រៀនជំនាញដូនតាដោយឥតគិតថ្លៃ ជាមួយក្រសួងវប្បធម៌ និង​វិចិត្រសិល្បៈ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
រៀនជំនាញដូនតាដោយឥតគិតថ្លៃ ជាមួយក្រសួងវប្បធម៌ និង​វិចិត្រសិល្បៈ

រៀនជំនាញដូនតាដោយឥតគិតថ្លៃ ជាមួយក្រសួងវប្បធម៌ និង​វិចិត្រសិល្បៈ

សំឡេងត្រូវបានបង្កើតឡើងដោយប្រព័ន្ធបញ្ញាសិប្បនិម្មិត

ក្រសួងវប្បធម៌ និង​វិចិត្រសិល្បៈ ប្រកាស​ពីការ​ផ្តល់ជូន​ការ​បណ្តុះបណ្តាលជំនាញដូនតាដោយ​ឥតគិតថ្លៃ សម្រាប់ឆ្នាំ២០២៦ ដល់យុវជន និងសាធារណជន ដែលចង់ចេះជំនាញ​ដូចជា តម្បាញសូត្រ និងអំបោះ, តម្បាញក្រមាពណ៌ត្រុំ, ប៉ាក់ឌិន, ចម្លាក់ប្រាក់/ស្ពាន់, ចម្លាក់ស្បែក, តម្បាញក្រណាត់ជនជាតិដើមភាគតិច, ខ្មុកស្មាច់, ខ្មុកម្រក្សណ៌, តម្បាញ​កន្ទេលផ្អាវ, ស្មូនឆ្នាំង, ចម្លាក់ពុម្ព, កុលាលភាជន៍ និងគំនូរបុរាណ។

Advertisement

ការបណ្តុះបណ្តាល​នឹង​ចាប់ផ្តើម​នៅខែឧសភា នៅទីតាំងចំនួន១៣ ក្នុងខេត្ត​ចំនួន៩ ដូចជា ខេត្តសៀមរាប, កណ្តាល, កំពង់ឆ្នាំង, កំពង់ចាម, កំពង់ធំ, បន្ទាយមានជ័យ, មណ្ឌលគិរី, រតនគិរី និងព្រះវិហារ។

សិស្សដែលមកពីគ្រួសារក្រីក្រ មានបណ្ណសមធម៌ និងគ្រួសារងាយរងហានិភ័យ នឹងទទួលបាន​ប្រាក់ឧបត្ថម្ភចំនួន ២៨ម៉ឺនរៀល​ក្នុងមួយខែ ដោយ​បំពេញលក្ខខណ្ឌសិក្សា​ឱ្យ​បានត្រឹមត្រូវ។

សម្រាប់សាធារណជន ក៏ ដូចជាយុវជន​ដែលមានចំណាប់អារម្មណ៍ សូមទំនាក់ទំនងទៅកាន់លេខាធិការដ្ឋាន​បណ្តុះបណ្តាលជំនាញវិជ្ជាជីវៈដូនតា តាមរយៈ 096 386 9255៕

លោក សេក សត្យា | Mr. Sek Sathya

លោក សេក សត្យា | Mr. Sek Sathya

លោក សេក សត្យា មានបទពិសោធន៍ធ្វើការលើវិស័យសារព័ត៌មានរយៈ ពេលជាង ១០ឆ្នាំ និងជាផលិតករកម្មវិធីព័ត៌មានទូរទស្សន៍ ។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា