អាហារូបករណ៍ម៉ាណាគី ទៅសិក្សា​នៅប្រទេស​ណូវែលហ្សេឡង់ឆ្នាំ២០២៦

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
អាហារូបករណ៍ម៉ាណាគី ទៅសិក្សា​នៅប្រទេស​ណូវែលហ្សេឡង់ឆ្នាំ២០២៦

អាហារូបករណ៍ម៉ាណាគី ទៅសិក្សា​នៅប្រទេស​ណូវែលហ្សេឡង់ឆ្នាំ២០២៦

សំឡេងត្រូវបានបង្កើតឡើងដោយប្រព័ន្ធបញ្ញាសិប្បនិម្មិត

ស្ថានទូតណូវែលហ្សេឡង់ប្រចាំកម្ពុជា កាលពីថ្ងៃទី១ ខែមីនា បានប្រកាសផ្តល់អាហារូបករណ៍ Manaaki New Zealand Scholarships សម្រាប់ឆ្នាំ២០២៦ ដល់ប្រជាជន​កម្ពុជា។

Advertisement

អាហារូបករណ៍ Manaaki New Zealand Scholarships ផ្តល់ជូនសម្រាប់កម្រិតសញ្ញាបត្រ​ក្រោយ​ឧត្តម​សិក្សា (Postgraduate Diploma), ថ្នាក់​បរិញ្ញាបត្រ​ជាន់ខ្ពស់ (Master’s) និងថ្នាក់បណ្ឌិត (PhD) សម្រាប់ប្រជាជន​កម្ពុជា ដែល​ស្វែង​រក​ការ​សិក្សា​ក្នុងវិស័យដែល​រួម​ចំណែក​ដល់​ការ​អភិវឌ្ឍន៍​កម្ពុជា។

វិស័យអាទិភាពសម្រាប់វគ្គជ្រើសរើសឆ្នាំ២០២៦ រួមមាន ៖ ភាពធន់នឹងអាកាសធាតុ, វិទ្យាសាស្រ្ត និងបរិស្ថាន, ភាពធន់​នឹង​សេដ្ឋកិច្ច និង​វិស័យឯកជន, អប់រំ, សុវត្ថិភាពចំណីអាហារ និងកសិកម្ម, អភិបាល​កិច្ច, បច្ចេកវិទ្យាព័ត៌មាន និង​ទូរគមនាគមន៍, ហេដ្ឋារចនាសម្ព័ន្ធ, សន្តិភាព សន្តិសុខ យុត្តិធម៌ និងសង្គម​ដែលមានភាពធន់។

លោក Jonathan Kings ឯកអគ្គរាជទូតណូវែលហ្សេឡង់ប្រចាំកម្ពុជា មានប្រសាសន៍ថា អាហារូបករណ៍នេះ មានគោលបំណង​ផ្តល់អំណាច​ដល់ប្រជាជន​កម្ពុជា​នូវចំណេះដឹង ជំនាញ និង​គុណវុឌ្ឍិ ដើម្បីចូលរួមចំណែក​ក្នុង​ការ​អភិវឌ្ឍន៍​ប្រទេសកម្ពុជា។

ការទទួលពាក្យ​សុំអាហារូបករណ៍​ដើម្បីទៅសិក្សា​នៅ​ប្រទេស​ណូវែលហ្សេឡង់ Manaaki New Zealand Scholarships សម្រាប់ឆ្នាំ២០២៦ ចាប់ផ្តើមពីពេលនេះ រហូត​ដល់ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៦។ សម្រាប់ព័ត៌មានបន្ថែម សូមសាកសួរនៅការិយាល័យ IDP Education ដែលមានទីតាំងនៅមជ្ឈមណ្ឌល​អូស្រ្តាលី សម្រាប់ការ​បណ្តុះបណ្តាល (ACE) ឬចូលទៅកាន់គេហទំព័រ nzscholarships.govt.nz

លោក សេក សត្យា | Mr. Sek Sathya

លោក សេក សត្យា | Mr. Sek Sathya

លោក សេក សត្យា មានបទពិសោធន៍ធ្វើការលើវិស័យសារព័ត៌មានរយៈ ពេលជាង ១០ឆ្នាំ និងជាផលិតករកម្មវិធីព័ត៌មានទូរទស្សន៍ ។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា