រៀន​ជំនាញ​បច្ចេកទេស​ ​១៣​ជំនាញ​ ​ឥត​គិត​ថ្លៃ​ ​នៅ​វិទ្យាស្ថាន​ពហុ​បច្ចេកទេស​ខេត្ត​កំពង់ឆ្នាំង​ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
រៀន​ជំនាញ​បច្ចេកទេស​ ​១៣​ជំនាញ​ ​ឥត​គិត​ថ្លៃ​ ​នៅ​វិទ្យាស្ថាន​ពហុ​បច្ចេកទេស​ខេត្ត​កំពង់ឆ្នាំង​

រៀន​ជំនាញ​បច្ចេកទេស​ ​១៣​ជំនាញ​ ​ឥត​គិត​ថ្លៃ​ ​នៅ​វិទ្យាស្ថាន​ពហុ​បច្ចេកទេស​ខេត្ត​កំពង់ឆ្នាំង​

​សម្រាប់​យុវជន ​ក៏​ដូចជា​ប្រជាពលរដ្ឋ​ទូទៅ​ដែល​កំពុង​ស្វែងរក​ការ​សិក្សា​ជំនាញ​បច្ចេកទេស ​ពេលនេះ​វិទ្យាស្ថាន​ពហុ​បច្ចេកទេស​ខេត្ត​កំពង់ឆ្នាំង​ ​កំពុង​ជ្រើសរើស​សិស្ស​ឱ្យ​ចូល​រៀន​ជំនាញ​បច្ចេកទេស​ និង​វិជ្ជាជីវៈ​ ​ទៅ​លើ​ ​១៣​ជំនាញ​ដោយ​ឥត​គិត​ថ្លៃ​ ក្រោម​កម្មវិធី​ ​TVET​ ​1.5​M​។​

Advertisement

​ជំនាញ​ទាំង​១៣​ដែល​ផ្តល់​ជូន​នោះ​រួមមាន​ ​៖ ​សេវាកម្ម​កុំព្យូទ័រ​, ​ការ​រចនា​ក្រាហ្វិច​ដោយ​កុំព្យូទ័រ​, ​ការ​ដំឡើង​ និង​អនុវត្ត​បច្ចេកវិទ្យា​ឌីជីថល​, ​ការ​ថែទាំ​ និង​ជួសជុល​រថយន្ត​, ​ការ​ថែទាំ​ និង​ជួសជុល​ម៉ាស៊ីន​ត្រជាក់​រថយន្ត​, ​ការ​ដំឡើង​បណ្តាញ​អគ្គិសនី​ក្នុង​អគារ​, ​ការ​ថែទាំ​ និង​ជួសជុល​ម៉ូទ័រ​អគ្គិសនី​, ​ការ​ដំឡើង​ និង​ថែទាំ​កាមេរ៉ា​សុវត្ថិភាព​, ​សេវាកម្ម​បរិក្ខា​ត្រជាក់​ក្នុង​គេហដ្ឋាន​, ​សេវាកម្ម​សម្អាង​កាយ​, ​ការ​ថែទាំ​ និង​ជួសជុល​ម៉ាស៊ីន​ធុន​តូច​, ​ការ​ថែទាំ​ និង​ជួសជុល​អគ្គិសនី​រថយន្ត​, ​ការ​កែច្នៃ​បន្លែ​ ​និង​ផ្លែ​ឈើ​។​

​វេន​សិក្សា​មាន​ ​ពី​ថ្ងៃចន្ទ ​ដល់​ថ្ងៃសុក្រ ​ព្រឹក​និង​រសៀល​, ​ថ្ងៃចន្ទ ​ដល់​ថ្ងៃសុក្រ ​វេន​យប់​ ​សិក្សា​រយៈពេល​ ​៤​ខែ​ ​និង​ ​វេន​សិក្សា​ថ្ងៃសៅរ៍ ​អាទិត្យ​ ​សិក្សា​រយៈពេល​ ​៨​ខែ​។​

​លក្ខខណ្ឌ​នៃ​ការ​ចុះឈ្មោះ​ ​៖ ​ត្រូវ​មាន​អាយុ​ចាប់ពី​ ​១៥​ឆ្នាំ​ឡើង​ទៅ​, ​សម្រាប់​យុវជន​មកពី​គ្រួសារ​ដែល​មាន​បណ្ណ​ក្រីក្រ​១​ ​និង​២​ ​និង​គ្រួសារ​ដែល​មាន​បណ្ណ​សម្គាល់​ជន​ងាយ​រង​ហានិភ័យ​ ទទួលបាន​ការ​សិក្សា​ដោយ​មិន​បង់​ថ្លៃ​ ​និង​បាន​ប្រាក់​ឧបត្ថម្ភ ​១៨​ម៉ឺន​រៀល​ក្នុង​១​ខែ​, ​សម្រាប់​ពលករ​ដែល​ត្រឡប់​មកពី​ប្រទេស​ថៃ​, ​សម្រាប់​យុវជន​ទូទៅ​ដែល​មិន​មែន​ជា​និស្សិត​កំពុង​សិក្សា​នៅ​គ្រឹះស្ថាន​សិក្សា​ទទួលបាន​ការ​សិក្សា​ដោយ​ឥត​គិត​ថ្លៃ​។​

​ចាប់ផ្តើម​ទទួល​ពាក្យ​ចាប់ពី​ថ្ងៃ​ផ្សាយ​ដំណឹង​នេះ​តទៅ​ ​ហើយ​កាលបរិច្ឆេទ​ចូលរៀន​នៅ​រៀងរាល់​ដើម​ខែ ​ឆ្នាំ​២០២៦​នេះ​។​

​សម្រាប់​ព័ត៌មាន​លម្អិត​អំពី​ការ​ចុះឈ្មោះ​ ​សូម​ទំនាក់ទំនង​ទៅកាន់​វិទ្យាស្ថាន​ពហុ​បច្ចេកទេស​ខេត្ត​កំពង់ឆ្នាំង​ ​ដែល​មាន​ទីតាំង​នៅ​ភូមិ​ទួល​ក្រឡាញ់​ ​សង្កាត់​កំពង់ឆ្នាំង​ ក្រុង​កំពង់ឆ្នាំង ​ជាប់​មន្ទីរ​អប់រំ ​យុវជន​ និង​កីឡា ​ខេត្ត​កំពង់ឆ្នាំង ​ឬ​ទំនាក់ទំនង​តាម​រយៈ​ទូរស័ព្ទ​លេខ​ ​012​ ​474​ ​341​៕

លោក សេក សត្យា | Mr. Sek Sathya

លោក សេក សត្យា | Mr. Sek Sathya

លោក សេក សត្យា មានបទពិសោធន៍ធ្វើការលើវិស័យសារព័ត៌មានរយៈ ពេលជាង ១០ឆ្នាំ និងជាផលិតករកម្មវិធីព័ត៌មានទូរទស្សន៍ ។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា