Krahaam Podcast នឹងក្លាយជាផ្នែកមួយជួយបញ្ជ្រាបចំណេះដឹងបន្ថែមពីប្រវត្តិសាស្ត្រខ្មែរក្រហមដល់យុវជនកម្ពុជា | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
Krahaam Podcast នឹងក្លាយជាផ្នែកមួយជួយបញ្ជ្រាបចំណេះដឹងបន្ថែមពីប្រវត្តិសាស្ត្រខ្មែរក្រហមដល់យុវជនកម្ពុជា

Krahaam Podcast នឹងក្លាយជាផ្នែកមួយជួយបញ្ជ្រាបចំណេះដឹងបន្ថែមពីប្រវត្តិសាស្ត្រខ្មែរក្រហមដល់យុវជនកម្ពុជា

Krahaam Podcast គឺជាព័ត៌មាន​ជា​សំឡេង​មួយ​ ដែលក្រុមនិស្សិតនៃដេប៉ាតឺម៉ង ប្រព័ន្ធផ្សព្វផ្សាយ និង​សារគមនាគមន៍ (DMC) នៃសាកលវិទ្យាល័យ​ភូមិ​ន្ទភ្នំពេញ ទើបតែរួមគ្នាបង្កើតឡើង ដោយ​រំពឹងថា វានឹងក្លាយទៅជាផ្នែកមួយអាចជួយបញ្ជ្រាបចំណេះដឹងបន្ថែមផ្នែកប្រវត្តិសាស្ត្រខ្មែរ ទាក់ទងទៅនឹងសម័យខ្មែរក្រហម ដល់យុវជន និងសាធារណជនកម្ពុជាបានយល់ដឹងកាន់តែច្រើន។

Advertisement

លោក អ៊ុង ប៊ុនអ៊ី ប្រធានដេប៉ាតឺម៉ង់ប្រព័ន្ធផ្សព្វផ្សាយ និងសារគមនាគមន៍ (DMC) មានប្រសាសន៍ថា ក្រោយសង្កេតឃើញថា បច្ចុប្បន្នយុវជនកម្ពុជាមានការចាប់អារម្មណ៍ច្រើនទៅលើទម្រង់ជាប្រភេទវីដេអូខ្លី ឬទម្រង់ Podcast ទើប DMC សម្រេចបង្កើតឡើងនូវ Krahaam Podcast ដែលលើកឡើងទាក់ទងប្រវត្តិសាស្រ្តខ្មែរក្រហម ដើម្បីជាផ្នែកមួយនៃការទាក់ទាញចំណាប់អារម្មណ៍របស់យុវជន ក៏ដូចជាសិស្ស និស្សិតឱ្យងាកមកចាប់អារម្មណ៍ពីប្រវត្តិសាស្ត្រឱ្យបានច្រើន និងសិក្សាស្វែងយល់ពីសម័យខ្មែរក្រហម។

ជាមួយគ្នានេះ កញ្ញា តិច សុខគីម និស្សិតនៃដេប៉ាតឺម៉ង់ប្រព័ន្ធផ្សព្វផ្សាយ និងសារគមនាគមន៍ ក៏បានលើកឡើងថា Krahaam Podcast ពិតជាបាននាំមកនូវផលប្រយោជន៍ជាច្រើនដល់យុវជនកម្ពុជាជំនាន់ក្រោយ ព្រោះនៅក្នុង Podcast មួយនេះបានរៀបរាប់ពីប្រវត្តិសាស្ត្រជាច្រើនដែលដឹកនាំនៅក្នុងសម័យខ្មែរក្រហមផ្ទាល់ ដូចជាការចាប់បង្ខំឱ្យរៀបការនៅក្នុងសម័យនោះជាដើម។

កញ្ញា តិច សុខគីម យល់ថា Krahaam Podcast ជាកម្មវិធីមួយដែលយុវជនកម្ពុជាជំនាន់ក្រោយគួរតែដឹង គួរតែស្គាល់ និងសិក្សាស្វែងយល់ឱ្យបានច្រើន ព្រោះយុវជនអាចដឹងរឿងក្នុងសម័យខ្មែរក្រហមតាមរយៈឪពុកម្តាយ ជីដូន ឬជីតា ជាដើម ប៉ុន្តែមិនមានជាឯកសារណាមួយមកបង្ហាញជាលក្ខណៈ Podcast នោះឡើយ។

“តែនៅពេលមាន Krahaam Podcast វានឹងផ្តល់ភាពងាយស្រួល និងអាចឱ្យសិស្សបានយល់ដឹងកាន់តែច្បាស់ជុំវិញប្រវត្តិសាស្ត្រខ្មែរក្រហម”

កញ្ញា វី នូថង និស្សិតនៃដេប៉ាតឺម៉ង់ DMC ដែល​ចូលរួម​បង្កើត Podcast នេះ និយាយថា ប្រសិនបើសិស្ស និស្សិត ក៏ដូចជាយុវជនផ្សេងទៀតបានស្តាប់នូវ Podcast មួយនេះ នោះ ៨០% យុវជននឹងអាចអាចយល់ដឹងច្បាស់អំពីរឿងរ៉ាវដែលបានកើតឡើងនៅក្នុងរយៈពេល ៣ឆ្នាំ ៨ខែ និង ២០ថ្ងៃ។ ព្រោះ នៅក្នុង Podcast មួយនេះ មានបង្ហាញយ៉ាងច្បាស់លាស់អំពីរឿងរ៉ាវដែលបានកើតឡើងនីមួយៗរាប់ពីគ្រប់ជនជាតិដែលត្រូវបានខ្មែរក្រហមគាបសង្កត់ និងប្រជាជនខ្មែរខ្លួនឯងដែលខ្មែរក្រហមចាប់យកទៅធ្វើទារុណកម្ម។

សូមជម្រាបថា Krahaam Podcast មានរៀបរាប់ចំនួន ១២ព្រឹត្តិការណ៍ដែលកើតមាននៅក្នុងសម័យខ្មែរក្រហម រួមមាន ៖ YEAR ZERO: A REVOLUTION THAT UNMADE A NATION, REAL OR PERCEIVED ENEMY?, ECHOES OF SILENCE- GENOCIDE AGAINST CHAM, WIREE-DAY, INTERNAL PURGE, GENOCIDE AGAINST VIETNAMESE, SLAVE STATE, AN ATHEISTIC AND HOMOGENOUS SOCIETY, RFENDATION OF MARRIAGES, KAMPONG CHNANG AIRFIELD, BECOMING TANG BODACH, MEN TOO WERE VICTIM ៕

កញ្ញា ឌិន ថារី | Din Thary

កញ្ញា ឌិន ថារី | Din Thary

កញ្ញា ឌិន ថារី ធ្លាប់មានបទពិសោធន៍ជាច្រើនឆ្នាំទៅលើការសរសេរព័ត៌មាន ជាអ្នករាយការណ៍ព័ត៌មាន និង​សម្របសម្រួល​កម្មវិធីផ្សេងៗ។ បច្ចុប្បន្ន កញ្ញា ជាអ្នករាយការណ៍ព័ត៌មាន និងសរសេរព័ត៌មានអប់រំ នៃ AMS Education ។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា