយឆ្នាំទៅមួយឆ្នាំ។

ឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា និងជារដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា បានមានប្រសាសន៍ថា «ខ្ញុំពិតជាមានសេចក្ដីសោមនស្សរីករាយយ៉ាងក្រៃលែង ក្នុងការស្វាគមន៍ភ្ញៀវកិត្ដិយសជាតិ និងអន្ដរជាតិ ដែលកំពុងបម្រើការងារនៅក្រុមហ៊ុន មេនូឡាយហ្វ៍ ដែលមកចូលរួមក្នុងព្រឹត្តិការណ៍រត់ប្រណាំងអន្តរជាតិពាក់កណ្តាលម៉ារ៉ាតុងនៅអង្គរវត្ត លើកទី៣១។ ខ្ញុំជឿជាក់ជានិច្ចថា ក្រុមហ៊ុន មេនូឡាយហ្វ៍ មិនត្រឹមតែជាដៃគូសហការផ្តាច់មុខនៃព្រឹត្តិការណ៍នេះប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាដៃគូយុទ្ធសាស្ត្រដ៏សំខាន់ ក្នុងការលើកស្ទួយវិស័យទេសចរណ៍ និងការរួមចំណែកបង្កើនប្រាក់ចំណូលសម្រាប់សហគមន៍ ដែលជាកត្ដាជំរុញកំណើនសេដ្ឋកិច្ចផងដែរ។»

លោក ចាន់ រដ្ឋា អគ្គនាយកក្រុមហ៊ុន មេនូឡាយហ្វ៍ ក៏បានមានប្រសាសន៍ថា «មេនូឡាយហ្វ៍ ជឿជាក់ថា កីឡារត់មិនត្រឹមតែជាមធ្យោបាយលើកកម្ពស់សុខភាព និងកាយសម្បទាប៉ុណ្ណោះទេ ប៉ុន្តែក៏ជាការវិនិយោគលើគុណភាពជីវិត និងការពង្រឹងស្មារតីសហគមន៍ផងដែរ។ ព្រឹត្តិការណ៍ធំប្រចាំឆ្នាំនេះ តែងតែទទួលបានការគាំទ្រពីរាជរដ្ឋាភិបាលកម្ពុជា និងការចូលរួមពីសំណាក់ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់។ យើងនៅតែបន្តលើកស្ទួយដល់វិស័យទេសចរណ៍ សេដ្ឋកិច្ចរបស់ប្រជាជនក្នុងតំបន់ ព្រមទាំងសហគមន៍ទាំងមូល តាមរយៈការឧបត្ថម្ភថវិកាដល់មន្ទីរពេទ្យ និងអង្គការនានានៅក្នុងប្រទេសកម្ពុជា។»

អំពី ក្រុមហ៊ុន មេនូឡាយហ្វ៍
ក្រុមហ៊ុន មេនូឡាយហ្វ៍ ហ្វាយនែនសល គឺជាក្រុមហ៊ុនផ្តល់សេវាកម្មហិរញ្ញវត្ថុឈានមុខគេមួយលំដាប់ពិភពលោក ដែលជួយឱ្យអតិថិជនធ្វើការសម្រេចចិត្តបានកាន់តែងាយស្រួល និងរស់នៅបានកាន់តែប្រសើរ។ យើងមានទីស្នាក់ការកណ្តាលសកលនៅទីក្រុងតូរ៉ុនតូ ប្រទេសកាណាដា និងមានប្រតិបត្តិការអាជីវកម្មក្រោមឈ្មោះ ក្រុមហ៊ុន មេនូឡាយហ្វ៍ នៅប្រទេសកាណាដា តំបន់អាស៊ី និងអឺរ៉ុប ព្រមទាំងក្រោមឈ្មោះ ក្រុមហ៊ុន John Hancock នៅសហរដ្ឋអាមេរិក។ គិតត្រឹមចុងឆ្នាំ២០២៤ យើងមានបុគ្គលិកជាង ៣៧,០០០ នាក់ ភ្នាក់ងារធានារ៉ាប់រងជាង ១០៩,០០០ នាក់ និងដៃគូចែកចាយផលិតផលធានារ៉ាប់រងអាយុជីវិតរាប់ពាន់ទៀត ដែលកំពុងផ្តល់សេវាកម្មជូនអតិថិជនជាង ៣៦ លាននាក់នៅទូទាំងពិភពលោក។ សម្រាប់ព័ត៌មានបន្ថែម សូមចូលទៅកាន់គេហទំព័រ www.manulife.com។

អំពី ក្រុមហ៊ុន មេនូឡាយហ្វ៍ ខេមបូឌា
ក្រុមហ៊ុន មេនូឡាយហ្វ៍ ខេមបូឌា បានចាប់ផ្ដើមប្រតិបត្តិការជាផ្លូវការនៅប្រទេសកម្ពុជា កាលពីថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១២ ក្នុងនាមជាក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិតលំដាប់អន្តរជាតិដំបូងគេបង្អស់នៅក្នុងប្រទេសកម្ពុជា។ ក្រុមហ៊ុនប្តេជ្ញាយ៉ាងមុតមាំក្នុងការជួយកសាងអនាគតហិរញ្ញវត្ថុដ៏រឹងមាំជូនគ្រួសារកម្ពុជា។ សម្រាប់ព័ត៌មានបន្ថែម សូមចូលទៅកាន់គេហទំព័រ www.manulife.com.kh ឬទាក់ទងមកលេខទូរសព្ទ ១៨០០ ២១១ ២១១។

ទំនាក់ទំនងសារព័ត៌មាន៖
កញ្ញា ជា វិជាន
លេខទូរស័ព្ទ៖ 096-2829-791
អ៊ីមែល៖ Vichean_chea@manulife.com

លោក សេក សត្យា | Mr. Sek Sathya

លោក សេក សត្យា | Mr. Sek Sathya

លោក សេក សត្យា មានបទពិសោធន៍ធ្វើការលើវិស័យសារព័ត៌មានរយៈ ពេលជាង ១០ឆ្នាំ និងជាផលិតករកម្មវិធីព័ត៌មានទូរទស្សន៍ ។

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា