រៀន​ជំនាញ​បច្ចេកទេស​ឥត​គិត​ថ្លៃ​ ​១៣៥០​កន្លែង​ ​នៅ​វិទ្យាស្ថាន​ពហុ​បច្ចេកទេស​ខេត្ត​បន្ទាយមានជ័យ​ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
រៀន​ជំនាញ​បច្ចេកទេស​ឥត​គិត​ថ្លៃ​ ​១៣៥០​កន្លែង​ ​នៅ​វិទ្យាស្ថាន​ពហុ​បច្ចេកទេស​ខេត្ត​បន្ទាយមានជ័យ​

រៀន​ជំនាញ​បច្ចេកទេស​ឥត​គិត​ថ្លៃ​ ​១៣៥០​កន្លែង​ ​នៅ​វិទ្យាស្ថាន​ពហុ​បច្ចេកទេស​ខេត្ត​បន្ទាយមានជ័យ​

វិទ្យាស្ថាន​ពហុ​បច្ចេកទេស​ខេត្ត​បន្ទាយមានជ័យ​ ​កំពុង​ប្រកាស​ជ្រើសរើស​ ​យុវជន​ ​យុវ​នា​រី​ ​កម្ម​ករ ​កម្មការិនី ​និង​ជន​ចំណាកស្រុក​ ​ដែល​មកពី​គ្រួសារ​ក្រីក្រ ​គ្រួសារ​ងាយ​រង​ហានិភ័យ​ ​គ្រួសារ​ដែល​មាន​សមាជិក​មាន​បណ្ណសម្គាល់​ជន​មាន​ពិការភាព​ បណ្ណ​មូលនិធិ​សមធម៌​សុខាភិបាល​ ​ឱ្យ​ចូលរៀន​ជំនាញ​បច្ចេកទេស​ ​កម្រិត​សញ្ញាបត្រ​បច្ចេកទេស​ ​និង​វិជ្ជាជីវៈ​ ​១ ​ដោយ​ឥត​បង់​ថ្លៃ​ ​សរុប​ចំនួន​ ​១៣៥០​កន្លែង​។

​មុខ​ជំនាញ​ដែល​ផ្តល់​ជូន​រួមមាន​ ​៖​ ការងារ​ការ៉ូ​,​ ​ការ​ដំឡើង​បណ្តាញ​បំពង់ទឹក​,​ ​ការងារកំបោរ​,​ ​ការ​ដំឡើង​បណ្តាញ​អគ្គិសនី​ក្នុង​អគារ​,​ ការ​ថែទាំ ​និង​ជួសជុល​រថយន្ត​,​ ការ​ថែទាំ ​និង​ជួសជុល​ទោចក្រ​យានយន្ត​,​ ​ការ​ថែទាំ ​និង​ជួសជុល​ម៉ាស៊ីន​ធុន​តូច​,​ ​ការ​រចនាក្រាហ្វិក​ដោយ​កុំព្យូទ័រ​,​ ​សេវាកម្ម​រដ្ឋបាល​,​ ​សេវាកម្ម​បរិក្ខារ​ត្រជាក់​ក្នុង​គេហដ្ឋាន​,​ ​ការ​ផ្សារ​លោហៈ​ដោយ​ធ្នូ​អគ្គិសនី ​(​ធូប​)​,​ ​ការ​ផលិត​នំ​,​ ​ធុរកិច្ច​ភេសជ្ជៈ​,​ ​សេវាកម្ម​កាត់​សក់​បុរស​,​ ​សេវាកម្ម​សម្អាង​កាយ​។

​វេន​សិក្សា​ ​ថ្ងៃ​ចន្ទ​-​សុក្រ ​(​ព្រឹក​-​រសៀល​)​ សិក្សា​រយៈពេល​ ៤​ខែ​,​ ​វេន​ចន្ទ​-​សុក្រ ​(​យប់​)​ ​សិក្សា​រយៈពេល​ ៨​ខែ ​និង​វេនសិក្សា​ សៅរ៍​-​អាទិត្យ​ ​(​ព្រឹក​-​រសៀល​)​ ​សិក្សា​រយៈពេល​ ៨​ខែ​។

​លក្ខខណ្ឌ​ ​នៃ​ការ​ជ្រើសរើស ៖​ ​ជា​យុវជន​មាន​អាយុ​ចាប់​ពី​១៥​ឆ្នាំ​ឡើង​,​ ​មាន​បណ្ណសម​ធម៌ ​(​កម្រិត​ភាព​ក្រីក្រ​១ ​ឬ​២​)​ ​ឬ​បណ្ណ​គ្រួសារ​ងាយ​រង​ហានិភ័យ​,​ ​យុវជន​មកពី​គ្រួសារ​ដែល​សមាជិក​មាន​បណ្ណសម្គាល់​ជន​មាន​ពិការភាព​,​ យុវជន​មកពី​គ្រួសារ​ដែល​សមាជិក​មាន​បណ្ណ​មូលនិធិ​សមធម៌​សុខាភិបាល​,​ ​យុវជន​ដែល​ឧទ្ទេស​នាម​ដោយ​រដ្ឋបាល​ខេត្ត​ ​ស្រុក​/​ក្រុង​ ​ឃុំ​/​សង្កាត់​។

​អត្ថប្រយោជន៍ ​៖​ ​សិក្សា​ដោយ​ឥត​បង់​ថ្លៃ​,​ ​ទទួល​បាន​ប្រាក់​ឧបត្ថម្ភ​ប្រចាំ​ខែ​ចំនួន​ ២៨​ម៉ឺន​រៀល​ក្នុង​១​ខែ ​ដោយ​សិក្សា​ពេញ​ម៉ោង ​សម្រាប់​យុវជន​មាន​បណ្ណសម​ធម៌ ​(​កម្រិត​ភាព​ក្រីក្រ​១ ​ឬ​២​)​ ​ឬ​បណ្ណ​គ្រួសារ​ងាយ​រង​ហានិភ័យ​,​ ​មាន​ផ្តល់​ការ​ប្រឹក្សា​យោបល់​ពី​ការ​ជ្រើសរើស​ជំនាញ និង​ព័ត៌មាន​ទីផ្សារ​ការងារ​,​ ​ផ្តល់​កន្លែង​ចុះ​កម្ម​សិក្សា​នៅ​តាម​សហគ្រាស​ ​គ្រឹះស្ថាន ​ឧស្សាហកម្ម ​និង​ក្រុមហ៊ុន​ឯកជន​,​ ​ទទួល​បាន​សញ្ញាបត្រ​បច្ចេកទេស ​និង​វិជ្ជាជីវៈ​ ​១ ​និង​ឱកាស​បន្ត​ការ​សិក្សា​,​ ​ទទួល​បាន​ជំនាញ​មួយ​ពិតប្រាកដ​ដែល​ទីផ្សារ​ការងារ​កំពុង​ត្រូវការ​,​ ​ទទួល​បាន​ឱកាស​ការងារ​ធ្វើ​សមរម្យ​ ​និង​ចំណូល​ទៀងទាត់​។​

​ឯកសារ​ភ្ជាប់​ក្នុង​ការ​ដាក់​ពាក្យ​ចូលរៀន​
​-​សៀវភៅ​គ្រួសារ​ ​(​កូពី​)​ ១​ច្បាប់​
​-​សំបុត្រ​កំណើត​ ​(​កូពី​)​ ១​ច្បាប់​
-​អត្តសញ្ញាណ​បណ្ណ​សញ្ជាតិ​ខ្មែរ ​(​កូពី​)​ ១​ច្បាប់​
​-​រូបថត​ថ្មី​ផ្ទៃ​ពណ៌​ខៀវ​ ​(​ទំហំ​4×6​)​ ៤​សន្លឹក​
​-​រូបថត​ថ្មី​ផ្ទៃ​ពណ៌​ខៀវ​ ​(​ទំហំ​ 3×4​)​ ២​សន្លឹក​
​-​បណ្ណ​សម​ធម៌ ​ឬ​បណ្ណសម្គាល់​គ្រួសារ​ងាយ​រង​ហានិភ័យ​ ​ឬ​បណ្ណសម្គាល់​ជន​មាន​ពិការភាព​ ​ឬ​បណ្ណ​មូលនិធិ​សមធម៌​សុខាភិបាល​ ​ឬ​លិខិត​ឧទ្ទេស​នាម​ដោយ​រដ្ឋបាល​ខេត្ត​ ​ស្រុក​/​ក្រុង​/​ឃុំ​/​សង្កាត់​ ​(​ច្បាប់​ដើម​)​។

​ការ​ចុះ​ឈ្មោះ​ចូលរៀន​ចាប់​ពី​ថ្ងៃ​ជូន​ដំណឹង​នេះ​ ​។ ​សម្រាប់​ព័ត៌មាន​បន្ថែម​ ​សូម​ទំនាក់ទំនង​វិទ្យាស្ថាន ​មាន​ទីតាំង​ស្ថិត​នៅ​ភូមិ​គាប ​សង្កាត់​ទឹក​ថ្លា​ ​ក្រុង​សិរី​សោ​ភ័ណ ​ខេត្ត​បន្ទាយមានជ័យ​ ​ឬ​តាម​រយៈ​ទូរស័ព្ទ​លេខ​ 095​ ​934 447​៕

លោក សេក សត្យា | Mr. Sek Sathya

លោក សេក សត្យា | Mr. Sek Sathya

លោក សេក សត្យា មានបទពិសោធន៍ធ្វើការលើវិស័យសារព័ត៌មានរយៈ ពេលជាង ១០ឆ្នាំ និងជាផលិតករកម្មវិធីព័ត៌មានទូរទស្សន៍ ។

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា